ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​ជាង​៤​ម៉ឺន​ដុល្លារ​បាន​ពី​ពិធី​ចេញ​ម្លប់​ប្រគល់​ជូន​មន្ទី​ពេទ្យ​គន្ធ​បុប្ផា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថវិការ​ជាង​៤​ម៉ឺន​ដុល្លារ​បាន​មក​ពី​ពិធី​ចេញ​ម្លប់​របស់​កូនលោក​ឧកញ៉ា​ម្នាក់​បាន​ប្រគល់​ជូន​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ព្យាបាល​កុមារ​កម្ពុជា ។ យោង​តាម​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពេល​ថ្មី​ៗ​នេះ​ដោយ​ទទួល​បាន​ចំណងដៃ​ជាង​បួន​ម៉ឺន​ដុល្លារ​បាន​ប្រគល់​ជូន​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ដើម្បី​កុមារ​កម្ពុជា ។ ប្រភព​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​១០ ខែសីហា​នេះ…

រាជធានី​ភ្នំពេញ ៖ ថវិការ​ជាង​៤​ម៉ឺន​ដុល្លារ​បាន​មក​ពី​ពិធី​ចេញ​ម្លប់​របស់​កូនលោក​ឧកញ៉ា​ម្នាក់​បាន​ប្រគល់​ជូន​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ព្យាបាល​កុមារ​កម្ពុជា ។ យោង​តាម​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពេល​ថ្មី​ៗ​នេះ​ដោយ​ទទួល​បាន​ចំណងដៃ​ជាង​បួន​ម៉ឺន​ដុល្លារ​បាន​ប្រគល់​ជូន​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ដើម្បី​កុមារ​កម្ពុជា ។

ប្រភព​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​១០ ខែសីហា​នេះ លោក​ឧកញ៉ា និង​លោក​ជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន ៤១ ៨៩០ (​សែសិប​មួយ​ពាន់ ប្រាំបី​រយ​កៅសិប​) ដុល្លារ​អា​មេ​រិ​ក និង ១ ០០០ (​មួយ​ពាន់​) ដុល្លារ​អូស្ត្រាលី ព្រមទាំង ២៨០ ០០០ (​ពី​រយ​ប៉ែតសិប​ពាន់​) រៀល ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​ជា​មូលនិធិ​ផ្លូវការ​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កុមារ​គ្រប់​រូប​នៅ​ក​កម្ពុជា ។ ថវិការ​ទាំងនេះ​បាន​មក​ពី​ពិធី​ចេញ​ម្លប់​របស់​កូនស្រី​លោក​ឧ​ញ៉ា និង​លោក​ជំទាវ ។

សូម​ជម្រាប​ជូន​ថា ថវិកា​បរិច្ចាគ​នេះ​បាន​មក​ពី​ចំណងដៃ​ក្នុង​ថ្ងៃ​ចេញ​ម្លប់​គ្រប់​១៥​ឆ្នាំ កូន​របស់​គាត់ ដែល​ត្រូវជា​កូនស្រី​ច្បង​របស់​លោក​លោក​ឧកញ៉ា និង​លោក​ជំទាវ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាយវិការ​សប្បុរសធម៌​ដែល​គួរ​ឱ្យ​សរសើរ និង​យក​ជា​គំរូ​ក្នុង​ការ​ផ្ដួចផ្ដើម​យក​ចំណងដៃ​ទាំងអស់​ដែល​ទទួល​បាន​ពី​ភ្ញៀវ​កិត្តិយស​ក្នុង​ថ្ងៃ​ខួបកំណើត​មក​បរិច្ចាគ​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​រួម​គ្នា​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ