ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម ចំណែកបុរសម្នាក់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន ខណៈជនកំណាចរូបនោះចាប់ប្រពន្ធអារ.កដោយកន្តៀវ និងពូថៅ ពេលដែលប្រពន្ធកំពុងតែអង្គុយចៀននំនៅលើផ្ទះបាយដោយពុំបានដឹងខ្លួន ។
ហេតុការនោះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ។
ឃាតករជាប្តីមានឈ្មោះ បាល់ ភឿន អាយុ៤៨ ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធឈ្មោះ មុត ឃាង អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំឃាងលើ ហើយមូលហេតុនាំឲ្យប្តីចាប់ប្រពន្ធអារ.កសម្លាប់ដោយសារតែភ្លើងប្រចណ្ឌ ។ ជនសង្ស័យក៏បាននិយាយសារភាពចំពោះមុខសមត្ថកិច្ចថា មូលហេតុដែលឈានដល់កើតជាអំពើឃាតកម្មនេះបណ្តាលមកពីការប្រចណ្ឌ ។
លោកអធិការបានបន្តថា រឿងហេតុប្រចណ្ឌនេះបានកើតឡើងប្រហែលជាមួយឆ្នាំហើយ ប៉ុន្តែមានតែការឈ្លោះប្រកែកគ្នាបន្តិបន្តួចប៉ុណ្ណោះ ហើយជនសង្ស័យខាងលើតែងតែស្រវឹងជារឿយៗ និងស្រវឹងខួប តែថ្ងៃកើតហេតុជនសង្ស័យមិនស្រវឹងទេ ។
គួរឲ្យសង្វេគណាស់បន្ទាប់ពីឪពុកក្លាយជាឃាតករសម្លាប់ម្តាយឲ្យស្លាប់បាត់បង់ជីវិតហើយបានបន្សល់ទុកនូវចំនួន០៣នាក់ ដោយគ្មានមេបាថែរក្សាព្រោះឪពុកក៏ត្រូវជាប់ពន្ធធនាគារ ។ បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ