ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ភាគច្រើន​យក​ទំនៀមទម្លាប់​ជា​ធំ

4 ឆ្នាំ មុន

ពុទ្ធបរិស័ទ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គួរ​ចេះ​ដឹង​អំពី​កំណើត​នៃ​ការ​គោរព​បូជា​គុណ​របស់​ព្រះ​អង្គ ដែល​អ្នកប្រាជ្ញ​ខាង​សាសនា​បាន​ចងក្រង​បន្សល់​ទុក​មក សម្រាប់​ឲ្យ​បច្ឆាជន​ជំនាន់​ក្រោយ​ៗ​ធ្វើ​តាម​បន្ត ។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង ប្រជាជន​កម្ពុជា​យក​ទំនៀមទម្លាប់​តាម​ប្រពៃណី​ជា​ធំ​ក្នុង​ការ​គោរព​មាតាបិតា ជី​ដូច​ជីតា ត្រកូល​រៀមច្បង មានការ​ដឹងគុណ​បូជា​គុណ​ដោយ​វត្ថុ​ផ្សេង​ៗ ដូច្នេះ​ទើប​បានជា​អ្នក​ជ្រះថ្លា​ក្នុង​ការ​ធ្វើបុណ្យ​នោះ​មាន​ចិត្តជា​កុសល​លះ​ទ្រព្យសម្បត្តិ​ធ្វើ​ទាន​ឥត​មាន​រួញរា​ឡើយ…

ពុទ្ធបរិស័ទ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គួរ​ចេះ​ដឹង​អំពី​កំណើត​នៃ​ការ​គោរព​បូជា​គុណ​របស់​ព្រះ​អង្គ ដែល​អ្នកប្រាជ្ញ​ខាង​សាសនា​បាន​ចងក្រង​បន្សល់​ទុក​មក សម្រាប់​ឲ្យ​បច្ឆាជន​ជំនាន់​ក្រោយ​ៗ​ធ្វើ​តាម​បន្ត ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង ប្រជាជន​កម្ពុជា​យក​ទំនៀមទម្លាប់​តាម​ប្រពៃណី​ជា​ធំ​ក្នុង​ការ​គោរព​មាតាបិតា ជី​ដូច​ជីតា ត្រកូល​រៀមច្បង មានការ​ដឹងគុណ​បូជា​គុណ​ដោយ​វត្ថុ​ផ្សេង​ៗ ដូច្នេះ​ទើប​បានជា​អ្នក​ជ្រះថ្លា​ក្នុង​ការ​ធ្វើបុណ្យ​នោះ​មាន​ចិត្តជា​កុសល​លះ​ទ្រព្យសម្បត្តិ​ធ្វើ​ទាន​ឥត​មាន​រួញរា​ឡើយ ។

បើ​ទោះជា​បាន​ធ្វើបុណ្យ​យ៉ាងនេះ​ក្តី ក៏​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិន​បានដឹង​អំពី​លក្ខណៈ​ធ្វើ​ទាន​ឱ្យ​បាន​អានិសង្ស​ច្រើន ជា​ទាន​ប្រពៃ​ថ្លៃថ្លា ។

ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឪពុក​ម្តាយ​ចាត់​ថា​ជា​ទាន​ប្រពៃ​ហើយ តែ​ក្រៅ​អំពី​នេះ​គឺ​ទាន​ចំពោះ​ទុរគត​ជន មនុស្ស​ឥត​ទីពឹង​ក៏​លោក​ចាត់​ចូល​ជា​ទាន​បាន​ផល​ច្រើន​ដែរ ព្រោះ​មនុស្ស​ទាំងនោះ​ជា​អ្នក​ស្រេកឃ្លាន ត្រេកអរ​នឹង​ទាន​នេះ​ខ្លាំង​ណាស់ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ