ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃនេះ​ទឹក​ទន្លេស្រែពក​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ហើយ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តរតនគិរី​បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធា​រណៈជន​ពី​ស្ថានភាព​ទឹក​ទន្លេស្រែពក​បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ហើយ បណ្តាល​ឲ្យ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដីស្រែ ចម្ការ នៅ​ស្រុក​លំ​ផាត់…

ខេត្តរតនគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តរតនគិរី​បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធា​រណៈជន​ពី​ស្ថានភាព​ទឹក​ទន្លេស្រែពក​បាន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ហើយ បណ្តាល​ឲ្យ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដីស្រែ ចម្ការ នៅ​ស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី ត្រង់​ចំណុច​ភូមិ​ជ័យ​ឧត្តម ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ត្រូវ​កាត់​ផ្តាច់​មិន​អាច​ធ្វើ​ដំណើរ​​ឆ្លងកាត់​បាន​នោះ​ទេ​។

បន្ទាប់​ពី​ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦​ឃុំ​រួច​មក បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​-​ស្រុក​ដឹកនាំ​ដោយ​លោក ថង សា​វុន អភិបាលខេត្ត កំពុង​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ លោក ថង សា​វុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ស្ថិត​នៅ​ក្នុងស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ ដែល​ទឹក​កំពុង​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​នេះ​ផង​ដែរ លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​យើង​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​វិធានការ ក៏​ដូច​ជា​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កើតឡើង​។

លោក​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ទឹកជំនន់​ដែល​កំពុង​ជន់​ឡើង​ខ្លាំង​នេះ សូម​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ពិសេស​ប្រុង​ប្រយ័ត្ន​ចំពោះ​កុមារ​តូច​ៗ និង​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​។

ជាង​នេះ​ទៅ​ទៀត​ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន និង​ក្តាប់​ព័ត៌មាន​អំពី​សភាព​ការ​គ្រោះ​ធម្មជាតិ និង​ស្ថានភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ត្រៀម​មធ្យោបាយ​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ