ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​ពុទ្ធកាល​អ្នកបួស​លំបាក​ស្វែងរក​អាហារ​នៅ​ក្នុង​រដូវ​ចាំ​វស្សា

4 ឆ្នាំ មុន

នៅ​សម័យ​ពុទ្ធកាល​ក្នុង​រដូវ​ចាំ​ព្រះ​វស្សា អ្នកបួស​ជំនាន់​នោះ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្វែងរក​អាហារ តែ​ដោយ​អំណាច​នៃ​ការ​គោរព​ព្រះ​វិន័យ​ក៏​ខំ​ស៊ូទ្រាំ​រស់នៅ​ទាំង​លំបាកលំបិន ។ សេចក្តី​នេះ​សូម​លើកយក​ភិក្ខុ​៥០០​អង្គ​មក​បញ្ជាក់​បង្ហាញ​ដោយ​សង្ខេប​ដូច​តទៅ​៖ កាលនោះ​មាន​ភិក្ខុ​៥០០​អង្គ​បាន​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ទីក្រុង​មួយ​ឈ្មោះ​វេ​ញ្ជោ​ជា​វេលា​ដែល​មាន​ភិក្ខា​រកបាន​មក​ដោយ​កម្រ ។ ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​បិណ្ឌបាត ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ពួក​ភិក្ខុ​ទាំងនោះ​ក៏​នៅ​តែ​មាន​អាកា​រៈ​ស្ងប់ស្ងៀម​ជា​ប្រក្រតី…

នៅ​សម័យ​ពុទ្ធកាល​ក្នុង​រដូវ​ចាំ​ព្រះ​វស្សា អ្នកបួស​ជំនាន់​នោះ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្វែងរក​អាហារ តែ​ដោយ​អំណាច​នៃ​ការ​គោរព​ព្រះ​វិន័យ​ក៏​ខំ​ស៊ូទ្រាំ​រស់នៅ​ទាំង​លំបាកលំបិន ។

សេចក្តី​នេះ​សូម​លើកយក​ភិក្ខុ​៥០០​អង្គ​មក​បញ្ជាក់​បង្ហាញ​ដោយ​សង្ខេប​ដូច​តទៅ​៖
កាលនោះ​មាន​ភិក្ខុ​៥០០​អង្គ​បាន​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ទីក្រុង​មួយ​ឈ្មោះ​វេ​ញ្ជោ​ជា​វេលា​ដែល​មាន​ភិក្ខា​រកបាន​មក​ដោយ​កម្រ ។

ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​បិណ្ឌបាត ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ពួក​ភិក្ខុ​ទាំងនោះ​ក៏​នៅ​តែ​មាន​អាកា​រៈ​ស្ងប់ស្ងៀម​ជា​ប្រក្រតី ទៅ​តាម​សមណ​វិស័យ ។ លុះ​ចេញ​ព្រះ​វស្សា​ហើយ បាន​និមន្ត​ទៅ​វត្ត​កាន់​វត្ត​ជេតពន​នា​ក្រុង​សាវត្ថី ដែល​មាន​ព្រះ​បរម​សាស្តា​កំពុង​គង់នៅ​ក្នុង​ទីនោះ ។

ពេល​នោះ​ពួក​ពុទ្ធបរិស័ទ​បាន​ប្រគេន​នូវ​អាគន្តុកភត្ត​ជា​ច្រើន​ដល់​ភិក្ខុ​ទាំងនោះ​ឆាន់​ដោយ​បរិបូណ៌​។
ជាមួយ​គ្នា​នោះ​មាន​ពួកក្មេង​វត្ត​ចំនួន​៥០០​នាក់​ដែល​អាស្រ័យ​នឹង​ព្រះសង្ឃ​នៅ​ក្នុង​ព្រះ​វិហារ លុះ​ពួក​គេ​ទទួលទាន​ភោជនាហារ​រួច​ហើយ ក៏​នាំ​គ្នា​លេង​ប្រដាល់ប្រតប់ លោត​ប្រ​ឡេ​ង​គ្នា​លេង​តាម​ទំនើងចិត្ត​ឥត​មានការ​ខ្មាស​អៀន​បន្តិច​សោះ ។

ពួក​ភិក្ខុ​បានឃើញ​យ៉ាងនេះ​ហើយ​ក៏​បាន​រិះគន់​នូវ​កិរិយាមារយាទ​មិន​សមរម្យ​របស់​ពួក​កូន​សិស្សវត្ត​ទាំងនោះ ហើយ​ពិចារណា​នូវ​ទោស​នៃ​សេចក្តី​ប្រមាទ​ក្នុង​អាហារ​ភោជន​ដែល​ក្មេង​វត្ត​ទាំងនោះ​កំពុង​ប្រព្រឹត្ត​ឱ្យ​ឃើញ​ថា​ជា​ផ្លូវ​នាំ​ទៅ​រក​អបាយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ