ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​ឆក់​ត្រី ស្រាប់តែ​ប្រកាច់​ស្លា.ប់​ម្នាក់​យ៉ាង​លឿន

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​២​នាក់ ដែល​បាន​នាំ​គ្នា​ដើរ​កាត់​ព្រៃ​បម្រុង​ទៅ​ឆក់​ត្រី​នៅ​ទឹកអូរ​ត្រូវ​បាន​ឆក់​ប្រកាច់​ស្លាប់ នៅ​ពេល​ដើរទៅ​ជាន់ និង​ខ្សែភ្លើង​ដែល​មាន​ជន​មិន ស្គាល់​បាន​រាយ​នៅ​ក្នុង​ព្រៃ ក្នុង​គោលបំណង​សម្រាប់​ឆក់​យក​សត្វព្រៃ ។…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​២​នាក់ ដែល​បាន​នាំ​គ្នា​ដើរ​កាត់​ព្រៃ​បម្រុង​ទៅ​ឆក់​ត្រី​នៅ​ទឹកអូរ​ត្រូវ​បាន​ឆក់​ប្រកាច់​ស្លាប់ នៅ​ពេល​ដើរទៅ​ជាន់ និង​ខ្សែភ្លើង​ដែល​មាន​ជន​មិន ស្គាល់​បាន​រាយ​នៅ​ក្នុង​ព្រៃ ក្នុង​គោលបំណង​សម្រាប់​ឆក់​យក​សត្វព្រៃ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ង សា​វី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ដរ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ជា​កម្មករ នៅ​ក្នុង​ក្រុមហ៊ុន​គ្រី​ន​អាយ​លែ​ន ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា បុរស​រង​គ្រោះជា​កម្មករ ក្រុមហ៊ុន​ម្នាក់​នេះ និង​គ្នីគ្នា​ម្នាក់​ទៀត​បាន​ដើរ​ស្ពាយ​ឧបករណ៍​ឆក់​ត្រី​ដើរ​កាត់​ព្រៃ ក្នុង​គោល បំណង​ទៅ​ឆក់​ត្រី ក្នុង​ទឹកអូរ នៅ​តាម​ក្រុមហ៊ុន ។ នៅ​ពេល​កំពុង​ដើរ​ជន​រង​គ្រោះ ក៏​ជាន់​ឧបករណ៍​ឆក់​សត្វ​ដែល​មាន​ជន​មិន​ស្គាល់​មុខ​ដាក់​ពង្រាយ​ខ្សែភ្លើង​ក្នុង​ព្រៃ​បណ្តាល​ឲ្យ​ឆក់​ប្រកាច់​ស្លាប់​ភ្លាម​ៗ​មិន​អាច​សង្គ្រោះ​បាន ។

នគរបាល​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់ និង​ខ្សែភ្លើង ។ ដោយ​ករណី​នេះ​មិន​ពាក់ព័ន្ធ និង​ករណី​ផ្សេង​ឡើយ ។ ការ​ស្លាប់​មនុស្ស​ដោយសារ​ជួប​ឧប្បត្តិហេតុ​ឆក់​ខ្សែភ្លើង​ពី​ការ​ដាក់​ពង្រាយ​សម្រាប់​ឆក់ សត្វ​ក្នុង​ព្រៃ គឺ​តែងតែ​កើត​មាន​ឡើងជា​បន្តបន្ទាប់​នៅ​តាម​ព្រៃ​នានា​ក្នុងស្រុក​សំបូរ ។ ខណៈ​តំបន់​ព្រៃ​ទាំងនោះ​សព្វថ្ងៃ​គេ​ដឹង​ថា នៅ​មាន​សេសសល់​សត្វព្រៃ​ដូច​ជា សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស ហើយ​ការ​រាយ​អន្ទាក់​សម្រាប់​ចាប់​យក​ក៏​ដូច​ជា ពង្រាយ​ខ្សែភ្លើង​សម្រាប់​ឆក់​យក ពី​ក្រុម​ជនល្មើស​នៅ​តែ​មានការ​លួច​ដាក់​ពង្រាយ​ជា​ហេតុ តែងតែ​ធ្វើ​ឲ្យ​មានការ​ឆក់​ដល់​មនុស្ស ដែល​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ