ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រពន្ធ​សួរ ប្តី​ឆ្លើយ​ថា​មិន​អី លុះ​មួយសន្ទុះ​ក្រោយមក​ផ្អើល​បន្ទប់​ជួល​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​មាន​ជំងឺ​លុះ​ទៅ​ពិនិត្យ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​មាន​ជំងឺ​គ្រុនពោះវៀន​, លើសឈាម និង​រលាក​ក្រពះ​ផង​នោះ​ហើយ​បាន​ដាក់​សេរ៉ូម​អស់​រយៈពេល​៣​ថ្ងៃ ស្រាប់តែ​ដេក​ខ្យល់គរ​ស្លាប់​ក្នុង​បន្ទប់​ជួល​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​មាន​ជំងឺ​លុះ​ទៅ​ពិនិត្យ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​មាន​ជំងឺ​គ្រុនពោះវៀន​, លើសឈាម និង​រលាក​ក្រពះ​ផង​នោះ​ហើយ​បាន​ដាក់​សេរ៉ូម​អស់​រយៈពេល​៣​ថ្ងៃ ស្រាប់តែ​ដេក​ខ្យល់គរ​ស្លាប់​ក្នុង​បន្ទប់​ជួល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រ‌ោះ​ដែល​ស្លាប់​ឈ្មោះ អ៊ា​ន គ្រុយ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​មាន​ប្រពន្ធ ព្រមទាំង​កូន​ចំនួន​៤​នាក់ (​ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​ម្នាក់​) ។

តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ​ហ៊​ត សុ​ឃាង អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ឈឺ​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ពេល​លោកគ្រូ​ពេទ្យ​ពិនិត្យ បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​គ្រុនពោះវៀន​, លើសឈាម និង​រលាក​ក្រពះ​ផង​ដែរ ព្រមទាំង​បាន​ដាក់​សេរ៉ូម​អស់​រយៈពេល​៣​ថ្ងៃ​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេលវេលា​ម៉ោង​៦​និង​២០​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ក៏​បាន​ដោះ​សេរ៉ូម​ចេញ ហើយ​នាំ​គ្នា​ហូប​បាយ​រួច​មួយសន្ទុះ​ធំ​ក៏​ចូល​ទៅ​ដេក រហូត​ដល់​វេលា​ម៉ោង​ប្រហែល​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ គាត់​បាន​ងើប​ទៅ​បត់ជើង ហើយ​សួរ​ប្តី​ថា​«​ម៉េច​ហើយ​ឯង?​» ប្តី​របស់​គាត់​បាន​ឆ្លើយ​ថា​«​អត់​អី​ទេ​» ។ ពេល​នោះ​គាត់​មក​ពី​បត់ជើង​រួច​ក៏​ចូល​ទៅ​ដេក​វិញ លុះ​មួយសន្ទុះ ស្រាប់តែ​ឃើញ​ប្តី​រសេះរសោះ​កាច់​ដៃ កាច់​ជើង​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយមក​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​មាន​ចូលរួម​ពី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ឆក់​ឈើ​នាង​, លោក​ក្រុមប្រឹក្សា​ឃុំ​, លោកគ្រូ​ពេទ្យ​, មេ​ភូមិ និង​ប្រពន្ធ ព្រមទាំង​បងប្អូន​របស់​ជន​រង​គ្រោះ​បាន​ធ្វើការ​ពិនិត្យ​សព រក​ឃើញ​ថា​ពុំ​មាន​ស្លាកស្នាម​អី្វ​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។ ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​និង​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន ។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ