ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សោកស្តាយ​! បាត់បង់​សត្វ​ដ៏​កម្រ​ទម្ងន់​​​ប្រមាណ​៥០០​គីឡូ​ ដែល​ស្ទើរតែ​ផុត​​ពូជ​ទៅ​​ហើយ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើតាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា សាកសព​សត្វ​ទន្សោង​១​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ដួល​ងាប់​ដោយសារ​អន្ទាក់​ដែល​ព្រានព្រៃ​លួច​ដាក់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ដែល​មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម ។ ពិតជា​គួរ​ឱ្យ​អាសូរ​ដល់​សត្វ​កម្រ​មួយ​ក្បាល​នេះ​ដែល​ត្រូវ​គេ​ប្រទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន…

ខេត្តឧត្តរមានជ័យ ៖ បើតាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា សាកសព​សត្វ​ទន្សោង​១​ក្បាល​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ដួល​ងាប់​ដោយសារ​អន្ទាក់​ដែល​ព្រានព្រៃ​លួច​ដាក់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ដែល​មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម ។ ពិតជា​គួរ​ឱ្យ​អាសូរ​ដល់​សត្វ​កម្រ​មួយ​ក្បាល​នេះ​ដែល​ត្រូវ​គេ​ប្រទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ។

ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​ដែល​ប្រទះ​ឃើញ​សព​សត្វ​ទន្សោង​នេះ ព្រះ​ឧត្ត​រមណី​ប៊ុ​ន សា​លួត​ព្រះប្រធាន​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន រួម​ទាំង​មន្ត្រី​បរិស្ថាន មន្ត្រី​អភិរក្ស​ដែល​ប្រចាំការ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន បានឱ្យ​ដឹង​ថា ដែន​ព្រៃ​សហគមន៍​នេះ​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិ​កតា និង​មាន​សត្វ​គ្រប់​ប្រភេទ​កំពុង​តែ​ជ្រកកោន​នៅ​ក្នុង​ព្រៃ​សហគមន៍​នេះ ហើយ​បាន​កត់សម្គាល់​ក្នុង​ចំណោម​សត្វព្រៃ ក៏​យើង​បាន​សង្កេត​ឃើញ​មាន​សត្វ​ទន្សោង​ជា​សត្វ​ស្ទើរតែ​ដាច់​ពូជ​នោះ ដែល​បាន​មក​ជ្រកកោន​ក្នុង​ព្រៃ​នេះ​ផង​ដែរ​។

ចំណែកឯ​ការ​ប្រទះ​ឃើញ​សត្វ​ដ៏​កម្រ និង​ស្ទើរតែ​ផុត​ពូជ​ក្នុង​ប្រទេស​កម្ពុជា​ខាងលើ ដោយ​មន្ត្រី​អភិរក្ស​ប្រចាំការ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ក៏​ប្រទះ​ឃើញ​សត្វ​ទន្សោង​ដេក​ស្លាប់ ដោយនៅ​កន្លែង​កើតហេតុ​នោះ​ក៏​ឃើញ​មាន​អន្ទាក់​ដែល​គេ​លួច​ដាក់​ចាប់​សត្វ​។ បើ​តាម​ការ​សន្និដ្ឋាន​ពី​ក្រុម​អភិរក្ស​ថា សត្វ​ទន្សោង​មួយ​ក្បាល​នេះ អាច​ជាប់អន្ទាក់​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើបបាន​ងាប់​ដោយ​មិន​អាច​ជួយ​ធ្វើការ​សង្គ្រះ​បាន​ឡើយ​។

ក្រោយមក ព្រះ​ឧត្ត​រមណី ប៊ុ​ន សា​លួត ព្រះប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន និង​មន្ត្រី​បិ​ស្ថាន បាន​ចាត់​ឱ្យ​កម្លាំង​ល្បាត​ព្រៃ ឱ្យ​រៀបចំ​នាំ​យក​សាកសព​សត្វ​ដ៏​កម្រ​នេះ​ចេញពី​តំបន់​ដែល​ជាប់អន្ទាក់​យក​ទៅ​ស្នាក់​កណ្តាល​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ដើម្បី​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដែល​សម្តែង​ពី​ការ​សោកស្ដាយ​ជា​ខ្លាំង​នូវ​ការ​បាត់បង់​ចំពោះ​សត្វ​កម្រ​ដែល​ស្ទើរតែ​ផុត​ពូជ​នៅ​លើ​ទឹកដី​កម្ពុជា​យើង​។

គួរតែ​រំលឹក​ផង​ដែ​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​សត្វ​ទន្សោង​ងាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ព្រោះ​កន្លង​មក ត្រូវ​បាន​ក្រុម​ព្រាន​តែងតែ​ព្យាយាម​លប​លួច​បរបាញ់ ដាក់​អន្ទាក់​សត្វ​ជា​ញឹក​ញាប់​មក​ហើយ ខណៈនោះ​សត្វ​ទន្សោង​ក៏​បាន​ងាប់​អស់​ជា​ច្រើន​ក្បាល​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ