ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ប៉ែ​ស្ត​ជ្រូក​វ៉ៃ​លុក​ពេក​អាជ្ញាធរ​ខេត្តក្រចេះ​បំផុស​ចលនា​ទទួលទាន​សាច់​ជ្រូក​ក្រោម​មូលហេតុ​សំខាន់​១

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​នៅ​ថ្ងៃ​ទី​៩ សីហា នេះ​បាន​ធ្វើ​ពិធី​ទទួលទាន​សាច់ ជ្រូក​រួម​គ្នា​ដើម្បី​បំផុល​ចលនា​ឲ្យ​មានការ​ទទួលទាន​សាច់​ជ្រូក​ឡើង​វិញ​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ក្រោម​ប្រធានបទ «​សាច់​ជ្រូក​នៅ​តែ​មាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​ដោយ​ពុំ​ចាំបាច់​ព្រួយ​បារ​ម្ម​ណ៍​»​។ ពិធី​ទទួលទាន​សាច់​ជ្រូក​បាន​ធ្វើ​ឡើង​នៅ​និង​មុខ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ក្រោម​វត្តមាន…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​នៅ​ថ្ងៃ​ទី​៩ សីហា នេះ​បាន​ធ្វើ​ពិធី​ទទួលទាន​សាច់ ជ្រូក​រួម​គ្នា​ដើម្បី​បំផុល​ចលនា​ឲ្យ​មានការ​ទទួលទាន​សាច់​ជ្រូក​ឡើង​វិញ​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ក្រោម​ប្រធានបទ «​សាច់​ជ្រូក​នៅ​តែ​មាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​ដោយ​ពុំ​ចាំបាច់​ព្រួយ​បារ​ម្ម​ណ៍​»​។ ពិធី​ទទួលទាន​សាច់​ជ្រូក​បាន​ធ្វើ​ឡើង​នៅ​និង​មុខ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ ក្រោម​វត្តមាន ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋ​សភាព លោក​អភិបាលខេត្ត​ក្រចេះ​ក៏​ដូច​ជា​មន្ត្រី​នៃ​មន្ទី​ពាក់​ព័​ន្ឋ នានា​នៅ​ជុំវិញ​ខេត្ត ។

អភិបាលខេត្ត​ក្រចេះ​លោក វ៉ា ថន បាន​មាន​ប្រសាសន៍​ជម្រុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទូ​ទាំង​ខេត្តក្រចេះ​ឱ្យ​ងាក​មក​បរិភោគ​សាច់​ជ្រូក​ជា​ធម្មតា​វិញ​ដោយ​កុំ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​ជំងឺ​ប៉ែ​ស្ត​ជ្រូក​អាហ្វ្រិក​ពីព្រោះ​ជំងឺ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មិន​ឆ្លង​ដល់​មនុស្ស និង​បង្ក គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ទទួលទាន​នោះ​ទេ​គឺ​វា​កើត​តែ​លើ​សត្វ​ជ្រូក​ដូច​គ្នា​តែ​ប៉ុណ្ណោះ ។

លោក វ៉ា ថន បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​ធ្វើ​ពិធី​ទទួលទាន​នេះ​គឺ​ធ្វើ​ឡើង​ក្នុង គោល​បំណង​ចង់​បំផុសស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​នាំ​គ្នា​ទទួលទាន​សាច់ ជ្រូក​តាម​ធម្មតា​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ចិញ្ចឹម ។

ប្រធាន​ការិយាល័យ​ព​ស្យុ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​លោក កេ​ត សា​រឿ​ន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺ​ប៉ែ​ស្ត​ជ្រូក​អាហ្វ្រិក​មិន​បាន​គំរាមកំហែង​ការ​ឆ្លង​ចូល​ក្នុង ខេត្តក្រចេះ​នោះ​ទេ បើ​ទោះបីជា​ខេត្ត​នេះ​មាន​ព្រំដែន​ជាប់​គ្នា និង​ប្រទេស​វៀតណាម​ក៏​ដោយ ។

ដោយ​លោក​ធ្លាប់​បាន​អះអាង​ថា បើ​ទោះបីជា​មិន​មានការ​ឆ្លង​ជំងឺ​ជ្រូក​ក៏​ដោយ​ក៏ សព្វថ្ងៃ មន្ត្រី​ជំនាញ​បាន និង​កំពុង​តែ​មាន​វិធានការ​ទប់ស្កាត់​នូវ​ប្រភេទ​ជំងឺឆ្លង​នេះ ។ ដូច​ជា ការ​រឹត​បន្តឹង លើ​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម ។ ជាមួយ​គ្នា​នេះ​មន្ត្រី​ជំនាញ ក៏​កំពុង​តែ​មានការ​ទប់ស្កាត់​ជា​ខ្លាំង​លើ​ការ​ឆ្លង​រីក​រាលដាល​ដូច​ជា​ការ​ចុះ​បាញ់ថ្នាំ សម្លាប់​មេរោគ​នៅ​គ្រប់​ទី​សត្វឃាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ គ្រប់​មធ្យោបាយ​ដឹក​ជញ្ជូន ជ្រូក និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​អាជីវកម្ម​ចិញ្ចឹម ជ្រូក​មានការ យល់​ដឹង​ពី​វិធានការ​ទប់ស្កាត់​ប្រភេទ​ជំងឺឆ្លង​នេះ​ដោយ​ខ្លួនឯង ។

មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​អំពី​លេចឮ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ នៃ​ការ​ផ្ទុះ​ឡើង​ពី​ជំងឺ​ប៉ែ​ស្ត​ជ្រូក​នៅ​តាម​បណ្តារ​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​នៅ​ក្នុង​ខេត្តក្រចេះ​ផ្អាក​ទទួលទានសាច់​ជ្រូក ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​អ្នក​ចិញ្ចឹម​ជ្រូក ខណៈ​ចំនួន​តួរ​លេខ​នៃ ចំនួន​ក្បាល​ជ្រូក​ដែល​ធ្លាប់​លក់​ប្រចាំ​ថ្ងៃ​របស់​អាជីវករ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង​៧០% ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ