ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​នី ៖ យុវជន​មួយ​ចំនួន​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​កត្តា​មួយ​ចំនួន​ទើប​មិន​ទទួល​ជោគជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​បាន​អះអាង​ថា យុវជន​មួយ​ចំនួន​មិន​ទទួល​បាន​ជោគជ័យ​ដោយសារ​កត្តា​គ្មាន​ទំនុក​លើក​ខ្លួនឯង និង​ដោយសារ​ក​ក្តា​មួយ​ចំនួន​ទៀត​ទើប​មិន​ទទួល​បាន​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​បាន​អះអាង​ថា យុវជន​មួយ​ចំនួន​មិន​ទទួល​បាន​ជោគជ័យ​ដោយសារ​កត្តា​គ្មាន​ទំនុក​លើក​ខ្លួនឯង និង​ដោយសារ​ក​ក្តា​មួយ​ចំនួន​ទៀត​ទើប​មិន​ទទួល​បាន​ជោគជ័យ ។ ថ្លែង​ក្នុង​វេទិកា​ពិភាក្សា ដើម្បី​លើកកម្ពស់​សមត្ថភាព​យុវជន ក្រោម​ប្រធានបទ «​មាគ៌ា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​របស់​សហគ្រិន កាលពី​ថ្ងៃ​ទី​១០ សីហា នៅ​សាល​តិច​ណូ​លោក ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា ក្នុង​ប្រទេស​កម្ពុជា យុវជន​ជា​ពិសេស​ប្អូន​សិស្ស និស្សិត ដែល​បញ្ចប់​ការ​សិក្សា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​តែ​ការ​ក្លាយ​ខ្លួន​ជា​សហគ្រិនភាព​មាន​ចំនួន​ទាប​ឡើយ ។

លោក​បញ្ជាក់​ថា បញ្ហា​នេះ​ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា ៖«​គ្មាន​គោលដៅ​ច្បាស់លាស់​សម្រាប់​អនាគត ឬ​សិក្សា​តម្រង់​ទិស ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន និង​ការ​លើកទឹកចិត្ត​ពី​បរិ​យា ស​ជុំវិញ និង​ពុំ​មានឱកាស​បាន​ចូលរួម​ពិធី​បណ្តុះបណ្តាល ខ្វះ​ដើមទន់ គ្មាន​ភាព​ជឿជាក់ និង​ពុំ​ហ៊ាន​ប្រថុយប្រថាន​ជាដើម​» ។

លោក​បញ្ជាក់​បន្ថែម​ថា វេទិការ​នៅ​ថ្ងៃនេះ​នឹង​ផ្តល់​ជូន​បងប្អូន​នូវ​បទ​ពិសោធន៍​ក្នុង​វិស័យសេដ្ឋកិច្ច និង​អាជីវកម្ម​ថ្មី​ៗ និង​ពង្រីង​ផ្នែក​យល់​ដឹង​ពី​ក្រប​ក្រប​ខណ្ឌ​ច្បាប់ និង​គតិយុត្តិ​នានា ។ ជា​ពិសេស​ការ​កែប្រែ​ផ្នត់គំនិត​ការ​ប្រកប​អាជីវកម្ម​មាន​ល​លក្ខណៈ​គ្រួសារ និង​បែប​បុរាណ​ទៅ​ជា​ការ​ធ្វើ​អាជីវកម្ម​មួយ​មាន​ផែនការ​ច្បាស់លាស់ និង​លក្ខណៈ​ទំនើប​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​ស្តង់ដា​ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង​សម​ស្រប​ទីផ្សារ​នៅ​ក្នុង​តំបន់​ផង​ដែរ ។

លោក​បន្ថែម​គោលបំណង ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ផ្តួចផ្តើម​គំនិត​បង្កើត​រៀបចំ​ឲ្យ​មាន​វេទិកា​ពិភាក្សា ដើម្បី​លើកកម្ពស់​សមត្ថភាព​យុវជន​ក្រោម​ប្រធានបទ «​មាគ៌ា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​របស់​សហគ្រិន​» មាន​គោលបំណង​ដូច​តទៅ ៖ ១.​បញ្ជៀប​ចំណេះដឹង​ទាក់ទង​នឹង​បើ​ខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ពាក់ព័ន្ធ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ការងារ ។ ២. បណ្តុះ​ឲ្យ​យុវជន​ផ្តល់​តម្លៃ​លើ​ជំនាញ​វិជ្ជាជីវៈ ។ ៣. ផ្តល់​ពុទ្ធិ និង​ចំណេះដឹង​ទាក់ទង​នឹង​សហគ្រិនភាព​ជូន​យុវជន ។

៤. ការ​ត្រៀមខ្លួន​ជា​មុន​របស់​យុវជន​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ ។ ៥. ផ្តល់​នូវ​ទស្សនទាន​ដល់​យុវជន​ដែល​មាន​បំណង​ដំណើរការ​អាជីវកម្ម​ផ្ទាល់ខ្លួន ។ ៦. បណ្តុះ​គំនិត​ឲ្យ​មានការ​បង្កើត​ស្នាដៃ​ថ្មី​ៗ ជា​ពិសេស​លើ​ផ្នែក​បច្ចេកវិទ្យា អាជីវកម្ម ។ ៧.​ដើម្បី​អោយ​យុវជន​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ចំណេះដឹង​ថ្មី​ៗ​ជា​ប្រយោជន៍​សម្រាប់ ។ ៨. ផ្តល់​ឱកាស​អោយ​អ្នកចូលរួម ជា​ពិសេស​យុវជន​បាន​ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នេះ ។ ៩. ចូលរួម​ចំណែក​ជាមួយ​វិស័យ​រដ្ឋាភិបាល វិស័យ​ឯកជន និង​អង្គការ​ជាតិ -​អន្តជាតិ ដៃគូរ​អភិវឌ្ឍ​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​យុវជន​កម្ពុជា អោយ​ផ្សារ​ភ្ជាប់​នឹង​ភាព​ជា​សហគ្រិន ។

លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា វេទិការ​នេះ​យុវជន​នឹង​បាន​យល់​ដឹង និង​ទទួល​បាន​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ព្រមទាំង​គំនិត​អាជីវកម្ម​ល្អ​ៗ​ពី​សហគ្រិន​ដែល​ជោគជ័យ យុវជន​ដឹង​យល់​ដឹង​ពី​ឱកាស​ហានិភ័យ និង​ជំនាញ​សំខាន់​ៗ​សម្រាប់​ដំណើរការ​ធុរកិច្ច និង​គ្រប់គ្រង​អាជីវកម្ម​ដែល​អាច​ជួយ​ឲ្យ​សហគ្រិន​ទទួល​បាន​ភាព​ជោគជ័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ