ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនធម្មតា​មែន​…​ដុស​ស្លែ​ប្រចាំ​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មេ​កន្ទុយលេខ​វៀតណាម​ដុស​ស្លែ​ប្រចាំ​ក្រុង​តា​ខ្មៅ​ម្នាក់​ជា​ស្ត្រី​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ធ្វើការ​ចុះ​បង្ក្រាប​បាន​ភ្លាម​ៗ ។ សេចក្តីរាយការណ៍​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មេ​កន្ទុយលេខ​វៀតណាម​ដុស​ស្លែ​ប្រចាំ​ក្រុង​តា​ខ្មៅ​ម្នាក់​ជា​ស្ត្រី​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ធ្វើការ​ចុះ​បង្ក្រាប​បាន​ភ្លាម​ៗ ។

សេចក្តីរាយការណ៍​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ នៅ​ថ្ងៃ​ទី​០៨ ខែសីហា​នេះ ស្ថិត​នៅ​ចំណុច​តូប​លេខ​៤៨ ផ្សារ​តា​ខ្មៅ​ចាស់ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល ។ ដោយ​ជនសង្ស័យ​ឈ្មោះ សៀន សុវណ្ណ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

គួរ​បញ្ជាក់​ថា នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​ខុសច្បាប់​ដុះ​ស្លែ​មួយ​កន្លែង​បាន​ដកហូត​វត្ថុ​តាង​ចាប់​យក​បាន Samsung Tab ពណ៌​ទឹកមាស​លាយ​ខ្មៅ​០១​គ្រឿង ទូរស័ព្ទ​ម៉ាក Samsung GALAXY MEGA ពណ៌​ខ្មៅ​០១​គ្រឿង ទូរស័ព្ទ​ម៉ាក iPhone 6 ពណ៌​ទឹកមាស​០១​គ្រឿង ម៉ាស៊ីន​គិត​លេខ​០១​គ្រឿង ក្រដាស​កត់​ឆ្នោត​រួច ០២​សន្លឹក (​ឆ្នោត​វៀតណាម​០១​សន្លឹក ,​ឆ្នោត​ខ្មែរ​០១​សន្លឹក​) ដែក​កិប​ចំនួន​០៣ កន្ត្រៃ​ចំនួន​០២ ប៊ិ​ច​ហា​យ​ឡាយ​០១ ទឹកលុប​០១ ប៊ិ​ច​ចំនួន​០២​ដើម ផ្លា​ក​សញ្ញា​លទ្ធផល​ឆ្នោត​មហាលាភ​០៣​ផ្ទាំង លទ្ធផល​ឆ្នោត​ខ្មែរ (​ក្រុមហ៊ុន​ឌ្រី​ម​វី​ន​) ៩៨​សន្លឹក​ក្រដាស​ផ្ដា​ន​០២​សន្លឹក​តូច ក្រដាស​កត់​ឆ្នោត​០២​ដុំ​ធំ ។

បច្ចុប្បន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ