ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ត្រៀម​បង្កើត​ក្រុម​ត្រួតពិនិត្យ​ពិសេស ជា​សារ​ឆ្លើយ​តប​ការ​រិះគន់​ធ្វើ​ផ្លូវ​ខាង​មុខ​ខួច​ផ្លូវ​ខាងក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សា​ធា​ណ​ការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា ក្រសួង​ត្រៀម​បង្កើត​ក្រុម​ត្រួតពិនិត្យ​ពិសេស​ពីរ​ក្រុម ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​អ្នកត្រួតពិនិត្យ​បច្ចេកទេស​បរទេស និង​ខាង​ក្រសួង ដោយ​មិន​ចាំបាច់​ប្រាប់​ឱ្យ​ដឹង​ជា​មុន ខណៈ​ពេល​ដែល​កន្លង​មក​ការ​សាងសង់​ផ្លូវ​ប្រជាពលរដ្ឋ​តែងតែ​រិះគន់ និង​ទិតៀន​ជា​រឿយ​ៗ​មក​ក្រសួង​ថា «​ការ​សាងសង់​ផ្លូវ​នេះ​ធ្វើ​ជាប់​រហូត…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សា​ធា​ណ​ការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា ក្រសួង​ត្រៀម​បង្កើត​ក្រុម​ត្រួតពិនិត្យ​ពិសេស​ពីរ​ក្រុម ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​អ្នកត្រួតពិនិត្យ​បច្ចេកទេស​បរទេស និង​ខាង​ក្រសួង ដោយ​មិន​ចាំបាច់​ប្រាប់​ឱ្យ​ដឹង​ជា​មុន ខណៈ​ពេល​ដែល​កន្លង​មក​ការ​សាងសង់​ផ្លូវ​ប្រជាពលរដ្ឋ​តែងតែ​រិះគន់ និង​ទិតៀន​ជា​រឿយ​ៗ​មក​ក្រសួង​ថា «​ការ​សាងសង់​ផ្លូវ​នេះ​ធ្វើ​ជាប់​រហូត ធ្វើ​មុខ​ខួច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​ទាំង​សាងសង់​ទាំង​ជួសជុល​» ។

ការ​បង្កើត​ក្រុម​ត្រួតពិនិត្យ​ពិសេស​នេះ​អាច​ជា​សារ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់ និង​ម្យ៉ាងទៀត​ដើម្បី​ការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា​គោរព​បាន​តាម​ស្តង់ដារ​បច្ចេកទេស​ឱ្យ​ឆ្លើយ​តប​ទៅ​និង​ការ​ខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​រក​ថវិកា​មក​សាងសង់​ផ្លូវ​ទាំង​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត ។ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ៧ ខែសីហា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​យើង​បាន​អ​ញ្ចើ​ញ​ក្រុមហ៊ុន​ម៉ៅ​ការ​, ក្រុមហ៊ុន​ត្រួតពិនិត្យ​, អ្នកម៉ៅការ​ទាំង​បរទេស​និង​ខ្មែរ​ដើម្បី​ពិភាក្សា​គ្នា ណែនាំ​ឱ្យ​ការ​សាងសង់​ផ្លូវ​នេះ​មានគុណ​ភាព តាម​ស្តង់ដារ ធ្វើ​ឱ្យ​បាន​រឹង​មាំ ។ កន្លង​មក​យើង​តែងតែ​ឮ​ពាក្យ​ទិតៀន​មក​ក្រសួង​ថា «​ការ​សាងសង់​ផ្លូវ​នេះ​ធ្វើ​ជាប់​រហូត ធ្វើ​មុខ​ខួច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​ទាំង​សាងសង់​ទាំង​ជួសជុល​» ។

ពាក់ព័ន្ធ​និង​ការ​សាងសង់​ផ្លូវ​ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ការ​រិះគន់​គ្រា​មុន​ៗ លោក​ទេស​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​ក្រសួង​ត្រៀម​បង្កើត​ក្រុម​ពិសេស​ដោយ​គ្មាន​ប្រាប់​មុន​នោះ​ទេ ។ ក្រុម​ត្រួតពិនិត្យ​ពិសេស​នេះ​នឹង​ទៅ​ឆ្មក់​ពីលើ​អ្នកត្រួតពិនិត្យ​អ្នកបច្ចេកទេស បរទេស និង​អ្នកត្រួតពិនិត្យ​បច្ចេកទេស​របស់​ខាង​ក្រសួង​ថែម​ទៀត ។ អត់​ប្រាប់​មុន​ទេ ថា​ធ្វើការ​ត្រឹមត្រូវ ឬ​មិន​ត្រូវ​»​។
លោក​បន្ត​ថា ក្រុម​ពិសេស​នឹង​មាន​គ្រឿង​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ហ្នឹង ។ ក្រុម​ពិសេស​នេះ​បង្កើត​ជា​ពីរ​កង (​ក្រុម​) ក្នុង​មួយ​កង​មាន ១៥ នាក់ មាន​រថយន្ត​ចុះ​ទៅ​ធ្វើការ​ជាមួយ​សម្ភារៈ​ត្រូវ​ខួង​មើលផ្លូវ​មិន​រង​ចាំ​នរណា​ទេ ។ នេះ​ជា​នីតិវិធី​ក្នុង​ការ​ពង្រឹង​តាមដាន​លើ​សាងសង់​ផ្លូវ ជួសជុល​ផ្លូវ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​មានគុណ​ភាព ។

លោក​លើក​ឡើង​ថា ចាប់ពី​ថ្ងៃនេះ​បើ​ការ​សាងសង់​មិន​គោរព​តាម​បច្ចេកទេស​ទេ យើង​នឹង​បញ្ឈប់​ការដ្ឋាន​នេះ​មួយ​រយៈ​សិន តួយ៉ាង​ដូច​ជា​ការដ្ឋាន​សាងសង់​នៅ​ផ្លូ​ជាតិ​លេខ ៥ បាន​បញ្ឈប់​មួយ​ខែ​ដោយសារ​គ្មាន​នីតិវិធី​ក្នុង​ការ​ដាក់​ស្លាក​សញ្ញា​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​សាងសង់ ។ មាន​ផ្លូវ​មួយ​ចំនួន​បាន​សាងសង់​ចប់​តែ​យើង​មិន​ទទួល គឺ​តម្រូវ​ឱ្យធ្វើ​ឡើង​វិញ​ទើប​ទទួលយក​បាន ។

តាម​លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​គឺជា​ភ្នែក​ច្រមុះ​របស់​ក្រសួង​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ឱ្យ​ក្លាយជា​អ្នក​ឯករាជ្យ​អ​ព្យា​ក្រឹត្យ ។ ត្រូវធ្វើ​ឱ្យ​អ្នក​ម៉ៅ​កសាង​សង់​ឱ្យ​ខ្លាច តែបើ​ជា​គាត់​ខ្លាច​អ្នកម៉ៅការ​សាងសង់​ទៅ​វិញ​ដោយសារ​គាត់​ល្អូក​ល្អឺ​ន​ខ្លាំង​ពេក​ជាមួយ​អ្នកម៉ៅការ​សាងសង់ ភ្លេច​ខ្លួនឯង​ជា​អ្នកត្រួតពិនិត្យ​គេ ឱ្យ​គេ​ត្រួតពិនិត្យ​ខ្លួនឯង​វិញ ។ ដើម្បី​ទប់ស្កាត់ ឬ​ចៀសវាង​ការ​សាងសង់​ផ្លូវ​គ្មាន​គុណភាព លោក ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​ថា «​បើ​ក្រុមហ៊ុន​ណា​មិន​អនុវត្ត​តាម​នីតិវិធី យើង​មិន​អនុញ្ញាត​ឱ្យ​គាត់​ចូលរួម​ដាក់​ដេញ​ថ្លែ​ទៀត​ទេ (​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជីខ្មៅ​) ។

ដោយឡែក​ខាង​មន្ត្រី​ក្រសួង​ត្រូវ​មាន​វិន័យ មុខងារ​យើង​ត្រូវធ្វើ​អី​យើង​ធ្វើ​នោះ ។ យើង​មិន​អនុញ្ញាត​ឱ្យ​បន្ត​ធ្វើ​បែប​នេះ​ទេ ។ យើង​មិន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​ផ្លូវខុស​លក្ខណៈ​បច្ចេកទេស ដែល​មិន​បានជា​ប់រឹង​មាំ​ជូន​ប្រទេស​ជាតិ​ទេ វា​ខាតបង់​ថវិកា​យក​មក​សាងសង់​ផ្លូវ​នេះ​ច្រើន និងរ​កដោយ​លំបាក ។ ផ្លូវ​សាងសង់​បាន​ហើយ​វា​មិន​បាន​ប្រើ​ជាប់​បាន​យូរ ហើយ​ត្រូវ​អស់​លុយ​ថែទាំ​ថែម​ទៀត ។ តែបើ​សាងសង់​បាន​ល្អ​ទៅ​វា​មិន​អស់​លុយ​លើ​ការ​ថែទាំ យើង​អាច​យក​លុយ​ថែទាំ​នេះ​ទៅ​សាងសង់​អ្វី​ផ្សេង​បាន​សម្រាប់​ជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ