ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ​វិសាមញ្ញ​រើស​លោក​អ៊ិ​ត រ៉ា​ឌី សមាជិក​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ថ្ងៃ​ទី​១២​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​១២ ខែសីហា​នេះ ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​លោក អ៊ិ​ត រ៉ា​ឌី ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​១២ ខែសីហា​នេះ ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​លោក អ៊ិ​ត រ៉ា​ឌី ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ថ្ងៃ​ទី​៩ ខែសីហា​នេះ បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​ដោយ​មាន​លទ្ធផល​ដូច​ខាងក្រោម

១- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម​ព្រៀ ងរ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្តី​ពី​បុព្វសិទ្ធិ និង​អភ័យ​ឯក សិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​ដល់​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា​វិញ ។ ២- អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ដល់​គណៈកម្មការ​សុខាភិបាល​សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

៣- អង្គប្រជុំ​បាន​អនុម័ត​លើ​លទ្ធផល​ជ្រើសរើស​ឥស្សរជន​មួយ​រូប ក្នុង​ចំណោម​ឥស្សរជន ដែល​បាន​ដាក់​ពាក្យសុំ​ជា​បេក្ខភាព​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជំនួស​សមាជិក ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មួយ​រូប​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​នា​ពេល​ខាង​មុខ ។ បេក្ខភាព​ឥស្សរជន​ដែល​បាន​ជ្រើសរើស​នឹង​ដាក់​ជូន​អង្គ​សភា​ធ្វើការ​បោះ​ឆ្នោត​ក្នុង​សម័យប្រជុំ​ជា​វិសាមញ្ញ​នា​ពេល​ខាង​មុខ​នេះ ។

៤- អង្គប្រជុំ​បាន​អនុម័ត​កោះ​ប្រជុំ​ជា​វិសាមញ្ញ​នីតិកាល​ទី​៦ តាម​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី ចំនួន​៥៤​រូប ដែល​មាន​របៀបវារៈ​តែ​មួយ គឺ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​លោក​អ៊ិ​ត រ៉ា​ឌី ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រាប់​អាណត្តិ​ថ្មី​ជ្រើសតាំង​ដោយ​រដ្ឋសភា​នីតិកាល​ទី​៦ ។ ៦.​អង្គប្រជុំ​បាន​សម្រេច​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ចំនួន​៣​រូប​៖ ១. លោក ចាយ បូ​រិ​ន ២. លោក ម៉ូត យូ​សុះ -៣.​លោក សួ​ស យ៉ា​រ៉ា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ