ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមទៅលើកនេះនាយឧត្តមសេនីយ៍ សៅ សុខា ចុះមើលផ្ទាល់តែម្តង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​រសៀល​ថ្ងៃ​ទី​៨ សីហា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេ បញ្ជាការ​រង​កង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

ខេត្តស្ទឹងត្រែង ៖ នា​រសៀល​ថ្ងៃ​ទី​៨ សីហា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេ បញ្ជាការ​រង​កង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ដឹកនាំ​គណៈ​ប្រ​តិភូ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អញ្ជើញ​មក​ដែនដី​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​វត្ថុ​តាង​បទល្មើស ដែល​កងកម្លាំង​ចម្រុះ​ចុះ​អនុវត្ត​បាន​ក្នុង​យុទ្ធនាការ​បង្ក្រាប​កម្ទេច​នូវ​រថយន្ត​ប៉ា​កុង​ដែល​ជា​មធ្យោបាយ​បម្រើ​អោយ​បទល្មើស​ព្រៃឈើ ។

ឆ្លៀត​ក្នុង​ឱកាស​នៃ​លោកនាយ​ឧត្តម សេនីយ៍ សៅ សុខា បាន​ជួប​សំណេះ​សំ​ណា ល​នាយទាហាន នាយទាហានរង​កង​រាជ​អាវុធ ហត្ថ​និវត្តន៍​ជន ពិការ​បាត់បង់ សមត្ថភាព ពល កម្ម​និង​គ្រួសារ​អាវុធហត្ថ​ពលី​មរណៈ ដើម្បី​បង្កើត​ភាព​ស្និត​ស្នាល​កក់ក្តៅ​និង​ផ្តល់​ស​ភារៈ និង​ថវិការ​មួយ​ចំនួន​ផង​ដែរ ។

លោក​មេបញ្ជាការ​ខេត្តស្ទឹងត្រែង​បាន​សម្តែង​ភាព​កក់ក្តៅ និង​ថ្លែង​របាយការណ៍​អនុវត្ត​បាន​ជូន​ដល់​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ​ព្រមទាំង​ថ្លែងអំណរគុណ​ដល់​ថ្នាក់​នាំ និង​គណៈប្រតិភូ អមដំណើរ​ក្នុង​បេស​កម្ម​ប្រយុទ្ធ​ប្រឆាំង​សកម្ម ភាព​បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​ធំ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ