ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​មាន​ជំងឺ​ធ្ងន់​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក នួន សា​មិន អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​ជា​ជំនួយការ​សម្តេចវិបុល​សេនា​ភក្តី​សាយ ឈុំ បាន​កំពុង​តែ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ដោយ​ដាច់​ស​សៃ…

ខេត្តកំពង់ចាម ៖ លោក នួន សា​មិន អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​ជា​ជំនួយការ​សម្តេចវិបុល​សេនា​ភក្តី​សាយ ឈុំ បាន​កំពុង​តែ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ដោយ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​តាមដាន​សភាព​ជំងឺ​ដោ​យកចិត្ត​ទុក្ខ​ដាក់ ហើយ​មន្ត្រី​នគរបាល​ក្រោម​ឪ​វាទ​ក៏​បាន​បួងសួង​សុំ​ឲ្យ​ម្ចាស់​ទឹក​ម្ចាស់​ដី​ប្រោស​រូប​លោក​ឲ្យ​ឆាប់​ជា​ផង​ដែរ ។

ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​គ្រា​ដែល​រូប​លោក​នៅ​ជា​អធិការ​នគរបាល​ស្រុក​មេមត់ លោក​នួន សា​មិន ជា​ស្នងការ​នគរបាល​ខេត្ត ហើយ​ក៏​បាន​ធ្លាប់​បង្រៀន និង​ផ្តល់​ចំណេះដឹង​បទ​ពិសោធន៍​មួយ​ចំនួន​ឲ្យ​មាន​សមត្ថភាព​គ្រប់​គ្រប់​អង្គភាព​របស់​ខ្លួន និង​បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​នាំ​គ្នា​គោរព​វិន័យ ហើយ​ប្រឹងប្រែង​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ល្អ ។

ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បន្ត​ថា ដោយ​ទទួល​បាន​នូវ​ដំណឹង​ថា អតីត​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​មាន​ជំងឺ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ សីហា​នេះ រូប​លោក និង​សហការី​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​បន្ទប់​ប​ង្គ្រោះ​បន្ទាន់​នោះ​តែ​ម្តង ។ ជាមួយ​នោះ​ដោយ​បាន​នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ​សនិ្ត​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​និង​ថវិកា​មួយ​ផ្នែក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សរុប​ចំនួន​៥​លាន​រៀល ជូន​ដល់​ក្រុម​គ្រួសារ​លោក នួន សា​មិន ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ក្នុង​ការ​ព្យាបាល​បាន​មួយ​កំរិត​ផង​ដែរ ។ ហើយ​បាន​ពាំនាំ​យក​ប្រសាសន៍​ផ្តាំផ្ញើ​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​សួរសុខទុក្ខ​នឹក​រំលឹក​របស់​មន្ត្រី​ក្រោម​ឪ​វាទ​ទាំងអស់ ហើយ​ក៏​សូម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក មេត្តា​ជួយ​ប្រោស​ព្រុំ​ដល់ឯកឧត្តម​នួន សា​មិន សូម​ឲ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ ។

ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា តាម​គ្រួសារ​អ្នក​រង​គ្រោះ​បាន​លើក​ហេតុ​ផល​ថា គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​យក​អ្នកជំងឺ​ចេញ​ទៅ​ណា​នោះ​ទេ ដោយ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដានដោយ​ប្រើ​ពេល​១​ស​ប្តា​ហ៍ ហើយ​កំពុង​តែ​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ