ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ពលរដ្ឋ​ជាង​៣០០​គ្រួសារកំពុង​​​រង​គ្រោះ​​​​​​ជំនន់​ទឹកភ្លៀង​..!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​​​បឋម​ឱ្យដឹងថា បន្ទាប់ពី​មានគ្រួសារបានរងគ្រោះដោយសារទឹកជំនន់ ​ក្រុមការងារ​ព័ត៌មាន​ទទួលបានហើយនោះ ​កាលពីល្ងាច​ថ្ងៃ​ទី​០៨ សីហា ​លោក អាន សុ​ឃី​ម…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​​​បឋម​ឱ្យដឹងថា បន្ទាប់ពី​មានគ្រួសារបានរងគ្រោះដោយសារទឹកជំនន់ ​ក្រុមការងារ​ព័ត៌មាន​ទទួលបានហើយនោះ ​កាលពីល្ងាច​ថ្ងៃ​ទី​០៨ សីហា ​លោក អាន សុ​ឃី​ម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ដឹកនាំ​សមាជិក សមាជិកា និង​អនុ​សាខា​ស្រុក ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន ស្ថិតក្នុងស្រុក​កោះ​ញែក​ ។

លោក​នាយក​សាខា​បាន​ឱ្យដឹង​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង គឺមាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ម្យើ​ល​ក្រោម​ចំនួន​១៤៥​គ្រួសារ និង​ភូមិ​កោះ​ម្យើ​ល​លើ​ចំនួន​១៦២​គ្រួសារ បាន​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ជាប់​ៗ​គ្នា​ ។

លោក​បន្ថែម​ទៀតថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ទឹកបាន​​ហក់​ឡើង​បន្តិច និង​មាន​ភូមិ​ចំនួន​ពីរ​ទៀត ស្ថិតក្នុង​ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក ទឹក​កំពុង​​​ជន់​ឡើង​បន្ថែម​ទៀតផងដែរ ​។ (សម្រួលដោយ៖ ស្រីណា) ។ ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ