ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ១​ដុំ​ធំ ១​គីឡូក្រាម​ឯណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រមាណ​១​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បង្ក្រាប​ក្រោម​វិធាន​បទ​«​បង្ក្រាប​ដូច​ភ្លៀងរលឹម​»​តាម​អនុសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ។ ជនសង្ស័យ​ឈ្មោះ សាន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រមាណ​១​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បង្ក្រាប​ក្រោម​វិធាន​បទ​«​បង្ក្រាប​ដូច​ភ្លៀងរលឹម​»​តាម​អនុសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ។ ជនសង្ស័យ​ឈ្មោះ សាន ត្រែង ហៅ​ភក្តី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​ការ​ចាប់​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​១​គីឡូក្រាម​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នោះ​គឺ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្រាវជ្រាវ​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១ ៩ នៅ​ចំណុច​ដងផ្លូវ​សាធារណៈ ភូមិ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​មានការ​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ជា​ប្រចាំ​កម្លាំង​ជំនាញ​គ្រប់​ការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន និង​កំពុង​អនុវត្ត​តាម​គោលការណ៍​បង្ក្រាប​ករណី​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ឲ្យ​ដូច​ភ្លៀងរលឹម ទោះ​ករណី​នោះ​តូច​ក្តី​ធំ​ក្តី​មិន​អនុញ្ញាតិ​ជន​ប្រព្រឹត្ត​បទល្មើស​គេច​ផុត​ពី​សំណាញ់​ច្បាប់​ដាច់ខាត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ