ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ធ្វើ​សមយុទ្ធ​ប្រឆាំង​ការ​បះបោរ​នៅ​ជាប់​មាត់​ទ្វារ​ក្រុងហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ចិន​ជា​ច្រើន​ពាន់​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ប្រឆាំង​កុប្បកម្ម​នៅ​ជាប់មាត់​ទ្វារ​ក្រុង​ហុងកុង ដែល​នោះ​ជា​ប្រតិបត្តិការ​មួយ ចាត់​ទុកដូចជា​ការ​ព្រមាន​ថ្មី​របស់​ក្រុង​ប៉េ​កាំ​ង ចំពោះ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​ផ្គើន​ចិន ចាប់តាំងពី​២​ខែ​មក​ហើយ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ សមយុទ្ធ​នេះ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៦​សីហា​នៅ​ទីក្រុង​SHENZHEN ជាទី​ក្រុង​ចិនដីគោក​នៅ​ជាប់​ព្រំដែន​ជាមួយ​ហុងកុង…

ក្រុង​ហុងកុង ៖ ប៉ូលិស​ចិន​ជា​ច្រើន​ពាន់​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ប្រឆាំង​កុប្បកម្ម​នៅ​ជាប់មាត់​ទ្វារ​ក្រុង​ហុងកុង ដែល​នោះ​ជា​ប្រតិបត្តិការ​មួយ ចាត់​ទុកដូចជា​ការ​ព្រមាន​ថ្មី​របស់​ក្រុង​ប៉េ​កាំ​ង ចំពោះ​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​ផ្គើន​ចិន ចាប់តាំងពី​២​ខែ​មក​ហើយ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។

សមយុទ្ធ​នេះ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៦​សីហា​នៅ​ទីក្រុង​SHENZHEN ជាទី​ក្រុង​ចិនដីគោក​នៅ​ជាប់​ព្រំដែន​ជាមួយ​ហុងកុង នា​ថ្ងៃ​ទី​៧​សីហា តាម​បណ្ដាញ​សង្គម ត្រូវ​បាន​គេ​ធ្វើ​អត្ថាធិប្បាយ​ថា​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ត្រាប់​នៃ​ការ​បង្ហាញ​កម្លាំង ចំពោះ​ពួក​បាតុករ​ហុងកុង​។

ក្នុង​វី​ដេ​អូ​បង្ហាញ​រូបភាព​ប៉ូលិស​ចិន​ពាក់មួក​កាស់​ប៉ះទង្គិច​ជាមួយ​ពួក​អ្នក​ធ្វើ​ត្រាប់​ជា​ពួក​បាតុករ​ដែល​ពាក់មួក​កាស់​សម្រាប់​ចូល​ការដ្ឋាន​និង​មាន​ម៉ាស់​សម្រាប់​សម្រួលការ​ដកដង្ហើម មាន​លំនាំ​ដូច​ពួក​អ្នក​តវ៉ា​ហុងកុង​។ ខណៈ​ពួក​បាតុករ​វាយ​ទប់ទល់​កងកម្លាំង​ប៉ូលិស​ជាមួយ​ការ​ប្រើ​ដំបង​វែង កងកម្លាំង​ប៉ូលិស​បាន​រុញច្រាន​ដោយ​ប្រើ​ខែល​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម ប៉ូលិស​ក្រុង​SHENZHEN​និយាយ​ថា កងកម្លាំង​ប៉ូលិស​ទាំងអស់​នៃ​ទីក្រុង​នោះ ស្ថិត​ក្នុង​ការ​ត្រៀមខ្លួន​ជា​និច្ច​។ សេចក្ដី​ប្រកាស​បន្ត​ថា​ប៉ូលិស​ចំនួន​១២.០០០​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ