ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​អ្វី​ម្ល៉េះ​! ដែក​ទីប​ធ្លាក់​ចំ​ក្បាល​ស្តែង​ៗ​ឆក់​ជីវិត​បុរស​កម្មករ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​ត្រូវ​ស្លាប់ យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែក​ទីប​ធ្លាក់​ពីលើ​អគារ​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែ​សីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​ត្រូវ​ស្លាប់ យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែក​ទីប​ធ្លាក់​ពីលើ​អគារ​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ជិត​នឹង​អគារ​៧​ជាន់​ដែល​បាក់​រលំ​កាលពី​ពេល​កន្លង​មក ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌុ​ច ដែន អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ។

ក្រោយ​ពេល​កើតហេតុ បច្ចុប្បន្ន​សព​ជន​រង​គ្រោះជា​កម្មករ​សំណង់​ខាងលើ​ត្រូវ​បាន​រក្សា​ទុក​នៅ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ