ខេត្តកំពង់ចាម ៖ របរបណ្តុះផ្សិតអំបោះដំបូងគេឃើញមានប្រជាកសិករដាំច្រើនកន្លែង តែមកដល់រាល់ថ្ងៃនេះ នូវមានចំនួនតិចតួច ដោយសារកន្លងមកជួប និងតម្លៃទីផ្សារលក់បានថោក ហើយមនុស្សមួយចំនួនបានងាកទៅរករបរផ្សេង ដើម្បីបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ ដោយក្នុងនោះនៅឃុំកោះរកា ស្រុកកំពង់សៀម មានតែ១កន្លែងទេ ។
លោកវេង សេងលាភ វ័យ៣៥ឆ្នាំ នៅភូមិតាមាង ឃុំខាងលើប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ សីហានេះថា ដំបូងរូបលោកបានទៅស៊ីឈ្មួលឲ្យគេដាំផ្សិតឲ្យគេ នៅឃុំពាមជីកង ស្រុកកងមាស ដោយក្នុង១ខែ ទទួលបានប្រាក់ឈ្មួលតម្លៃ៧ម៉ឺនរៀល ហើយនៅបានរយៈពេល១ឆ្នាំក៏វិលត្រឡប់មកផ្ទះវិញ និងបានយកបទពិសោធន៍នៅជាមួយគេមកអនុវត្តន៍ និងគួបផ្សំចំណេះដឹងទទួលបានពីអង្កការចុះមកបង្រៀនដល់កសិករចំនួន១៥នាក់ក៏បានធ្វើរោងបណ្តុះផ្សិតដាក់ចំនួន៣.០០០កញ្ចប់ដោយខ្លួនឯង ។
លោកសេង លាភ ប្រាប់បន្តថា សម្រាប់តម្លៃលក់លើកដំបូងៗបានយ៉ាងច្រើន២.០០០រៀលមិនទទួលបានផលចំណេញនោះទេ ហើយក៏បានធ្វើឲ្យសិក្ខាកាមជាង១០នាក់ដែលធ្លាប់រៀនជាមួយនឹងរូបគេបាននាំគ្នាឈប់បណ្តុះផ្សិតអំបោះលក់ និងបានងាកទៅរករបរផ្សេងវិញ ចំនែករូបគេក៏បានឈប់មួយរយៈខ្លី តែមិនបានចុះចាញ់លើរបរនេះឡើយ ។ ភាពបរាជ័យរបស់គេជាបទពិសោធន៍ ដោយបានបង្រៀនឲ្យចេះដឹងនូវបច្ចេកទេសបណ្តុះផ្សិត ក្រោយមកតម្លៃបានឡើងថ្លៃវិញក្នុងគ្រាពេលដែលផ្អើលនាំគ្នាមិនទទួលទានសាច់ជ្រូកដែលកើតជំងឺប៉េសជ្រូកអាហ្វ្រិកផ្សិតរបស់គេបានឡើងថ្លៃដល់ទៅ៧.០០០រៀល ក្នុង១គីឡូក្រាម បានមួយរយៈ និងចុះមកនូវត្រឹម៥.០០០រៀលវិញ ។
ផ្សិតអំបោះនេះត្រូវបានផ្សំឡើង ដោយច្រកក្នុងថង់មានអាចម៍រណា កន្ទួត ពោតក្រហម ចុងអង្កជាដើម ត្រូវបានដាក់តំរៀបគ្នាក្នុងរោងជាងជួរ ដោយបាំងមិនឲ្យមានពន្លឺថ្ងៃចូលទៅក្នុងរយៈពេល១សប្តាហ៍ទៅ១០ថ្ងៃ ផ្សិតនិងចេញមកបន្តបន្ទាន់ ។ ហើយរាល់ថ្ងៃបេះបានពី២០ទៅ៣០គីឡូក្រាម ប្រសិនបើរដូវបុណ្យភ្ជុំបិណ្ឌលក់ដាច់ និងប្រើបច្ចេកទេសក្នុង១ថ្ងៃលើកញ្ចប់ផ្សិតជាង១ម៉ឺនថង់ អាច និងហុចផលបានរហូតដល់ទៅជាង១០០គីឡូក្រាមក៏បាន ហើយមានម៉ូយមកទិញដល់ផ្ទះតែម្តង ។
តាមរយៈចំណេះដឹងដែលមានក៏បានជួយបង្រៀនដល់បងប្អូនរបស់ខ្លួន៣នាក់ ឲ្យចេះបណ្តុះផ្សិតលក់ និងអ្នកដទៃ រួមមានមិត្តភក្តិជាដើមមិនតិចជាង៣០នាក់នោះទេ បានជួយបង្រៀនឲ្យចេះរបរបណ្តុះផ្សិត មួយវិញទៀតក៏ចង់ឲ្យមន្ត្រីជំនាញកសិកម្មមកចុះបង្រៀនពីបច្ចេកទេសបន្ថែមដល់រូបគេផងដែរ ។
អ្នកស្រីហ៊ុន ឃីម ប្រធានការិយាល័យកសិកម្មស្រុកកំពង់សៀមប្រាប់ថា នៅក្នុងស្រុកកំពង់សៀមមានតែរោងបណ្តុះផ្សិតអំបោះចំនួន២កន្លែងប៉ុណ្ណោះ នៅក្នុងឃុំកោះរកា ស្រុកកំពង់សៀម ហើយក្នុងឆ្នាំ២០១៩នេះ មិនទាន់មានផែនការចុះបង្រៀនដល់កសិករនោះទេ មិនទាន់មានថវិកាគាំទ្រ ។ ហើយផ្សិតដែលផលិតបានគេលក់នៅក្នុងស្រុកតែប៉ុណ្ណោះ ព្រោះសុទ្ធតែរោងតូចៗ ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៤ ឆ្នាំ២០១៩ នៅអង្គរវត្ត បានដំណើរការការប្រកួតហើយ នា ព្រឹកថ្ងៃទី៨ ខែធ្នូ ក្រោមវត្តមានលោក ថោង ខុន...
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកគាំទ្រលោកស្រីអ៊ូងសាន់ស៊ូជីជាច្រើនពាន់នាក់ កាលពីថ្ងៃទី៧ធ្នូបានចូលរួមក្នុងការប្រមូលផ្ដុំគ្នាជួយទ្រទ្រង់ដ៏ធំមួយ នៅរដ្ឋធានីមីយ៉ា...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់នៃការញ៉ាំក្រែមចូលពោះ។ តើមានអ្វីខ្លះទៅ?នៅក្នុងក្រែមមានសារធាតុមិនល្អជាច្រើន ព្រោះវាមានផ្ទុកសារធាតុដែល...
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...