ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​កម្ពុជាឆ្នាំ​2019​នេះ…​តម្រូវការ​ថាមពល​អគ្គិសនី​ឡើង​​2000​មេ​ហ្គា​វ៉ា​ត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ពិនិត្យ​នាឡិកា​វាស់​ចរន្ត​(​កុង​ទ័​រ​) នៅ​មុន​ពេល​ត​ភ្ជាប់​ចរន្ត ហើយ​នៅ​ពេល​ណា​ដែល​កត់​លេខ​កុង​ទ័​រ​ខុស…

រាជធានី​ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ពិនិត្យ​នាឡិកា​វាស់​ចរន្ត​(​កុង​ទ័​រ​) នៅ​មុន​ពេល​ត​ភ្ជាប់​ចរន្ត ហើយ​នៅ​ពេល​ណា​ដែល​កត់​លេខ​កុង​ទ័​រ​ខុស ត្រូវ​រាយការណ៍​មក​អគ្គិសនី​កម្ពុជា នៅ​ពេល​រក​ឃើញ​ហើយ​លោក
នឹង​ឆ្លើយ​តប​ដោយ​ដក​មន្ត្រី​នោះ​ចេញពី​តួនាទី​ជា​បន្ទាន់ មិន​លើកលែង​ឡើយ ។

លោក កែវ រតនៈ បាន​ថ្លែង​បែប​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ក្នុង​គោលបំណង​ពន្យល់​ឆ្លើយ​តប​នឹង​កង្វល់​របស់​ប្រជា​ពលរដ្ឋ ដែល​កំពុង​ផ្ដោត​ការ​យក​ចិត្ត ទុកដាក់​លើ​បញ្ហាពាក់ព័ន្ធ​ទៅ​នឹង​កុង​ទ័​រ​ភ្លើង​នេះ ។ លោក​បាន​ពន្យល់​ថា បច្ចុប្បន្ន​នេះ​ការ​កើនឡើង​៣​ដង​នៃ​ការ​ប្រើ​ភ្លើង​ប្រមាណ​៩៣%​ភូមិ មាន​ខ្នង​ផ្ទះប្រមាណ​៧៣%​ទទួល​បានការ​ផ្គត់ផ្គង់​ភ្លើង​អគ្គិស​នី​ពី​បណ្តាញ​ជាតិ និង​បាន​មក​ពី​ប្រភព​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០១៩​នេះ ។

លោក កែវ រតនៈ បន្ត​ថា តម្លៃ​ភ្លើង​ពេល​នេះ​ខុស​ពី​មុន ប្រភព​បាន​មក​ពី​ប្រេង ធ្យូងថ្ម និង​ទិញ​ពី​ក្រៅ ។ នៅ​ឆ្នាំ​២០០០ កម្ពុជា​ប្រើប្រាស់​ភ្លើង​មិន​ដល់​១០០​មេ​ហ្គា​វ៉ា​ត់​ទេ តែ​នៅ​ឆ្នាំ​២០១៩នេះ ប្រើប្រាស់​ភ្លើង​២.០០០​មេ​ហ្គា​វ៉ា​ត់ គឺ​ឡើង​ដល់​២០​ដង ។ លោក​បន្ត​ថា តម្លៃ​ទាប​ចំនួន​៣៨០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​សម្រាប់​ពលរដ្ឋ​ក្រីក្រ ដែល​នេះ​អាច​ជំរុញ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ខ្នាត​មធ្យម​និង​ខ្នាត​តូច​នៅ​កម្ពុជា ។ បើ​គ្មាន​អគ្គិសនី​ទេ មិន​អាច​ធ្វើ​អ្វី​បាន​ទេ ។ ចាប់តាំងពី​ឆ្នាំ​២០០៨​មក អគ្គិសនី​កម្ពុជា​បាន​កែទម្រង់ និង​ដាក់​ព័ត៌មាន​ជូន​ពលរដ្ឋ ។

លោក កែវ រតនៈ បាន​បដិសេធ​ចំពោះ​ពាក្យ​ថា អគ្គិសនី​បាន​ជញ្ជក់​ឈាម​រាស្ត្រ ។ លោកថា នៅ​ពេល​មាន​បញ្ហា​សូម​ទាក់ទង​មក​អគ្គិសនីកម្ពុជា​(EDC) នៅ​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩ មាន​អ្នក​តវ៉ា​២៣៧​គណនី​បាន​ដាក់​ផុស​ក្នុង​ហ្វេ​សបុ​៊​ក​ទាមទារ ។ មាន​ចំនួន​៥០​នាក់​មានការ​ប្រើប្រាស់​កើនឡើង ហើយ​១៨៧​នាក់​ប្រើប្រាស់​មានការ​ថយ​ចុះ ។

លោក​ថ្លែង​ថា អគ្គិសនី​កម្ពុជា​គ្មាន​គោលនយោបាយ​ក្នុង​ការ​កែ​កុង​ទ័​រ​ចរន្ត​របស់​អ្នក​ប្រើប្រាស់​ទេ ។ គ្រប់​កុង​ទ័​រទាំង​អស់​បាន​ទិញ​ពី ក្រុមហ៊ុន​មាន​សៀ​ល​ប្លុ​ម​បេ​សំណ គ្មាន​ការកែ​ច្នៃ​នោះ​ទេ ។ បើ​មានការ​លើក​ឡើង ទាំង​កុង​ទ័​រ EDC និង​កុង​ទ័​រ​ឯកជន​ក្តី យល់​ថា មាន​គេ​កែ​ដើរ​លឿន​លើស​ស្តង់ដារ​កំណត់​(​ធម្មតា​)​រហូត​ដល់​៣% សូម​ប្តឹង​ចូល​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។

លោក កែវ រតនៈ ថ្លែង​ទៀត​ថា ពេល​នោះ​មន្ត្រី​EDC​នឹង​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ ហើយ​បើ​រក​ឃើញ នោះ​ជា​ការ​ប្រព្រឹត្ត​ទោស​ព្រហ្មទណ្ឌ ។កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​(EDC)បាន​រក​ឃើញ​ថា មាន​អ្នក​ផ្គត់ផ្គង់​មួយ​ចំនួន​កែ​ច្នៃ​កុង​ទ័​រ​ដើរ​លឿន និង​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​៦០​លាន​រៀល ។លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​កុង​ទ័​រថា ចំពោះ​បញ្ហា​ដាច់​ភ្លើង​កុង​ទ័​រ​នៅ​តែ​កើន ។

លោក កែវ រតនៈ ថ្លែង​ថា នៅ​កម្ពុជា​នាឡិកា​ស្ទង់​មាន​ពីរ​ប្រភេទ គឺ​ទី​១-​មេកា​និក​មាន​ថាស មាន​ខ្សែ​សំណ​ដែល​បញ្ជា​មក​ទិញ​ពី​បរទេស ទី​២-​នាឡិកា​អេ​ឡិច​ត្រូ​និក​ទិញ​មក​ពី​ជប៉ុន ដែល​ពេល​នេះ​លែង​ឲ្យ​ប្រើ​កុង​ទ័​រ​មេកា​និក ។លោក​បន្ត​ថា ចាប់​តាំង​ពី​ចប់​សង្គ្រាម​មក​បណ្តាញ​ចរន្ត​ភ្លើង​ត្រូវ​បាន​ត​ភ្ជាប់​ជូន​ពលរដ្ឋ ។

តម្លៃ​ភ្លើង​ពេល​នេះ​ខុស​ពី​មុន ហើយ​ប្រភព​បាន​មក​ពី​ប្រេង ធ្យូងថ្ម និង​ទិញ​ពី​ក្រៅ ។ នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ប្រើប្រាស់​ថាមពល​សូ​ឡា​។ ដោយឡែក នៅ​បណ្តា​ប្រទេស​អាស៊ាន​មាន​តែ​កម្ពុជា​ទេ​ប្រើប្រាស់​សូ​ឡា ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ លោក កែវ រតនៈ ថ្លែង​ទៀត​ថា អតិថិជន​ណា​ប្រើ​ភ្លើង​ត្រូវ​រក​អ្នកជំនាញ​ពិនិត្យ​ប្រព័ន្ធ​ភ្លើង​។

កុង​ទ័​រ​ភ្លើង​ទាំងអស់​ដែល EDC ដាក់​ជូន​មាន​ប្លុ​ម​បេ​ត្រឹមត្រូវ ។ ការ​ពិនិត្យ​កុង​ទ័​រ​ជូន​ដោយ​ឥត​ថ្លៃ ។ លោក យឹ​ម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិស​នី​កម្ពុជា​ថ្លែង​ថា បញ្ហា​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថាប័ន​ដែល​ទទួលខុសត្រូវ​មានក្រសួង​រ៉ែ​និង​ថាមពល អាជ្ញាធរ​អគ្គិសនី​(​ប្រតិករ​៣០០​នាក់​) ទទួល​បន្ទុក​ទិញ​ចរន្ត​ពី​រដ្ឋ​ទៅ​ចែកចាយ និង​EDC ។

លោក​បន្ត​ថា នីតិវិធី​នៃ​ការ​ពិនិត្យ​នាឡិកា​ស្ទង់​ចរន្តអគ្គិសនី ត្រូវ​ឆ្លងកាត់​កុង​ទ័​រ​មុន​ទៅ​ដល់ផ្ទះ​អ្នក​ប្រើប្រាស់ ។ គេ​មិន​អាច​ប្រើ​អារម្មណ៍ចំពោះ​ការ​ប្រើប្រាស់​បាន​ទេ ហើយ​ពេល​នោះ​អ្នក​ប្រើប្រាស់​ស្នើ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទៅ​ពិនិត្យ ។ បើ​មិន​សុខចិត្ត​ទេ អាជ្ញាធរ​អគ្គិសនី​អាច​ឲ្យ​អ្នក​ប្រើ​ដាក់កុង​ទ័​រ​ផ្ទាល់ខ្លួន​ដាក់​នៅ​ជាប់​កុង​ទ័​រ​(EDC) រយៈពេល​៣​ខែ​បើ​ដើរ​ដូច​គ្នា​ដោះចេញ​បាន ។

ពេល​ណា​មាន​ភាព​លម្អៀង​យឺត​ជាង​២% អ្នក​ប្រើ​បង់​ឲ្យ​អ្នកលក់ តែបើ​ដើរ​លឿន​អ្នកលក់​ត្រូវ​បង់​ឲ្យ​អ្នក​ប្រើ​វិញ ។លោក យឹ​ម វិសិដ្ឋ ថ្លែង​ទៀត​ថា ពេល​ចុះ​ផ្ទៀងផ្ទាត់​នាឡិកា​អង្គការ​JICA តេស្ត​ដោយ​អ្នក​បច្ចេក​ទេស​ជប៉ុន បាន​សហការ​វាស់​កុង​ទ័​រ (​ឆ្នាំ​២០១៨) បាន​៥២៨​គ្រួសារ ។ ក្រោយ​ពី​ថ្លឹង​របស់ JICA និង​ម៉ា​ស៊ីន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​លក្ខណៈ​បច្ចេកទេស​ដូច​គ្នា​គឺ​ត្រឹមត្រូវ ។

EDC បាន​ត​ភ្ជាប់​ភ្លើង​តាម​បន្ទប់​៣០​ម៉ឺន​បន្ទប់​នៅ​ភ្នំពេញ ។ ១​គីឡូវ៉ាត់ម៉ោង​៣៨០​រៀល តែ​យក​លក់​ថ្លៃ​១៧០០​រៀល ។ អ្នក​ត​ភ្លើង​តាម​បន្ទប់​ជួល​ខុសច្បាប់ តែ​EDC​ចេះ​តែ​បិទ​ភ្នែក​ខ្លះទៅ ។លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា​ថ្លែង​ថា ការ​អញ្ជើញ​មន្ត្រី​ជំនាញ​ពី​អគ្គិសនី​កម្ពុជា​មក​ធ្វើការ​ពន្យល់​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ គឺ​មាន​ទិស​ដៅ​និង​គោលបំណង​ពន្យល់​ឆ្លើយ​តប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុង​ទ័​រ​ភ្លើង តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ ៕​