ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​ខ្លាំង​ម្ល៉េះ​! បាន​សម្រេច​ហើយ នៅ​ប្រព្រឹត្ត​​បន្ត​ទៀត ចុង​ក្រោយ​ឃើញ​ទាន់​បែកធ្លាយ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​វ័យក្មេង​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់​បាន​សម្រេច បន្ទាប់​មក​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ហើយ​បក្សពួក​ម្នាក់​ទៀត​បាន​យក​កាបូប​ដែល​ឆក់​បាន រួម​នឹង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ទៅ​ទុក​។​បន្ទាប់​មក​នៅ​២​នាក់​ទៀត​បាន​ហៅ​ម៉ូតូឌុប​១​គ្រឿង​ជិះ​បន្ត​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត ប៉ុន្តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់​ភ្លាម​ៗ ចំណែក​បក្សពួក​រង់​គេចខ្លួន​រួច ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​វ័យក្មេង​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​អ្នកដំណើរ​ម្នាក់​បាន​សម្រេច បន្ទាប់​មក​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ហើយ​បក្សពួក​ម្នាក់​ទៀត​បាន​យក​កាបូប​ដែល​ឆក់​បាន រួម​នឹង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ទៅ​ទុក​។​បន្ទាប់​មក​នៅ​២​នាក់​ទៀត​បាន​ហៅ​ម៉ូតូឌុប​១​គ្រឿង​ជិះ​បន្ត​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត ប៉ុន្តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ ហើយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់​ភ្លាម​ៗ ចំណែក​បក្សពួក​រង់​គេចខ្លួន​រួច ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ ដោយ​កា​បូក​ឆក់​នៅ​តាម​ផ្លូវ​លេខ​២០០៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ត​ទៅ​លួច​ម៉ូតូ​នៅ​ត្រង់​ចំណុច​ខាងក្រោយ​សួន​កុមារ​ពោធិ៍​ចិន​តុង ស្ថិ​ង​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ដែល​ចាប់ខ្លួន ឈ្មោះ សំ សៅ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វៀន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ចំណែក​បក្សពួក​ម្នាក់​ដែល​រត់គេច​ខ្លួន​ឈ្មោះ​និ​ត អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ដោយឡែក​អ្នក​ទទួល​ទុក​កាបូប​ដែល​ឆក់​បាន​រួម​ជាមួយ​ជិះ​ធ្វើ​សកម្មភាព​នោះ​មិន​ទាន់​ស្គាល់ឈ្មោះ​ឡើយ​ទេ​។

បើ​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ នៅ​តាម​ដងផ្លូវ​សារ​ធារ​ណៈ​នេះ​ចំនួន​៣​លើក​មក​ហើយ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ (​អា​សង់​ប៊ិ​ច​)១​គ្រឿង​ចេញ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​លើ​ផ្លូវ​២០០៤ ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ។

លុះ​ក្រោយ​ពេល​ឆក់​បាន​សម្រេច​ហើយ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​បក្សពួក​ម្នាក់​បាន​យក​កាបូប​ដែល​ឆក់​បាន​នោះ​ទុក បន្ទាប់​មក​ឈ្មោះ​សំ សៅ និង​ឈ្មោះ​និ​ត បាន​ហៅ​ម៉ូតូឌុប​ជិះ​ពី​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំ​ព​ញ​ថ្មី មក​ឈប់​នៅ​ខាងក្រោយ​សួន​កុមារ​ពោធិ៍​ចិន​តុង ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង តែ​ត្រូវ​ម្ចាស់​ទាន់​ស្រែក​ផ្អើល ហើយ​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន​ជន​នោះ ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាកសួរ និង​នាំ​ទៅ​តាម​ស្វែងរក​ចាប់ខ្លួន​បក្សពួក​នៅផ្ទះ​ជួល​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ ថែ​ល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បម្រើ​ការងារ​ហាង ។ តែ​ជន​នេះ​បាន​បដិសេធន៍ ថា ខ្លួន​មិន​ដែល​ស្គាល់​ជនសង្ស័យ​រូប​នេះ​ឡើយ ហើយ​ខ្លួន​ក៏​មិន​ដែល​ប្រព្រឹត្ត​បទល្មើស​លួច ឆក់​ឡើយ គឺ​ធ្វើ​តែ​ការ​រងារ​នៅ​ក្នុង​ហាង​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ