ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ម្នាក់​ដេក​តាម​ផ្លូវ​ផ្អើល​ពល​រដ្ឋ​​ចោមរោម​មើល តែ​តាម​ពិត​ចឹ​ង​សោះ​!!!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​បរទេស​ម្នាក់​ស្រវឹង​ជោក​ជាំ​ដើរទៅ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ស្មាន​តែ​គាត់​ខ្យល់គ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ចុះ​មក​អន្តរាគមន៍ កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​បរទេស​ម្នាក់​ស្រវឹង​ជោក​ជាំ​ដើរទៅ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ស្មាន​តែ​គាត់​ខ្យល់គ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ចុះ​មក​អន្តរាគមន៍ កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​ខាង​ផ្សារ​ចាស់ តាម​បណ្ដោយ​​ផ្លូវ​លេខ​១១០​កែង​និង​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​រៀប​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនជាតិ​ស្បែក​ស​ខាងលើ​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ ដើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១០ ពី​កើត​ទៅ​លិច ក្នុង​សភាព​រេ​ពេញ​ផ្លូវ​។ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ បុរស​ជា​ជនបរទេស​រូប​នោះ ស្រាប់តែ​ដេក​ដួល​ទៅ​លើ​ដី​ស្តូកស្តឹង​បាត់បង់​ស្មារតី​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់​ជុំវិញ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​ចោ​មរោម​មើល ដោយ​សង្ស័យ​ថា បុរស​ជា​ជនបរទេស​ខាងលើ​មាន​អាកា​រៈ​ខ្យល់គ​ដួល​សន្លប់​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​ធ្វើការ​ជួយ​សង្គ្រោះ​បឋម ដោយ​យក​ប្រេងខ្យល់​ឲ្យ​បុរស​ជា​ជនបរទេស​នោះ​ហិត និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយ​រថយន្ត​សង្គ្រោះ​បន្ទាន់​ឱ្យ​ចុះ​មក​អន្តរាគមន៍​ជួយ​សង្គ្រោះ​។ ក្រោយមក ខណៈ​ពេល​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដល់​កន្លែង និង​ធ្វើការ​ពិនិត្យ​មើល​បុរស​ជា​ជនបរទេស​រូប​នេះ​ឃើញ​ថា មិន​មាន​អាកា​រៈ​ខ្យល់គ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ស្រវឹងស្រា​ខ្លាំង​ពេក​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើការ​ដាស់​បុរស​ជា​ជនបរទេស​ខាងលើ​អស់​រយៈពេល​ជាង​កន្លះ​ម៉ោង ទើប​បុរស​ជា​ជនបរទេស​រូប​នោះ​បាន​ភ្ញាក់​ដឹងខ្លួន រួច​ក៏​ដើរ​បន្តដំណើរ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ