ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​យក​សំរាម​ទៅ​បោះចោល ស្រាប់​ប្រទះ​ឃើញ​ស្រែក​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន សង្ស័យ​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស និង​ធ្លាប់​មាន​ទំនាស់​ជាមួយ​បងប្អូន​ក្នុង​គ្រួសារ​ផង​នោះ​។ ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១១ សីហា ២០១៩ នៅ​ចំណុច​ចំការ​ស្វាយ​របស់​ឈ្មោះ​ពៅ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន សង្ស័យ​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស និង​ធ្លាប់​មាន​ទំនាស់​ជាមួយ​បងប្អូន​ក្នុង​គ្រួសារ​ផង​នោះ​។

ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១១ សីហា ២០១៩ នៅ​ចំណុច​ចំការ​ស្វាយ​របស់​ឈ្មោះ​ពៅ អុល ស្ថិត​ក្នុងភូមិ​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ៅ ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំ​ភូមិ​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ សីហា ២០១៩ ជន​រង​គ្រោះ​បាន​ផឹកស្រា និង​ច្រៀង​ខារ៉ាអូខេ​ជាមួយ​បង​បង្កើត​ក្នុង​ខ្ទម​ចាំចំការ​ក្បែរ​ផ្ទះ​ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​បន្ត​ថា ក្រោយ​ពេល​កើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​រួច​ហើយ ឪពុក​ប​ង្កើ​កើត​ក៏​បាន​ប្រៀនប្រដៅ​ជន​រង​គ្រោះ​កុំឱ្យ​ឈ្លោះប្រកែក​គ្នា​ជាមួយ​បងប្អូន បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពីផ្ទះ​ទៅ​បាត់​មិន​បាន​ចូល​ផ្ទះ​វិញ​នោះ​ទេ ចំណែក​ក្រុម​គ្រួសារ​ក៏​មិន​បាន​តាម​រក​ជន​រង​គ្រោះ​ដែរ ដោយសារ​ជន​រង​គ្រោះ​ចេញ​-​ចូល​ផ្ទះ​មិន​ទៀងទាត់​ពេលវេលា និង​ដើរ​បាត់​ៗ​ពី​ផ្ទះ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹង​ថា លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​សួន សុធា អាយុ​៣២​ឆ្នាំ បាន​យក​សំរាម​ទៅ​បោះចោល​មាត់ទន្លេ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​លើ​ដើម​ស្វាយ ហើយ​ក៏​ស្រែក​ផ្អើល​ឆោឡោ​ឮ​ដល់​សាច់ញាតិ​នាំ​គ្នា​រត់​ទៅ​មើលឃើញ​ជន​រង​គ្រោះ​ចងក​នៅ​លើ​ដើម​ស្វាយ​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា អស់​រយៈពេល​កន្លះ​ខែ​កន្លង​មក​ហើយ ជន​រង​គ្រោះ​ធ្លាប់​មាន​បំណងរ​ត់ទៅ​លោតទឹក និង​ចងក​សម្លាប់​ខ្លួន​ ដោយសារ​មាន​​ទំនាស់​ជាមួយ​បងប្អូន​បន្តិចបន្តួចដែរ​ តែ​បាន​ម្ដាយ​តាម​ឃាត់​ទាន់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ