ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​គម្រោង​វិនិយោគ​១៥៣ គិត​ជា​ប្រាក់​៥,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រឹម​រយៈពេល ៦​ខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​១៥៣​គម្រោង ដែល​គម្រោង​ទាំងនោះ​ត្រូវ​បាន​អនុម័ត​រួចរាល់​ហើយ​ផង​ដែរ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រី​លង្កា កាលពី​រសៀល​ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​១៥៣​គម្រោង ដែល​គម្រោង​ទាំងនោះ​ត្រូវ​បាន​អនុម័ត​រួចរាល់​ហើយ​ផង​ដែរ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រី​លង្កា កាលពី​រសៀល​ថ្ងៃ​ទី​០៧ សីហា ២០១៩​កន្លង​ទៅ​នេះ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ចំណោម​គម្រោង​ដែល​ស្នើ​វិនិយោគ​នៅ​កម្ពុជា​ទាំង​១៥៣​នេះ​បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​៥,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៨​ឃើញ​ថា មានការ​កើនឡើង​៤៨​គម្រោង​គិត​ជា​ទឹកប្រាក់​មានការ​កើនឡើង​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ សម្ដេច​មាន​ប្រសាសន៍​បន្ថែម​ថា ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន​នូវ​កំនើនសេដ្ឋកិច្ច​ប្រចាំ​ជា​មធ្យម​ក្នុង​រង្វង់ ៧,៧​ភាគរយ ហើយ​បាន​ចាកចេញ​បី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ក្នុង​ឆ្នាំ​២០១៥ ។

ជាង​នេះ​ទៅ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​អត្រា​៧,៥​ភាគរយ​ដែល​អត្រាកំណើន​នេះ​ជា​មូលដ្ឋាន​នៃ​ការ​បន្ត​ភាពរឹងមាំ​នៅ​ក្នុង​ឆ្នាំ​២០១៩ ។ សម្ដេច​ថា ៖« សូចនាករ​នេះ​បង្ហាញ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ តាម​ការ​កំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ » ។ សម្ដេច​បាន​មាន​ប្រសាសន៍​ថា បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​ជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី​សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូរ​ដ៏​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស ។ ក្នុង​ន័យ​នេះ​កម្ពុជា​បាន​បង្កើត​យន្តការ​សន្ទនា​មួយ​ហៅ​ថា វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​ដែល​សម្ដេច​ដឹកនាំ​ផ្ទាល់ និង​ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាលខេត្ត រាជធានី​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ​ព្រមទាំង​មាន​តំណាង​អង្គទូត និង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ ។ យន្តការ​នេះ​ផ្ដល់​ឱកាស​ឱ្យ​ផ្នែក​ឯកជន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​ចាត់វិធានការ​សម​ស្រប ដើម្បី​ដោះស្រាយ​រាល់​ការ​សម្រេច​នៅ​ក្នុង​វេទិកា​នេះ​ត្រូវ​បាន​ចាត់​ទុក​ជ​ការ​សម្រេច​គណៈរដ្ឋមន្ត្រី​» ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​ថា នៅ​រយៈពេល​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​វិនិយោគ​ជូន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដើម្បី​អាច​ដំណើរការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​០៨ សីហា​នេះ គម្រោង​វិនិយោគ​ចំនួន​៣​បន្ថែម​ទៀត ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ផ្លូវការ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​ផ្ដល់​ការងារ​ប្រមាណ​៤​ពាន់​នាក់ នៅ​ពេល​គម្រោង​នេះ​ដំណើរការ​ជា​ផ្លូវការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ