ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​បុត្រី​ព្រះ​អនុជ​នរោត្តម​អរុណរស្មី​សុំ​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​បុត្រី​អនុជ​នរោត្តម​អរុណរស្មី​បាន​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា ដោយ​ដាក់​ជំនួស​ខ្សែ​រាជវង្ស គឺ​ព្រះ​អង្គ​ម្ចាស់​ប្រី​យ​សោ​ភ័​ណ្ឌ​ដែល​ស្នើ​តាម​ព្រះ រាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ។​នេះ បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។ លោក…

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​បុត្រី​អនុជ​នរោត្តម​អរុណរស្មី​បាន​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា ដោយ​ដាក់​ជំនួស​ខ្សែ​រាជវង្ស គឺ​ព្រះ​អង្គ​ម្ចាស់​ប្រី​យ​សោ​ភ័​ណ្ឌ​ដែល​ស្នើ​តាម​ព្រះ រាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ។​នេះ បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។

លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ យ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន សម្រេច​តាម​សំណើរ​សុំ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដើម្បី​ជ្រើសរើស​ព្រះ​អង្គ​ម្ចាស់​ប្រី​យ​សោ​ភ័​ណ្ឌ​ជំនួស​សម្តេចព្រះ​រាជ្យ​បុត្រី​ព្រះ​អនុជ​នរោត្តម អរុណរស្មី​ដែល​បាន​សុំ​លាឈប់​ពី​សមាជិក​ព្រឹទ្ធសភា ។

លោក​បន្ត​ថា នៅ​ព្រឹក​នេះ​ផង​ដែរ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ក៏​បាន​សម្រេច​ចំពោះ​សំណើរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​លោក ញ៉ូ​វ សុង ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ជំនួស​លោក ឡាយ អ៊ី ពិ​សិទ្ធ ដែល​ទទួលមរណៈភាព កាលពី​ពេល​កន្លង​មក​នឹង​សម្រេច​ទទួល ស្គាល់​លោក ឡៅ ឆ​ន ជំនួស​លោកស្រី ស៊ឹង ស៊ី​យុ​ត ដែល​ទទួលមរណៈភាព​ជា​សមាជិក ព្រឹទ្ធសភា​នៅ​ភូមិភាគ​ទី​៤​ផង​ដែរ ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​សម្រេច​ដាក់​បេក្ខភាព​ចំនួន​២​រូប ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ជា​សមាជិក​ឧត្តម​អង្គចៅក្រម​ដែល​ផុត​អាណត្តិ​នៅ​ពេល​ខាង​មុខ​នេះ ។ បេក្ខជន​ដែល​ដាក់​មក គឺ​អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​ពិនិត្យ​សំណុំ​ឯកសារ​បែបបទ ដើម្បី​រៀបចំ​ឈរឈ្មោះ ដើម្បី​ឲ្យ​សមាជិក​ព្រឹទ្ធសភា​បោះ​ឆ្នោត​មាន​ចំនួន​២​រូប​គឺ​១. លោក អ៊ុំ សា​រិ​ទ្ធ ២.​លោក គង់ សា​រិ​ទ្ធ ដែល​លោក​ទាំង​២​នាក់ គឺ​អតីត​អគ្គ​ព្រះ​រា​ជ្ញា និង​ប្រធាន​តុលាការ ។

លោក​បញ្ជាក់​ថា​«​បេក្ខជន​ទាំង​ពីរ​រូប សុទ្ធតែ​មាន​លក្ខណៈ​គ្រប់ អ្វី​ដែល​អង្គចៅក្រម​ត្រូវ​ជ្រើ​ល​រើស ។ អី​ញ្ចឹ​ង​ពេល​នេះ​អចិន្ត្រៃយ៍​សម្រេច​ហើយ យើង​សមាជិក​២​រូប​តែ​យើង​បោះ​ឆ្នោត​តែ​ម្នាក់​ទេ ព្រោះថា បេក្ខជន​ឈរឈ្មោះ​បាន​លុះត្រា​មាន​អតីតភាព​ជា​ប្រធាន​តុលាការ ឬ​ជា​អង្គចៅក្រម ហើយ​មានបទពិសោធន៍​គ្រប់គ្រាន់​តាម​ការ​កំណត់​របស់​ក្រុ ម​ប្រឹក្សា​អង្គចៅក្រម​ផង​ដែរ » ។ អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ថា ចំពោះ​បេក្ខជន​ក្រុមប្រឹក្សា​អង្គចៅក្រម​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ស័​យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១២ ខែសីហា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ