ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រាប់មូល​ហេតុដែល​មិនអាចទប់​កំហឹង​​​បាន​…​ក៏ដកកាំភ្លើង​បា.ញ់ផ្តាច់ជីវិតប្រពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​នគរបាល​ មន្ត្រី​យោធា​ម្នាក់​ដែល​ប៉ងបាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន បាន​​សារភាព​ឱ្យ​ដឹង​ពី​ម​ូលហេតុថា ដោយសារ​តែ​ខឹង​ប្រពន្ធ​មាន​ទំនាក់​ទង់​ជាមួយ​ប្រុស​ផ្សេង ​និង​និយាយ​ភូត​កុហក​ច្រើន ។ មន្ត្រី​យោធា​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា ខ្លួន​បាន​រៀប​ការ​តាំងពី​ឆ្នាំ​២០០៥…

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​នគរបាល​ មន្ត្រី​យោធា​ម្នាក់​ដែល​ប៉ងបាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន បាន​​សារភាព​ឱ្យ​ដឹង​ពី​ម​ូលហេតុថា ដោយសារ​តែ​ខឹង​ប្រពន្ធ​មាន​ទំនាក់​ទង់​ជាមួយ​ប្រុស​ផ្សេង ​និង​និយាយ​ភូត​កុហក​ច្រើន ។ មន្ត្រី​យោធា​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា ខ្លួន​បាន​រៀប​ការ​តាំងពី​ឆ្នាំ​២០០៥ ដោយ​បានកូន​២​នាក់ កូនស្រី​អាយុ​១៣​ឆ្នាំ និង​កូន​ប្អូន​អាយុ​៨​ឆ្នាំ ។

នៅ​ឆ្នាំ​២០១៤ ខ្លួន​បាន​ចូល​ធ្វើ​ជា​យោធា ហើយ​ប្រពន្ធ​និង​កូន​ក៏​បាន​មក​រស់នៅ​ភ្នំពេញ​ ប្រកប​មុខរបរ​លក់​ខោអាវ​ ហើយ​រយៈពេល​ប្រមាណ​២​ខែ​ គាត់​មក​លេង​ប្រពន្ធ​និង​កូន​ម្តង ។ នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ សង្ស័យ​ប្រពន្ធ​មាន​ប្រុស​ថ្មី និយាយ​ភូត​កុហក​ច្រើន ។ គាត់​ថា​ កាលពី​ប្រមាណ​៣​ខែ​មុន គាត់​បាន​លួច​មក​លេង​ហើយ​ក៏​ធ្លាប់​ចាប់​បាន​ប្រពន្ធ នៅ​ជាមួយ​ប្រុស​ស្នេហ៍​ តែ​ប្រពន្ធ​ប្រកែក ។

បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា រយៈពេល​ប្រមាណ​៣​ថ្ងៃមុន​នេះ ខ្លួន​បាន​ធ្វើ​ដំណើរ​មក​លេង​ប្រពន្ធ​និង​កូន ។ នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​៧ សីហា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ញ៉ាំ​អី​នៅ​ហាង​ខាងលើ ហៅ​ប្រពន្ធ​មក​ញ៉ាំ​ដែរ​ តែ​ប្រកែក​ថា ជាប់​ទៅ​ធ្វើ​សក់ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ ក៏​បាន​ទូរស័ព្ទ​សួរ​ប្រពន្ធ​ថា​នៅ​ណា ចង់​ហៅ​មក​ហាង​ហូប​អី​ហើយ​ប្រពន្ធ​ថា នៅ​ហូប​អី​មុខ​សាលា​ប៊ែ​ល​ធី គាត់​ក៏​មាន​ការ​សង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ត្រឡប់​មកពីផ្សារ​ដី​ហុយ​វិញ ។

តាម​បុរស​ជា​ប្តី​ក៏​បាន​បន្ត​ទៀត​ថា នៅ​ពេល​ទៅ​ដល់​ហាង​ ប្រពន្ធ​មិន​បាន​ផឹក​នោះ​ទេ ហើយ​គាត់​ក៏​បាន​សួរ​នាំ ​និង​ឱ្យ​ហៅ​ប្រុស​ម្នាក់​នោះ​មក​ជួប​និយាយ​គ្នា​បន្តិច ឯ​ប្រពន្ធ​និយាយ​ខ្លាំង ហើយ​ក៏​មាន​ទំនាស់​គ្នា គាត់​ក៏​បាន​ទៅ​យក​កាំភ្លើង​ក្នុង​រថយន្ត​បាញ់​តែ​ម្តង​ដោយ​ទ្រាំ​លែង​បាន ។ កាំភ្លើងខ្លី​នោះ​ បាន​ទិញ​តាំងពី​ឆ្នាំ​២០១៥ ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់ខ្លួន ។

សូមរលឹកថា មន្ត្រី​យោធភូមិ​ភាគ​៥​ម្នាក់ ព្រោះតែ​មាន​កំហឹង​ភ្លើង​ប្រចណ្ឌ​បាន​ផឹកស្រា​ស្រវឹង​ហើយ​ព្យា​យាម ហៅ​ប្រពន្ធ​មក​ផឹក​ជាមួយ​តាំងពី​ម៉ោង​ប្រមាណ​២​រសៀល ​រហូត​ដល់​យប់​ជ្រៅ ចំណែក​ប្រពន្ធ​មិន​បាន​មក​ផឹក​ជាមួយ​ទេ ដោយ​ចេះ​តែ​គេច​និង​ដោះសា ធ្វើ​ឱ្យលោក​ប្តី​ដែល​ប្រចណ្ឌ​នោះ សង្ស័យ​ថា​លួច​ទៅ​ជួប​ប្រុស​ស្នេហ៍ ក៏​ផ្ទុះ​កំហឹង​ទៅ​យក​កាំភ្លើងខ្លី​ម៉ាក​K59​មួយ​ដើម​បាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​ប្រពន្ធ​អស់​ចំនួន​៧​គ្រាប់​បណ្តាល​ឱ្យ​ត្រូវ​៤​គ្រាប់​រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

បន្ទាប់​ពី​បាញ់​រហូត​អស់​គ្រាប់​ហើយ​ លោក​ប្តី​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន តែ​ត្រូវ​បាន​កម្លាំង​នគរប
​បាល​ខណ្ឌ​សែន​សុខ​ដេញ​ឃាត់ខ្លួន​បាន​ នៅ​ភូមិសាស្ត្រ​សង្កាត់​ឃ្មួ​ញ ។ ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៧ សីហា នៅ​ហាង​បាយ​យីហោ​ ទី​រ៉ា​នី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

មន្ត្រី​យោធា​ដែល​បាញ់​ប៉ង​សម្លាប់​ប្រពន្ធ​ហើយ​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឆោម ចំណាន អាយុ​៣៩​ឆ្នាំ មាន​ឋានន្តរសក្តិ​ព្រឹន្ទបាលឯក​ នៅ​ភូមិភាគ​៥ និង​មាន​លំនៅ​ភូមិ​សាលា​ដែក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែក​ប្រពន្ធ​ឈ្មោះ ជា បតី ហៅ​ជា គឹ​ម​ឡា​ង អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ខោអាវ​នៅ​ផ្សារ​ចិន​ណា​ន់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​រង​របួស​ចំនួន​៤​គ្រាប់​គឺ​ត្រូវ​ដើមដៃ​ខាងឆ្វេង ពោះ​ទឹក​ខាងឆ្វេង លើ​ស្មា​ខាងស្តាំ និង​លើ​ពោះ​ទឹក​ខាងស្តាំ កំពុង​តែ​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

ទាក់ទិន​នឹង​ការ​បាញ់ប្រហារ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា ផ្អើ​ម​ចេញពី​ភ្លើង​ប្រចណ្ឌ ព្រោះ​ប្តី​ដែល​រស់នៅ​ឆ្ងាយ​ពី​គ្នា​ និង​ជា​មន្ត្រី​យោធា​ក៏​បាន​ទៅ​យក​កាំភ្លើងខ្លី​ពី​ក្នុង​រថយន្ត​ហា​យ​ឡិន​ឌ័​រ ​បាញ់ប្រហារ​ទៅ​លើ​ប្រពន្ធ​ចំនួន​៧​គ្រាប់​បណ្តាល​ឱ្យ​ត្រូវ​ចំនួន​៤​គ្រាប់ រង​របួសធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់ ។ តាម​ស្ត្រី​ឈ្មោះ នួន រ៉ា​នី ដែល​ជា​ម្ចាស់​ហាង​បាន​ប្រាប់​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ប្តី​ដែល​ជា​ជន​ដៃដល់​ជា​អ្នក​រាប់អាន​គ្នា ហើយ​តែងតែ​មក​ផឹកស៊ី​នៅ​ហាង​របស់​គាត់ ។

នៅ​វេលា​ម៉ោង​ប្រមាណ​២​ទៅ​៣​រសៀល ជន​ដៃដល់​ជា​ប្តី​បាន​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ២A៦៧៥៣ មក​ផឹកស៊ី​រហូត​ដល់​យប់​ជ្រៅ ។ ក្រោយមក​ ស្រាប់តែ​ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់ ក៏​មានការ​ទាស់​ពាក្យ​សម្តី​គ្នា ហើយ​ត្រូវ​បុរស​ជា​ប្តី​ក៏​បាន​ដើរទៅ​យក​កាំភ្លើង​ពី​ក្នុង​រថយន្ត​មក​បាញ់ប្រហារ​​ទៅ​លើ​ប្រពន្ធ​បណ្តាល​ឱ្យ​រង​របួស​ដេក​ដួល​ក្នុង​ថ្លុកឈាម រួច​បុរស​ជា​ប្តី​ក៏​បាន​បើករថយន្ត​គេចខ្លួន​ទៅ ។

ណែក​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​រួម​ទាំង​បងប្អូន មិត្តភក្តិ​ នាំ​គ្នា​ដឹក​ដាក់​រថយន្ត​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរ ពេទ្យ​កាល​ម៉ែ​ត ​ដើម្បី​ស​ង្ក្រោះ ។ នៅ​យប់​នោះ​ នគរបាល​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​រើស​បាន​សំបក​​គ្រាប់​៧​គ្រាប់ និង​ក្បាល​គ្រាប់​១​គ្រាប់​។ ជន​ដៃដល់​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន មក​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ