ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! ប្រពន្ធ​ក្បែរ​នោះ​ហើយ ចាប់​នាង​ទៀត ចុង​ក្រោយ​បែកធ្លាយ​ច្រើន​ដង​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​ចាប់រំលោភ​កូនចុង​ខ្លួនឯង​ជា​ច្រើន​លើក ទើប​បែកធ្លាយ​ដល់​ម្តាយ រួច​ដាក់​ពាក្យបណ្តឹង​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់​វាយ​ខ្នោះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឪពុក​ចាប់រំលោភ​កូនចុង​ខ្លួនឯង​ជា​ច្រើន​លើក ទើប​បែកធ្លាយ​ដល់​ម្តាយ រួច​ដាក់​ពាក្យបណ្តឹង​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់​វាយ​ខ្នោះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ ម៉ោង​២​និង​៣០​នាទី ចំណុច​លើ​ផ្ទះ​ជនសង្ស័យ​ក្នុង​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។

ជន​រង​គ្រោះ​ខាងលើ​អាយុ​១៥​ឆ្នាំ ជា​កូនចុង​ជនសង្ស័យ ចំណែក ជនសង្ស័យ​ឈ្មោះ អាត ផា​ន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

បើ​តាម​នគរបាល​បាន​បញ្ជាក់​ថា កន្លង​មក ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ​:​លើ​ជន​រង​គ្រោះ​ចំនួន​៣​ដង​មក​ហើយ នៅ​ថ្ងៃ​មិន​ចាំ ក្នុង​ខែឧសភា​, មិថុនា និង​ខែកក្កដា ឆ្នាំ​២០១៩ តែ​ជន​រង​គ្រោះ​មិន​ហ៊ាន​ប្រាប់​ម្តាយ​នោះ​ទេ ដោយ​ខ្លាច​ជនសង្ស័យ​សម្លាប់ ។ លុះ​មក​ដល់​ថ្ងៃ​ទី​៧ សីហា ម៉ោង​៦​ល្ងាច ជនសង្ស័យ​បាន​អង្គុយ​ផឹកស្រា​.​ស​ជាមួយ​មិត្តភក្តិ​នៅ​ក្រោមផ្ទះ រហូត​ដល់​ម៉ោង​៨​យប់ ជនសង្ស័យ​ក៏​ឈប់​ផឹកស្រា រួច​ឡើង​មក​ហូប​បាយ​ជាមួយ​ប្រពន្ធ និង​កូន ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ហូប​បាយ​រួច ម៉ោង​៨​និង​៣០​នាទី ប្រពន្ធ​ជនសង្ស័យ​បាន​ចង​មុង​ដេក​ជាមួយ​កូន ពេល​នោះ​ជនសង្ស័យ​ដេក​លើ​អង្រឹង​ក្រៅ​មុង​ក្នុងផ្ទះ​មើល​ទូរទស្សន៍ រហូត​ដល់​ម៉ោង​២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៨ សីហា ជនសង្ស័យ​ក្រោក​ពី​អង្រឹង​ទៅ​ផឹកទឹក រួច​បិទ​ភ្លើង និង​ទូរទស្សន៍​ដេក​ក្បែរ​ជើងមុង​ជិត​ជន​រង​គ្រោះ រួច​យកដៃ​ស្ទាបអង្អែល​សក់​ជន​រង​គ្រោះ​លេង បន្ទាប់​មក​ទាញ​ត្រគាក​ជន​រង​គ្រោះ​ឱ្យ​ដេក​ផ្ងារ ហើយ​យកដៃ​ស្ទាប និង​ចាប់រំលោភ​ជន​រង​គ្រោះ​តែ​ម្តង តែ​មិន​បាន​សម្រេច​ទេ ដោយ​ម្តាយ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ឡើង​ម៉ោង​៦​និង​០០​នាទី ម្ដាយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​តែ​ម្តង ។ ក្រោយ​ពី​ទទួល​បណ្ដឹង​រួច​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​មក​សាកសួរ ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវ​:​លើ​ជន​រង​គ្រោះ​ចំនួន​៤​លើក​ពិតប្រាកដ​មែន​។ ករណី​នេះ​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ