ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​វប្បកម្ម​ប្រកាស​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិ​ការណ៍​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​រឿង ចម្រូងចម្រាស​លើ​ករណី​ថា​មាន​កីឡាករ​ឈប់ ប្រកួត​ដោយសារ​អន់ចិត្ត​មិន​ទទួល​បាន​ប្រាក់ រង្វាន់​តាម​ការ​ចង់បាន ក៏​មន្ត្រី​សហព័ន្ធ​នេះ​នៅ​តែ​អះអាង​ថា បាន​សម្រួល​អារម្មណ៍​កីឡាករ​ដើម្បី​ឲ្យ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​ជា​ហូរហែ គឺ​មិន​ឈប់​នោះ​ទេ​។ លោក…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​រឿង ចម្រូងចម្រាស​លើ​ករណី​ថា​មាន​កីឡាករ​ឈប់ ប្រកួត​ដោយសារ​អន់ចិត្ត​មិន​ទទួល​បាន​ប្រាក់ រង្វាន់​តាម​ការ​ចង់បាន ក៏​មន្ត្រី​សហព័ន្ធ​នេះ​នៅ​តែ​អះអាង​ថា បាន​សម្រួល​អារម្មណ៍​កីឡាករ​ដើម្បី​ឲ្យ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​ជា​ហូរហែ គឺ​មិន​ឈប់​នោះ​ទេ​។

លោក សុខ មង្គល​រស្មី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម បា​ន​អះអាង​ថា ថ្វី​ដ្បិត​នៅ​ខែ​៩​ខាង​មុខ​នេះ សហព័ន្ធ​ប្រកាស​លុប​ចោល​គម្រោង​រៀបចំ​ការ​ប្រកួត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះតែ​ហេតុផល​រៀបចំ​មិន​ទាន់ ប៉ុន្តែ​មិន​មាន​ន័យ​ថា សហព័ន្ធ​ទាំងមូល​ខ្វះខាត​កីឡាករ និង​មិន​ចង់​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បន្តបន្ទាប់​នោះ​ទេ ។ លោក​ថា​អារម្មណ៍​កីឡាករ​គឺ​នៅ​តែ​មាន និង​បន្ត​ចង់​ប្រកួត​មិន​ឈប់​ដូច​អ្វី​ដែល​ធ្លាប់​ផ្ទុះ​ឡើង​នោះ​ឡើយ បើ​ទោះជា​សហព័ន្ធ​ខ្វះ​ការ​ជ្រោមជ្រែង​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ក្ដី ។

លោក​ថា សហព័ន្ធ​នៅ​តែ​ត្រៀម​ជើង​ព្រួល​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​កូរ៉េ នា​ខែតុលា និង​គ្រោង​បញ្ជូន​តំណាង​ឲ្យ​ទៅ​ប្រកួត​នៅ​ប្រទេស​ផ្សេង​ដោយ​ក្នុង​ចំណោម​កីឡាករ​សរុប​ជាង​១០០​នាក់ គឺ​នៅ​តែ​មានការ​តាំងចិត្ត​ខ្ពស់ ។ លោក​ថា មិន​មាន​ករណី​រឿង​អ្នក​នេះ​មិន​ទៅ ឬ​អ្នក​នោះ​មិន​ទៅ​នោះ​ទេ បើ​ទោះជា​កន្លង​មក​កីឡាករ​មួយ​ចំនួន​បាក់ទឹកចិត្ត​ក្ដី ។ ក្នុង​នោះ​អ្នកតំណាង​ឲ្យ​កម្ពុជា​ចេញ​ប្រកួត​គឺ​មិន​អត់​ទេ ដោយ​កីឡាករ​ច្រើន​រូប​កំពុង​ស្ថិត​ក្នុង​ការ​ហ្វឹកហាត់ ដែល​ពិបាក​ឱ្យ​សហព័ន្ធ​សម្រេច​ជ្រើស​អ្នក​ណា​នា​ពេល​នេះ​ផង ព្រោះតែ​ម្នាក់​ៗ មានគុណ​សម្បត្តិ​រៀងខ្លួន ។

លោក​ទទួលស្គាល់​ថា ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស គឺជា​រឿង​លំបាក ជា​ពិសេស​បើ​ការ​ប្រកួត​ទាំងនោះ​តម្រូវ​ឱ្យ​កំណត់​អាយុ​កីឡាករ​ក្មេង​ៗ​ហើយ មាន​សាច់ដុំ​ល្អ ដោយសារ​តែ​ធនធាន​សហព័ន្ធ​នៅ​មាន​កម្រិត ។ លោក​​ថា មក​ទល់​សព្វថ្ងៃ​បណ្ដា​ប្រទេស​ដែល​បាន​បើក​ប្រកួត​បង្អួត​សាច់ដុំ មិន​មានការ​កំណត់​អាយុ នោះ​ទេ ដោយ​គេ​កំណត់​ត្រឹមតែ​គីឡូ​ប៉ុណ្ណោះ ដោយសារ​តែ​គេ​ក៏​បានដឹង​ថា​កីឡា​ប្រភេទ​នេះ មិន​ងាយ​សំបូរ​ក្មេង​ៗ​ហ្វឹកហាត់​ទេ ។

យ៉ាងណា មិ​ញ​លោក​ថា នៅ​ស្រុក​គេ គឺ​សំបូរ​កីឡាករ​ក្នុង​វិស័យ​នេះ​ជាង​កម្ពុជា ដោយសារ​តែ​គេ​មាន​ទីផ្សារ​ឱ្យ​កីឡាករ​ដែល​មាន​សាច់ដុំ​ត្រូវ​តាម​ការ​ប្រកួត​មាន​ទីផ្សារ មាន​ប្រាក់​ចំណូល ដែល​ខុស​ពី​កម្ពុជា​កីឡាករ​បាន​លុយ​តែ​ពេល​ប្រកួត​ឈ្នះ តែបើ​អត់​ការ​ប្រកួត​គឺ​ត្រូវ​ធ្វើការ​ផ្ទាល់ខ្លួន​៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ