ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​កន្ទុយលេខ​វៀតណាម​ដុះ​ស្លែ​ប្រចាំ​ក្រុង​តា​ខ្មៅ​ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ មេ​កន្ទុយលេខ​វៀតណាម​ដុះ​ស្លែ​ប្រចាំ​ក្រុង​តា​ខ្មៅ ត្រូវ​បាន​លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ មេ​កន្ទុយលេខ​វៀតណាម​ដុះ​ស្លែ​ប្រចាំ​ក្រុង​តា​ខ្មៅ ត្រូវ​បាន​លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​បើក​កន្លែង​លេងល្បែង​ស៊ីសង​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ តាម​មាត្រា​០៥ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​។

ជនជាប់ចោទ​ឈ្មោះ សៀន សុវណ្ណ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

គួរ​បញ្ជាក់​ថា នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​ខុសច្បាប់​ដុះ​ស្លែ​មួយ​កន្លែង បាន​ដកហូត​វត្ថុ​តាង​ដូច​ជា Samsung GALAXY Tab ពណ៌​ទឹកមាស​លាយ​ខ្មៅ មួយ​គ្រឿង​, ទូរស័ព្ទ​ម៉ាក Samsung GALAXY MEGA ពណ៌​ខ្មៅ មួយ​គ្រឿង​, ទូរស័ព្ទ​ម៉ាក iPhone 6 ពណ៌​ទឹកមាស មួយ​គ្រឿង​, ម៉ាស៊ីន​គិត​លេខ​មួយ​គ្រឿង​, ក្រដាស​កត់​ឆ្នោត​រួច​ចំនួន​២​សន្លឹក (​ឆ្នោត​វៀតណាម​១​សន្លឹក​, ឆ្នោត​ខ្មែរ​១​សន្លឹក​), ដែក​កិប​ចំនួន​៣, កន្ត្រៃ​ចំនួន​២, បិ​ច​ហា​យ​ឡាយ​មួយ​ដើម​, ទឹកលុបមួយ​ដើម​, បិ​ច​ចំនួន​២​ដើម​, ផ្លា​ក​សញ្ញា​លទ្ធផល​ឆ្នោត​មហាលាភ​៣​ផ្ទាំង​, លទ្ធផល​ឆ្នោត​ខ្មែរ​(​ក្រុមហ៊ុន​ឌ្រី​ម​វី​ន​)​ចំនួន​៩៨​សន្លឹក​, ក្រដាស​ផ្ដា​ន​ចំនួន​២​សន្លឹក​តូច​និង​ក្រដាស​កត់​ឆ្នោត​ចំនួន​២​ដុំ​ធំ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ