ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែលមក​រដូវ​មិន​ទៀង​ទាត់​បង្ហាញ​ពី​សុខភាព​មិន​គាប់​ប្រសើរនោះឡើយ

10 ឆ្នាំ មុន

ស្ត្រី​គ្រប់​រូប​នៅ​ពេល​ដល់​វ័យ​គ្រប់​ការ​តែង​តែ​មាន​ការ​ធ្លាក់​ឈាម​រដូវ​ (មក​រដូវ)​ ជា​រៀង​រាល់​ខែ​ដែល​ខុស​ពី​បុរសៗ​ ។ ការ​មក​រដូវ​នេះ​គឺ​​ជា​លក្ខណៈ​កត់​សម្គាល់​ពី​សុខ​ភាព​របស់​ស្ត្រី​ ​ខណៈ​ឈាម​រដូវ​មក​ទៀង​ទាត់​ ឬ​មិន​ទៀង​ទាត់​ ។ កាល​បើ​ស្ត្រី​មក​រដូវ​ទៀង​ទាត់រាល់​ខែ​មាន​ន័យ​ថា​ សុខភាព​របស់​ស្ត្រី​មាន​លក្ខណៈ​ល្អ​ប្រសើរ​ តែ​បេើ​ស្ត្រី​មក​រដូវ​មិន​ទៀង​ទាត់​វិញ​នោះ​ គឺ​បញ្ជាក់​ថា​ ស្ត្រី​រូប​នោះ​មាន​សុខ​

ស្ត្រី​គ្រប់​រូប​នៅ​ពេល​ដល់​វ័យ​គ្រប់​ការ​តែង​តែ​មាន​ការ​ធ្លាក់​ឈាម​រដូវ​ (មក​រដូវ)​ ជា​រៀង​រាល់​ខែ​ដែល​ខុស​ពី​បុរសៗ​ ។ ការ​មក​រដូវ​នេះ​គឺ​​ជា​លក្ខណៈ​កត់​សម្គាល់​ពី​សុខ​ភាព​របស់​ស្ត្រី​ ​ខណៈ​ឈាម​រដូវ​មក​ទៀង​ទាត់​ ឬ​មិន​ទៀង​ទាត់​ ។ កាល​បើ​ស្ត្រី​មក​រដូវ​ទៀង​ទាត់រាល់​ខែ​មាន​ន័យ​ថា​ សុខភាព​របស់​ស្ត្រី​មាន​លក្ខណៈ​ល្អ​ប្រសើរ​ តែ​បេើ​ស្ត្រី​មក​រដូវ​មិន​ទៀង​ទាត់​វិញ​នោះ​ គឺ​បញ្ជាក់​ថា​ ស្ត្រី​រូប​នោះ​មាន​សុខ​ភាព​មិន​សូវប្រសើរ​ទេ ។​

ជួប​ជា​មួយ​លោក​ស្រី​​វេជ​្ជ​បណ្ឌិត​ ពឹង​ ជុតិមា​ នាយិកា​ សេវា​កម្ម​នៃ​គ្លីនិក​អង្គការ​រ៉ាក់​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ស្ត្រី​មាន​ធ្លាក់​រដូវភាគ​ច្រើន​ គឺ​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​ ហើយ​សម្រាប់​ប្រទេស​អាស៊ី​ រដូវ​របស់​ស្ត្រី​ភាគ​ច្រើន​ តែង​តែ​ធ្លាក់​មក​ជា​លើក​ដំបូង​មាន​ភាព​យឺត​យ៉ាវ​ជាង​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច។​ ការ​មក​រដូវ​យឺត​យ៉ាវ​នេះ​ដោយសារតែ​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូចជា​ សេដ្ឋ​កិច្ច​ ព័ត៌​មាន​ ការ​អប់រំ​ ស្ថានភាព​រស់​នៅ​ និង​ប្រពៃណី​​ទំនៀម​ទម្លាប់​ គឺ​មាន​លក្ខណៈ​ដោយ​ឡែក​ពី​គ្នា​ ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឱ្យ​ស្ត្រី​ដែល​រស់​នៅ​ប្រទេស​ប៉ែក​ខាង​លិច​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​ជឿន​លឿន​ផ្នែក​សេដ្ឋ​កិច្ច​ គឺ​មាន​ការ​មក​រដូវ​លឿន​ជាង​ស្ត្រី​រស់​នៅ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​ ។​

បើ​សិន​ជា​យើង​និយាយ​អំពី​ប្រទេស​កម្ពុជា​ក៏មាន​ការប្រែ​ប្រួល​ផង​ដែរ​ដូច​ជា​ កាល​ពី​ជំនាន់​បុរាណ​ ស្ត្រី​ដែល​ចាប់​ផ្តើម​មក​រដូវ​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ទៅ​២០​ឆ្នាំ​ទើប​មាន​មក​រដូវ ។​ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​ដោយសារ​តែ​មាន​ការ​សិក្សា​យល់​ដឹង​ទូលំ​ទូលាយ​ ហើយ​អរិយ​ធម៌​បរទេស​ក៏បានចូល​ មក​ក្នុង​ប្រទេយើង ទៀត​ជាពិសេស​សេដ្ឋ​កិច្ច​របស់​ប្រទេស​ក៏​មាន​ការ​រីកចម្រើន​ ដូច្នេះ​ធ្វើឱ្យ​ស្រទាប់​យុវ​វ័យ​​លូត​លាស់​រហ័ស​ជាង​ពី​ជំនាន់​មុន​ ដែល​ភាគ​ច្រើន​អាយុ​​ចាប់​ផ្តើម​មក​រដូវ​ដំបូង​របស់​ស្ត្រី​គេ​សង្កេត​ឃើញ​ពី​អាយុ​​១២​ឆ្នាំ​ឡើង​ទៅ។​

ជាទូទៅ ស្ត្រី​ដែល​ឆាប់​មក​រដូវ​ក្នុង​វ័យ​ក្មេង​ ក៏​ឆាប់​អស់​រដូវ​វិញដែរ​​ បុ៉ន្តែ​មិន​មែន​ទូទៅ​នោះ​ទេ​ពេល​ខ្លះ​ការ​ឆាប់​អស់​រដូវ​អាច​ទាក់​ទង​ទៅ​នឹង​បញ្ហា​សុខភាព​របស់​ស្ត្រី​ផង​ដែរ ។​ ការ​មក​រដូវ​ដែល​មាន​អាយុ​តិច​ វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​នោះទេ​ ។​

    ១-រដូវ​ទៀង​ទាត់​
លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ ជា​ទូទៅ​ស្ត្រី​ខ្លះ​មាន​​វគ្គ​រដូវ​ខ្លី​ និង​វគ្គ​រដូវ​វែង ហើយ​ស្ត្រី​ខ្លះទៀត​មាន​រដូវ​មិន​ទៀង​ទាត់ ។​ កាល​ណា​យើង​និយាយ​អំពីរដូវ​ទៀង​ទាត់​ គឺ​សំដៅ​លើ​អ្នក​ដែល​មាន​វគ្គ​រដូវ​២៨​ថ្ងៃ ។​ ក្នុង​ការ​រស់​នៅ​ជាក់​ស្តែង​ កម្រ​នឹង​មាន​ស្ត្រី​ដែល​មាន​វគ្គ​រដូវ​ទៀង​ទាត់​ ឬ​ជាប្រចាំ​២៨​ថ្ងៃ​ណាស់​ ។ ប៉ុន្តែ​បើ​សិន​ជាស្ត្រី​មក​រដូវ​ទៀង​ទាត់​រៀង​រាល់​២៨​ថ្ងៃ​ម្តង​នោះ​ គឺ​ជា​ការ​ល្អ​ប្រសើរ​បំផុត​ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​គណ​នា​​បាន​អំពី​ថ្ងៃ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ឬ​ក៏​អាច​ពន្យារ​កំណើត​ និង​អាច​សម្រេច​ចិត្ត​ពពោះ​ទៅ​តាម​ចិត្ត​ចង់​ ។​

    ២-រដូវ​មិន​ទៀង​ទាត់​
ការ​មក​រដូវ​របស់​ស្ត្រី​មិ​នសុទ្ធតែ​មក​ជា​ទៀង​ទាត់​រាល់​ខែ​ទាំងអស់​នោះ​ទេ ។​ ការ​មក​រដូវ​មិន​ទៀង​ទាត់​នេះ​វា​ជា​រឿង​ធម្មតា​ទេ​ ប៉ុន្តែ​ក៏​មាន​បញ្ហា​ខ្លះ​ជា​រឿង​មិន​ធម្មតា​ដែរ​ ដោយ​សារ​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ និង​ត្រូវ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ឯក​ទេស​រោគ​ស្ត្រី​ទើប​​ប្រសើរ ។​ ​តាម​ពិត​ស្ត្រី​អស់​រដូវ​នៅ​វ័យ​ចាប់​ពី​អាយុ​ចន្លោះ​ពី​៤៥​ឆ្នាំ​ទៅ​៥៥ឆ្នាំ ។​ ប្រសិន​បើ​ស្ត្រី​មក​រដូវ​មិន​ទៀង​ទាត់​ គឺ​មក​ក្នុង​​​មួយ​ខែ​ពី​២​ទៅ​៣​ដង​នៅ​វ័យ​​ជិត​អស់​រដូវ​ ករណី​នេះ​គាត់​អាច​នឹង​មាន​ជំងឺ​សរី​រាង្គ​បន្ត​ពូជ​ ស្ត្រី​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ ។​ លក្ខណៈ​សម្គាល់​ស្ត្រី​អស់​រដូវ​ លុះ​ត្រាតែ​មិន​មក​រដូវ​មួយ​ ឆ្នាំ​ពេញ​ទើប​ហៅ​ថា ​អស់​  រដូវ​ ៕​