Lukaku ធ្វើ​ឱ្យ​អ្នកគាំទ្រ Inter Milan ផ្អើល​ក្រោយ​ចេញពី Man Utd


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Romelu Lukaku បាន​មក​ដល់​អ៊ី​តា​លី​នៅ​ព្រឹក​ម្សិលមិញ ដើម្បី​សម្រេចការ​ផ្លាស់​ប្តូរ​ពី​ក្លិប Manchester United មក​កាន់​ក្លិប Inter Milan ក្នុង​តម្លៃ​៧៦.៥​លាន​ផោន​ ។

កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ កន្លង​មក​បាន​រិះរក​គ្រប់​វិធី​ដើម្បី​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម នៅ​ពេល​នេះ​គេ​នឹង​ទទួល​បាន​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍​ដល់​ទៅ​៣០​ម៉ឺន​ផោន​ក្នុង​ស​ប្តា​ហ៍ ។

កីឡាករ​អាយុ​២៦​ឆ្នាំ​បាន​ទាស់សម្តី​គ្នា​ជាមួយនឹង​គ្រូបង្វឹក​ក្លិប​ចាស់ Manchester United លោក Ole Gunnar Solskjaer កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ដែល​ក្លិប​មិន​ចង់ឱ្យ​ចេញ​។ តែ​នៅ​ពេល​នេះ United បាន​សម្រេចចិត្ត​អនុញ្ញាត​ឱ្យ Lukaku ចេញ​ដោយ​សុវត្ថិភាព​ទៅ​កាន់​ក្លិប Inter Milan ដែល​បាន​ធ្វើ​ឱ្យ Juventus ខ្ទេចខ្ទាំ​បេះដូង ។

កីឡាករ​ពូកែ​ខាង​ទារ​ចេញពី​ក្រុម​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​ថត​រួប​នៅ​លើ​យន្តហោះ​ជាមួយនឹង​ភ្នាក់ងារ​របស់​ខ្លួន​លោក Federico Pastorello កាលពី​យប់​ម្សិលមិញ​មួយទៀត​។ កាលពី​យប់​ម៉ោង​២​ម្សិលមិញ (​ម៉ោង​នៅ​អ៊ី​តា​លី​) Lukaku បាន​មក​ដល់​ព្រ​លាន​យន្តហោះ Milan ពី Brussels ដែល​គេ​ត្រូវ​បាន​ព័ទ្ធ​ជុំវិញ​ដោយ​ក្រុម​អ្នក​យក​ព័ត៌មាន​។

នៅ​ទីនោះ មាន​អ្នកគាំទ្រ Inter Milan ជាង​៥០០​នាក់ នៅ​ឈរ​ចាំ​ទាំង​យប់ ដើម្បី​ស្វាគមន៍​ការ​មក​ដល់​របស់ Lukaku ដែល​មក​ធ្វើការ​ពិនិត្យ​សុខភាព​មុន​ពេល​ចូល​លេង​ជា​ផ្លូវការ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lukaku នឹង​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ ដែល​នឹង​ផ្តល់​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍ ៣០​ម៉ឺន​ផោន​ជាមួយនឹង Inter Milan ។ វា​ពិតជា​ច្រើន​ណាស់ បើ​ធៀប​ទៅ​នឹង​ប្រាក់​ដែល​បាន​នៅ Man Utd (១១៥០០០​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​) ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ