តាម​យូរ​មក​ហើយ​ចុង​ក្រោយ​ប៉ូលិស​ប្រើ​ល្បិចបញ្ឆោត​ខ្លា​ចេញពី​រូង​ទើប​ចាប់​បាន


ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ។

បើ​តាម​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​គឺ​ធ្វើ​ឡើង​ដោយ​មានការ​សហការ​គ្នា​ជាមួយ​នគរបាល​ស្រុក​កំ​រៀង​ខេត្តបាត់ដំបង តាម​រយៈ​ការ​ស៊ើប​អ​ង្គេ​ត​លើ​ជនសង្ស័យ​ជា​យូរ​មក​ហើយ និង​តាម​រយៈ​ខ្សែបណ្តាញ​សំងាត់​ទើប​នគរបាល​កំណត់​មុខសញ្ញា​បាន​តែ​ម្តង ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់​ខ្លូ​ន​មានឈ្មោះ ឃុ​ត ប្រាក់ ហៅ​ប្រាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់ (០៣​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច​) ប្រាក់​រៀល ៩,៩៥០,០០០ (​ប្រាំបួន​លាន ប្រាំបួន​សែន ប្រាំ​ម៉ឺន​រៀល​) ប្រាក់​ថៃ​ចំនួន​៤៧,០០០ បាត​(​បួន​ម៉ឺន​ប្រាំពីរ​ពាន់​បាត​) ប្រាក់​ដុល្លារ​៣០៥​ដុល្លារ (​បី​រយ​ប្រាំ​ដុល្លារ​) លោហៈធាតុ​ពណ៌​លឿង​មាន​ខ្សែ​ក​.​ចំនួន​០១​ខ្សែ និង​ខ្សែដៃ​ចំនួន​០១​ខ្សែ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ឱ្យ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ដើម្បី​ចាត់ការ​បន្ត​ផង​ដែរ​ព្រោះ​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ស្រុក​កំ​រៀង​កំណត់​មុខសញ្ញា​ដើម្បី​ចាប់​ខ្លូ​ន ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ