ណា​ហ្គា​វើ​ល​ដ៍ ផ្តល់​ជូន​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បុណ្យ​​សែន​ព្រះ​ខែ​!


រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ៖ ណា​ហ្គា​វើ​ល​ដ៍ មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មក​ប្រារព្ធ​ពិធីបុណ្យ​សែន​ព្រះ​ខែ​ដែល​មានការ​សម្តែង​សិល្បៈ ការ​ដាក់​តាំង​ចង្កៀងគោម​ចម្រុះ​ពណ៌ និង​ការ​លក់​នំ​សែន​ព្រះ​ខែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា​។

ដើម្បី​អបអរ​ក្នុង​ឱកាស​នេះ មេ​ចុងភៅ​នំ​ដ៏​ចំណាន​របស់​ណា​ហ្គា​វើ​ល​ដ៍ បាន​ច្នៃ​នំ​សែន​ព្រះ​ខែ ៤ រសជាតិ រួម​មាន រសជាតិ​គ្រាប់​ឈូកស​បែប​ហុងកុង ស្លឹក​តើយ កាហ្វេ និង​ទុរេន​! គ្រឿងផ្សំ និង​ស្នូល​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​នៅ​ក្នុង​នំ នឹង​ធ្វើ​ឲ្យ​នំ​ទាំងនេះ​មាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​។

ជា​កាដូ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកជា​ទីស្រឡាញ់​របស់​អ្នក អ្នក​អាច​ជ្រើស​យក​ស្នូល​ធម្មតា ឬ​ស៊ុត​ពីរ​គ្រាប់​ដែល​មាន​តម្លៃ ១០$ ក្នុង​មួយ​ដុំ ឬ ៣៦$ ដែល​មាន ៤ ដុំ នៅ​ក្នុង​ប្រអប់​ពិសេស​ដែល​មាន​រសជាតិ​ទាំង ៤ មុខ​។ ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស ១៥% សម្រាប់​ការ​ជាវ​ចន្លោះ​ថ្ងៃ​ទី​១៣ សីហា រហូត​ដល់ ២៣ សីហា ឬ​ទទួល​បានការ​បញ្ចុះតម្លៃ ២៥% នៅ​ពេល​ក​ម្ម៉​ង់ ៥០ ប្រអប់ ឬ​ច្រើន​ជាង​នេះ​។ មាន​ដាក់​លក់​ហើយ​នៅ​កន្លែង​ទទួលភ្ញៀវ និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​១ ព្រម​ទាំង​​នៅ​ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion និង​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​២ ឬ​អា​ចក​ម្ម៉​ង់​មុន​តាម​រយៈ dining@nagaworld.com ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា​។

ទស្សនាការ​សម្តែង​សិល្បៈ​ផ្ទាល់​ដ៏​អស្ចារ្យ​ដោយ​សេរី និង​ទទួល​នូវ​អារម្មណ៍​ប្លែក​ជាមួយ​ការ​តុបតែង​អគារ​ដោយ​ចង្កៀងគោម​ចម្រុះ​ពណ៌​នៅ​ទី​នេះ​។ ការ​សម្តែង​សិល្បៈ​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ ផ្តល់​ជូន​រៀង​រាល់ថ្ងៃ ចាប់ពី​ម៉ោង ៦ ល្ងាច​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ដែល​ចូលរួម​សម្តែង​ដោយ​អ្នកសិល្បៈ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់​។ ហើយ​កុំ​ភ្លេច​ថត និង​បង្ហោះ​រូប​ស្អាត​ៗ​របស់​អ្នក​ជាមួយ​អ្នកសិល្បៈ​ក្នុង​ឈុត​សម្លៀក​បំពាក់​បុរាណ​ចិន​នៅ​ជាប់​ច្រកចូល​ដែល​មាន​ចង្កៀងគោម​ធំ​ៗ ហើយ​បន្ទាប់​មក នឹង​មានការ​ដើរ​ក្បួន​ចង្កៀងគោម​ដើម្បី​ប្រសិទ្ធពរ​ជ័យ​ដល់​ភ្ញៀវ​ទូ​ទាំង​អគារ​ថែម​ទៀត​ផង​។

ផ្តល់​ជូន​ចាប់ពី​ថ្ងៃ​ទី​៣០ ខែសីហា​នេះ​តទៅ សូម​អញ្ជើញ​មក​ទស្សនាការ​សម្តែង​សិល្បៈ “The Gift”
ថ្មីស្រឡាង​នៅ​សាល​មហោស្រព NABA នៅ​ណា​ហ្គា​វើ​ល​ដ៍​ទី​២ ដែល​មាន​រយៈពេល ៤៥ នាទី និង​សម្តែង​ដោយ​កំពូល​អ្នកសិល្បៈ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ ស័ក្តិសម​សម្រាប់​គ្រប់​វ័យ ការ​សម្តែង​សិល្បៈ​លក្ខណៈ​គ្រួសារ​មេត្រី​នេះ នឹង​ផ្តល់​ជូន​ចាប់ពី​ម៉ោង ៨ យប់ នៅ​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ដែល​ពុក​ម៉ែ​បងប្អូន​អាច​មក​យក​សំបុត្រ​ឥត​គិតថ្លៃ​នៅ​ណា​ហ្គា​វើ​ល​ដ៍​។

មុន​ពេល​ទស្សនាការ​សម្តែង​សិល្បៈ​នេះ ពុក​ម៉ែ​បងប្អូន​អាច​មក​ភោជនីយដ្ឋាន 2Pangea ដើម្បី​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​អន្តរជាតិ​ដែល​មាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​គ្រឿង​សមុទ្រ​ស្រស់​ៗ សាច់ ត្រី​ស៊ូ​ស៊ី​ឆៅ ឌី​ម​សាំ ប៉ាស់​ស្តា ភី​ហ្សា បង្អែម និង​ជា​ច្រើន​មុខ​ទៀត​។ បើក​បម្រើ​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច ២ នាក់ ៤១$ ប៉ុណ្ណោះ​។ ជា​ពិសេស ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ថែម​បង្កង​ឥត​កំណត់​​នៅ​រៀងរាល់ថ្ងៃ​អង្គារ​បន្ថែម​ទៅ​លើ​អាហារ​ប៊ុ​ហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ​! ហើយ​អ្នក​ក៏​អាច​ពិសា​បង្កង​ឥត​កំណត់​ផង​ដែរ នៅ​ក្នុង​ពេល​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ពី​ម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ ១៩,៩៩$ សម្រាប់​មនុស្ស​ធំ​ម្នាក់ ១៤$ កុមារ​អាយុ​ក្រោម ១២ និង​ឥត​គិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ហើយ​មានការ​កម្សាន្ត​ឥត​គិតថ្លៃ​ជា​ច្រើន​ទៀត​ផង​ដែរ​សម្រាប់​កុមារ ដូច​ជា​ការ​គូររូប​នៅ​លើ​មុខ និង​ការ​ច្នៃ​ធ្វើ​រូប​ផ្សេង​ៗ​ដោយ​ប្រើ​ប៉េងប៉ោង​។​ល​។

ជាមួយ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ខាងលើ អ្នក​អាច​នាំ​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​មក​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​ខែ​នៅ​ណា​ហ្គា​វើ​ល​ដ៍​ប្រកបដោយ​ភាព​រីករាយ​បំផុត​! ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ