ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹ​ម គាន​ហោ ចុះ​វាយតម្លៃ​សភាព​​​ទឹកជំនន់ និង​រក​វិធានការ​បង្វែរ​ទឹក​ទៅ​អនាគត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត និង​ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣…

ខេត្តកំពត និង​ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អម​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត និង​ខេត្ត​កែប បាន​ចុះ​ជាក់ស្តែង ដើម្បី​វាយតម្លៃ​សភាពការណ៍​ជំនន់ ការ​លិចលង់ និង​រក​វិធានការ​ដើម្បី​បង្វែរ​ទឹក​ទៅ​អនាគត​។

ជាក់ស្តែង​ការ​លិចលង់​ប៉ះពាល់​ដល់​ស្រុក​ទឹកឈូ ដែល​បណ្តាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជិត​១​ស​ប្តា​ហ៍​មក​ហើយ ដែល​ប្រភព​ធ្លាក់​ប្រមូលផ្តុំ​មក​ពី​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​កំចាយ ស្ទឹង​កែវ និង​តា​កែន​កោះ​ស្លា​។ ប្រភព​ទាំង​៣​នេះ ត្រូវ​ប្រមូលផ្តុំ​ធ្លាក់​ទៅ​តាម​ព្រែក​កំពង់បាយ កាត់​ទីរួមខេត្ត​កំពត​។

ទន្ទឹម​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ជាវ តា​យ ព្រមទាំង​សហ​ការី​ដែល​ឯកឧត្តម​បាន​និង​កំពុង​ចុះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រក​ទីទួល​សុវត្ថិ​ភាព និង​ចែក​អំណោយ​ក្នុង​នាម​កាកបាទក្រហមកម្ពុជា​ផង​ដែរ​។ នា​ពេល​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​នូវ​ម៉ាស៊ីនបូមទឹក​ទុយោ​០៥​តឹក ចំនួន​០២​គ្រឿង ដើម្បី​ទុកជា​ស្ថានីយ​បូម​រំដោះ​ទឹក​ចេញពី​ទីក្រុង​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សន្យា​ជួយ​ដោយ​សំណូមពរ​ពេលវេលា​បន្តិច ដើម្បី​ធ្វើការ​សិក្សា​ច្បាស់លាស់​ពី​ធារទឹក​តម្រូវការ ទីតាំង​ប្រភេទ​ម៉ាស៊ីន​ថា តើ​ត្រូវ​ប្រើ​ដោយ​ម៉ូ​ទ័​រ ឬ​ដោយ​ប្រេង​ឥន្ទ​នៈ​។

ចំពោះ​ការ​ប៉ះពាល់​លើ​៥​ឃុំ លើ​១៦​ឃុំ​នៃ​ស្រុក​ទឹកឈូ និង​៣​សង្កាត់ លើ​៥​សង្កាត់​នៃ​ក្រុង​កំពត​។ ឯការ​ប៉ះពាល់ គឺ​ផ្លូវ​កៅស៊ូ​២​ជាន់​ភូមិ​អណ្តូង​ជី​មឿ​ន ឯ​ស្រូវ​ដែល​លិច​ពី​យប់មិញ បើ​អាច​ប៉ះពាល់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ