ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ប្រើ​ធម៌​ក្តៅ​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់ នៅ​ចំណុច​ផ្សារ​ឃ្លាំង​លើ​ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា បាន​ត្រូវ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​គ្មាន​សណ្តាប់ធ្នាប់ នៅ​ចំណុច​ផ្សារ​ឃ្លាំង​លើ​ នា​ព្រឹក​ថ្ងៃ​
ទី​៦ ខែសីហា បាន​ត្រូវ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប្រើ​វិធានការ​ក្តៅ​ដោយ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក សន កុសល បាន​អះអាង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពីលោក គួ​ច ចំរើន អភិបាលខេត្ត និង​ក្រោម​បទបញ្ជា​របស់​លោក អុ​ី សុខ​ឡេ​ង អភិបាលក្រុងកម្លាំង​ចម្រុះ​របស់​លោក តែងតែ​ចុះ​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សា​ដល់​ពួក​គាត់ ដែល​តែងតែ​យក​ចំណី​ផ្លូវ ចិញ្ចើមថ្នល់ ធ្វើ​ជា​កន្លែង​ចត​រថយន្ត និង​លក់​គ្មាន​សណ្តាប់ធ្នាប់ បង្ក​ផល​ប៉ះពាល់​ផ្លូវសាធារណៈ និង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ។

ដោយ​ពុំ​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនា​ញ​នោះ ទើប​ថ្ងៃនេះ​កម្លាំង​ចម្រុះ​របស់​ខេត្ត ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ចុះ​ស្ទូច​រថយន្ត​និង​រុះរើ​តូប​ទាំងនោះ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុងព្រះសី
ហនុ ។

លោក សន កុសល បន្ត​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​កម្លាំង​ជំនាញ​របស់​លោក​នឹង​ចុះ​ល្បាត​គ្រប់ពេលវេលា មិន​បណ្តោយ​ឲ្យ​រថយន្ត​ធុន​ធំ​ទាំងនោះ ធ្វើ​អ្វី​ប្រាសចាក​អំពី​ច្បាប់​តទៅ​ទៀត​បាន​ទេ បើ​ទោះបីជា​មានការ​តវ៉ា និង​អន្តរាគមន៍​យ៉ាងណា​ក៏​ដោយ ។

ហេតុ​ដូចនេះ រូប​លោក​សូមអំពាវនាវ​យ៉ាង​ទទូច​ដល់​អាជីវករ និង​ប្រជា​ពលរដ្ឋ​ទាំងអស់​មេត្តា​គោរព​ច្បាប់​ទាំងអស់​គ្នា សូម​មេត្តា​លុប​បំបាត់​វប្បធម៌​អន្តរាគមន៍ អាង​អ្នក​នេះ​អាង​អ្នក​នោះ ព្រោះ​អ្វី​ៗ​ក្នុង​សង្គម​រីក​ចម្រើន​ទៅ​បាន​គឺ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ។ សូម​ចូលរួម​ទាំងអស់​គ្នា រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ