ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួស្ដី​កម្ពុជា​! កម្មវិធី​សមាជិក Starbucks® Rewards បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

Starbucks បាន​រៀបចំ​នូវ​កម្មវិធី​ដ៏​គួរ​ឱ្យ​រំភើប​មួយ ហៅ​ថា​កម្មវិធី​សម្ពោធ Starbucks® rewards ដែល​នឹង​ចាប់ផ្ដើម ប្រព្រឹត្ត​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២ សីហា​តទៅ នៅ​គ្រប់​សាខា​ទាំងអស់​របស់ Starbucks…

Starbucks បាន​រៀបចំ​នូវ​កម្មវិធី​ដ៏​គួរ​ឱ្យ​រំភើប​មួយ ហៅ​ថា​កម្មវិធី​សម្ពោធ Starbucks® rewards ដែល​នឹង​ចាប់ផ្ដើម ប្រព្រឹត្ត​ឡើង​ចាប់ពី​ថ្ងៃ​ទី​១២ សីហា​តទៅ នៅ​គ្រប់​សាខា​ទាំងអស់​របស់ Starbucks កម្ពុជា​។ កម្មវិធី​នេះ​នឹង​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​សមាជិក​របស់ Starbucks ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ដូច​ជា​ការ​បង់ប្រាក់​តាម App – គ្រាន់តែ​ធ្វើការ​ក្រឡុក​ទូរស័ព្ទ​របស់​អ្នក​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​បង់ប្រាក់​សម្រាប់ នំ និង​ភេសជ្ជៈ​ដែល​បានក​ម្ម៉​ង់​។

សមាជិក​ប្រាកដជា​រីករាយ​ជាមួយនឹង​ការ​សន្សំ​ផ្កាយ​ដើម្បី​ទទួល​បាន​នូវ​ភេសជ្ជៈ​ដោយ​ឥត​គិតថ្លៃ​, ព្រមទាំង​អាច​ទទួល​ព័ត៌មាន​ផ្សេង​ៗ​មុនគេ​ដែល​ទាក់ទង​ទៅ​នឹង​ប្រូ​ម៉ូ​សិន​ថ្មី​ៗ​ជា​ច្រើន​ទៀត​ផង​។

ទទួល​បាន​ផ្កាយ​បន្ថែម​, និង​ការ​ផ្ដល់​ជូន​ជា​ច្រើន​នៅ​ថ្ងៃ​ខួបកំណើត

កម្មវិធី​សម្ពោធ និង​ការ​ផ្ដល់​នូវ​ភាព​ភ្ញាក់ផ្អើល​ជា​ច្រើន​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ភ្នំពេញ និង អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ផង​ដែរ​។

កម្មវិធី​សម្ពោធ Starbucks Rewards ប្រាកដជា​មិន​ធ្វើ​អោយ​អ្នក​ទាំងអស់​គ្នា​ខកបំណង​ឡើយ ព្រោះ​នៅ​ទីនោះ​នឹង​មានការ​ផ្ដល់​ជូន​នូវ​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន ដូច​ជា​ការ​លេង​ហ្គេ​ម​កំសាន្ត​, ការ​ផ្ដល់​ជូន​រង្វាន់​អនុស្សាវរីយ៍​, ការ​យល់​ដឹង​អំពី​ផលិតផល​ថ្មី​ៗ, ការ​ផ្ដល់​ជូន​ភេសជ្ជៈ​ដោយ​ឥត​គិតថ្លៃ ហើយនឹង​សិក្ខាសាលា​ស្តី​អំពី​កាហ្វេ​សម្រាប់​អ្នក​ទាំងអស់​គ្នា​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ទាំងអស់​គ្នា នឹង​បាន​ជួប​ជាមួយ កញ្ញា ណា សា​ឌី ដែល​គាត់​នឹង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​គាត់ ចំពោះ​កម្មវិធី​សម្ពោធ Starbucks® Rewards ផង​ដែរ​។

សូមអ្នក​គាំទ្រ Starbucks ទាំងអស់​អញ្ជើញ​មក​ចូលរួម​កម្មវិធី​សម្ពោធ​ដ៏​អស្ចារ្យ​នេះ ចាប់ពី​ម៉ោង 10​ព្រឹក រហូត​ដល់​ម៉ោង 8​យប់

•​ ​ថ្ងៃ សុក្រ ទី​16 ខែ សីហា ឆ្នាំ​2019 នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ភ្នំពេញ
•​ ​ថ្ងៃ សៅរ៍ ទី​17 ខែ សីហា ឆ្នាំ​2019 នៅ​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី

ជួប​គ្នា​នៅ​ទីនោះ​ណា​!

ទៅ Starbucks ឥឡូវនេះ​នឹង​ទទួល​បាន​រង្វាន់​ជា​ច្រើន

សម្រាប់​ព៍​ត៌​មាន​បន្ថែម​អំពី Starbucks Rewards សូម​ចូល​ទៅ​កាន់ http://card.starbucks.com.kh ៕​ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ