ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lukaku ចេញ​បាត់ Man Utd មើលឃើញ​ខ្សែប្រយុទ្ធ Juventus ១​រូបយ​កមក​ជំនួស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​រៀបចំ​ការ​និយាយ​ថ្លៃ​ជាមួយនឹង​ក្លិប​សេះបង្កង់ Juventus ដើម្បី​យក…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United កំពុង​តែ​រៀបចំ​ការ​និយាយ​ថ្លៃ​ជាមួយនឹង​ក្លិប​សេះបង្កង់ Juventus ដើម្បី​យក Mario Mandzukic មក​ជំនួស​កន្លែង​របស់ Romelu Lukaku ក្រោយ​ពី​ទៅ Inter Milan បាត់ ​។

គ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer កំពុង​តែ​រក​មើល​អ្នក​មក​ជំនួស​កីឡាករ Romelu Lukaku ដែល​កំពុង​តែ​ត្រៀម​នឹង​ទៅ​លេង​ឱ្យ Inter Milan​។ នៅ​ពេល​នេះ សារព័ត៌មាន Sky Italy បាន​អះអាង​ថា United កំពុង​តែ​ដុតដៃដុតជើង​យក Mandzukic មក​ក្លិប​របស់​ខ្លួន​។

ដោយសារ​តែ​ពេល​ផុតកំណត់​ដោះ​ដូរ​កីឡាករ​កាន់តែ​កៀក​ជិត​ដល់​ច្រមុះ Man Utd ស្ទុះស្ទារ​យ៉ាង​ខ្លាំង​ក្នុង​ការ​និយាយ​ថ្លៃ​ជាមួយនឹង Juventus ដើម្បី​យក​កីឡាករ​ក្រូ​អាត​ម្នាក់​នេះ​មក​ធ្វើ​ជា​អ្នក​ជំនួស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mandzukic បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ចំនួន​១០​គ្រាប់ កាលពី​រដូវ​កាល​មុន​សម្រាប់ Juventus​។ តែ​គេ​បាន​បាត់បង់​មុខងារ​ជា​ខ្សែប្រយុទ្ធ តាំងពី​ពេល Cristiano Ronaldo មក​ជាន់​ក្លិប ហើយ​នៅ​ពេល​នេះក្លិប​ក៏​បាន​បើកដៃ​ឱ្យ​ចាកចេញ​ថែម​ទៀត​ផង​៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ