ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះកំពុងជម្លៀស​ពលរដ្ឋ​​ចេញ​ជា​បន្ទាន់…ដោយ​ខ្លាចបាក់ទំនប់ទឹក

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ-ព្រៃនប់ ៖ សេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា ភ្លៀង​​បានធ្លាក់​យ៉ាងគំហុក ធ្វើឱ្យ​ទឹក​បាន​ជន់ឡើង​ខ្លាំង និង​គំរាម​​កំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស (ចេជៀង) នៅ​គីឡូ ម៉ែត្រ១៧៥…

ខេត្តព្រះសីហនុ-ព្រៃនប់ ៖ សេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា ភ្លៀង​​បានធ្លាក់​យ៉ាងគំហុក ធ្វើឱ្យ​ទឹក​បាន​ជន់ឡើង​ខ្លាំង និង​គំរាម​​កំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស (ចេជៀង) នៅ​គីឡូ ម៉ែត្រ១៧៥ អាជ្ញាធរ​បានសម្រេច​ផ្អាកការធ្វើចរាចរណ៍​​​មួយចំហៀងផ្លូវ ដោយសារ​មានទឹកហូរ​​​ខ្លាំងពេក​ បង្កឱ្យលិចផ្លូវជាតិលេខ៤​បណ្តើរៗ តែ​អាជ្ញាធរ​កំពុងព្យាយាមដោះស្រាយ​ហើយ ដោយធ្វើការជម្លៀស​ពល​រដ្ឋ​ចេញ​ជាបន្ទាន់​ ។

សេចក្តីរាយការណ៍បន្តថា ជាមួយគ្នានោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​​ជា១០០គ្រួសារ ត្រូវបាន​អាជ្ញាធរ ជម្លៀស​ចេញ​ជាបណ្តោះ​អាសន្នពីតំបន់នោះ​ ដោយសារ​នៅប៉ែក​ខាងលើ​​មានអាង​ទំនប់​ទឹក​ ​ដែល​ស្តុកទឹក​រាប់ពាន់​ម៉ែត្រគូប ដូច្នេះ ​​​ខ្លាចបាក់​ទំនប់មក ​ហើយ​​អាជ្ញាធរ​ឃុំ ជា​ពិសេសអភិបាល​ស្រុកបាន​ចាត់​ឱ្យកម្លាំង​ត្រូវ​ជម្លៀសប្រជាពលរដ្ឋ​ចេញ​ជា​បន្ទាន់ ។

គិតមកទល់ម៉ោង​០២ និង​២០នាទីរសៀលថ្ងៃទី​០៩ សីហា ដដែល​នេះ ចរាចរណ៍​នៅតំបន់ខាងលើ គឺ​កំពុង​មាន​​ការកកស្ទះចរាចរណ៍​យ៉ាងចង្អៀត​តែម្តង ។ ​ទោះបី​យ៉ាងណានោះ សូមបងប្អូន​ទាំងអស់ ​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​សុវត្ថិ​ភាព​របស់​ខ្លួនឯង​ ។ (សម្រួលដោយ​៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ