ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ជា​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ដល់​ពេល​ចាប់​បាន​ប៉ូលិស​ភ្ញាក់​ព្រឺ​ត​មិន​ចេះ​តិច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចេញ​បង្ក្រាប​ដូច​ភ្លៀងរលឹម​នោះកាលពី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចេញ​បង្ក្រាប​ដូច​ភ្លៀងរលឹម​នោះកាលពី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៧ ដោយ​មានការ​សម្របសម្រួល​ពី​លោក សឿ មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ នៅ​ចំណុច​តាម​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​អូ​ឌឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ស្ទឹង​ពោធិ៍​សែន​ជ័យ វត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ប្រមាណ​៩៨៦.៦៧ ក្រាម (​ជិត​១​គីឡូក្រាម​), ជញ្ជីងថ្លឹង១ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ដួង រស្មី​ច័ន្ទ ភេទ​ស្រី (​ស្លៀកពាក់ និង​តែង​តួ​ធ្វើ​ប្រុស​) អាយុ​២៨​ឆ្នាំ​ជន មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ