ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ជាង​១០០​នាក់​ត្រៀម​ជា​ស្រេច​ជួយ​ពលរដ្ឋ​ចេញពី​ទឹកជំនន់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នៅ​បាត់ដំបង​មានការ​កើនឡើង​កម្ពស់​១៣​ម៉ែត្រ​ជិត​ដល់ទី​ប្រកាស​អាសន្ន ដោយ​រដ្ឋបាល​បាន​ត្រៀមកម្លាំង​គ្រប់​ទីកន្លែង​តាម​តំបន់​ងាយ​រង​គ្រោះ ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​នេះ ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្ពស់​ទឹក​នៅ​បាត់ដំបង​មានការ​កើនឡើង​កម្ពស់​១៣​ម៉ែត្រ​ជិត​ដល់ទី​ប្រកាស​អាសន្ន ដោយ​រដ្ឋបាល​បាន​ត្រៀមកម្លាំង​គ្រប់​ទីកន្លែង​តាម​តំបន់​ងាយ​រង​គ្រោះ ដើម្បី​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​ថៃ្ង​ទី​១០ ខែសីហា​នេះ ដោយ​មាន​ភ្លៀង​ពី​ល្ងាច​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត​ជាប់​ព្រំដែន​ប្រទេស​ថៃ បណ្តាល​ឲ្យ​ទឹក​នៅ​ចំណុច​សំណង់​ពហុ​បំណង​សេក​សក​ទឹក​ឡើង​ខ្លាំង ក្រសួង​បាន​បើកទ្វារ​ទឹក​បន្ធូរ​ស្ថានភាព​ទឹកធ្លាក់​ចុះ​ក្រោម ។ ដូចនេះ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១០ ខែសីហា​នេះ​ទឹក​នៅ​ស្ទឹង​សង្កែ​ទីរួមខេត្ត​បាត់ដំបង កម្ពស់​ទឹកនឹង​ឡើង​ខ្ពស់ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន ដែល​ទឹក​នៅ​តាម​ដងស្ទឹង​សង្កែ​អាច​ជន់​ឡើង​វេលា​យប់​នេះ និង​ព្រឹកស្អែក ។

សាលាខេត្ត​បាត់ដំបង​សូម​ជម្រាប​ជូនដំណឹង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​សង្កែ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា នៅ​ថៃ្ង​ទី​១០ ខែសីហា​នេះ ដោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ស្រុក​សំឡូត​ជាប់​ព្រំដែន​ប្រទេស​ថៃ បណ្តាល​ឲ្យ​ទឹក​នៅ​អាង​ស្តុក​ទឹក​ទំ​បន់​ពហុ​បំណង​សេក​សក​ទឹក​ឡើង​ខ្លាំង ដូច្នេះ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង នឹង​បើកទ្វារ​ទឹក​បន្ធូរ​ស្ថានភាព​ទឹក​តាម​ស្ទឹង​សង្កែ ដូច្នេះ​នៅ​ល្ងាច ឬ​យប់​នោះ​ទឹក​នៅ​ក្នុង​ស្ទឹង​សង្កែ​ទីរួមខេត្ត​បាត់ដំបង​កម្ពស់​ទឹកនឹង​កើនឡើង​ខ្ពស់ អាស្រ័យ​ដូចនេះ​សូម​បងប្អូន​មេត្តា​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ។

ក្នុង​នោះ​ការ​ជូនដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែ សីហា​នេះ​ម៉ោង​៩​និង​៣០​នាទី​នេះ ស្ថានភាព​ទឹក​នៅ​សំណង់​ស្ទាក់​ទឹក (​ក​ង្ហ​ត​) ស្រុក​បាណ​ន់ ទឹក​នៅ​មាន​កម្ពស់​ខ្ពស់ ហើយ​លំនៅ​ដ្ឋា​ន​ខ្លះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើទាល ស្រុក​បាណ​ន់​ទឹកស្ទឹង​សង្កែ​បាន​ហូរ​ចូល​ដល់​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​ជា​បណ្តើរ​ៗ​ហើយ ដោយឡែក​ព័ត៌មាន​ពី​ស្រុក​សំឡូត ស្ថានភាព​នៅ​ពេល​នេះ​មេឃ​នៅ​បន្ត​រលឹម បើ​ទោះបី​ទឹក​នៅ​ពហុ​បំណង (​សេក​សក​) មាន​កម្រិត​ថយ​ចុះ​ក៏​ដោយ ។

លោក​ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា កម្ពស់​ទឹក​វេលា​ម៉ោង​១១​និង​០០​ថ្ងៃ​ត្រង់នេះ​បាន​ឡើង​កម្ពស់​ដល់​១៣​ម៉ែត្រ លើស​ពី​ព្រឹក​មិ​ញ​តែ​១២,៨៥​ម៉ែត្រ លោក​កំពុង​ត្រៀម​គ្រឿងចក្រ​ប្រចាំការ​តាម​ស្ពានថ្ម​ឆ្លងស្ទឹង​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​រើ​កកាយ​បញ្ចៀស​គល់ឈើ​ធំ​ដែល​អណ្តែត​មក​ប៉ះ​ជាប់​នៅ​តាម​គ្រប់​សរសរ​ស្ពាន ដើម្បី​ចៀសវាង​យថាហេតុ​នៃ​ការ​កើតឡើង​ណាមួយ​ដែល​យើង​ត្រូវ​ប្រយ័ត្ន​ជា​មុន ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ថ្លែង​ថា កម្លាំង​នគរបាល​ជាង​១០០​នាក់ បាន​ចេញ​ត្រៀម​ជា​ស្រេច​តាម​ព្រែក​នានា និង​នែ​នាំ​តាម​ស្រុក​មួយ​ចំនួន ដើម្បី​ត្រៀមកម្លាំង​អន្តរាគមន៍​ចុះ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ហើយ​ការ​តាមដាន​របស់​ប៉ូលិស​នៅ​តាម​តំបន់​ស្រុក​ខាងលើ​ក្បាល​ស្ទឹង​បាន​រាយការណ៍​មក​ផង​ដែរ​ថា ថ្ងៃ​ត្រង់នេះ​ទឹក​នៅ​ខាងលើ​មានការ​ស្រក​ចុះ ។

លោក​ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង រ័​ត្ន ដើម្បី​ត្រៀម​ទូក​អូ​បរ​ចុះ​តាម​ព្រែក​មួយ​ចំនួន​រង​ចាំ​ជួយ​សង្គ្រោះ​ប្រជាជន​សំខាន់​មនុស្ស​ចាស់​ដែល​ជួប​ការ​លំបាក​មក​រក​ទីទួល​មាន​សុវត្ថិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ