ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​លុប​ថ្ងៃ​ឈប់​សម្រាក​២៣​តុលា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង​ថ្ងៃមួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​មតិ​រិះគន់​ចំពោះ​ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចំ​ថ្ងៃ​ទី​២៣ តុលា និង​ថ្ងៃមួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បកស្រាយ​ថា ការ​លុប​ថ្ងៃនេះ​ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នេះ​ដោយសារ​ខ្លឹមសារ​ត្រូវ​ប​ញ្ជូ​ល​ក្នុង​រដ្ឋធម្មនុញ្ញ រួច​ហើយ​ចំណែក​សម្រាប់​ថ្ងៃ​ផ្សេង​នោះ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​បរទេស​មក​វិនិយោគ​កម្ពុជា​កាន់តែ​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​មតិ​រិះគន់​ចំពោះ​ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចំ​ថ្ងៃ​ទី​២៣ តុលា និង​ថ្ងៃមួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បកស្រាយ​ថា ការ​លុប​ថ្ងៃនេះ​ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នេះ​ដោយសារ​ខ្លឹមសារ​ត្រូវ​ប​ញ្ជូ​ល​ក្នុង​រដ្ឋធម្មនុញ្ញ រួច​ហើយ​ចំណែក​សម្រាប់​ថ្ងៃ​ផ្សេង​នោះ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​បរទេស​មក​វិនិយោគ​កម្ពុជា​កាន់តែ​ច្រើន ។

លោក សុខ ឥ​សាន គណបក្ស​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៨ សីហា​យ៉ាង​ដូច្នេះ​ថា «​យើង​ដឹង​ហើយ​ថា កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ត្រូវ​បាន​បញ្ចប់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុ​ន តាក់ ។ អាហ្នឹង​មាន​ចែង​ក្នុង ប្រការ​១ ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​រួច​ហើយ គឺថា កិច្ចព្រមព្រៀង​សន្តិភាព​ប៉ា​រី​ស​ចាប់ផ្តើម​ពី​អ៊ុ​ន​តាក់​ធ្វើការ​រហូត​ដល់​ការ​បោះ​ឆ្នោត​នីតិកាល​ទី​១ រៀបចំ​រាជរដ្ឋាភិបាល​រួច​ហើយ​មាន​រដ្ឋធម្មនុញ្ញ ហើយ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ហើយ​» ។

លោក​សុខ ឥ​សាន បាន​បន្ថែម​ថា ប្រសិនបើ​ទុក​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នឹង​ជាន់​គ្នា​ជាមួយនឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ។ ជាង​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ថ្ងៃ​ឈប់ សម្រាក​រហូត​ដល់​២៨​ថ្ងៃ រហូត​ដល់​មាន​អ្នកមួយ​ចំនួន​ធំ​បាន​រិះគន់​ថា នៅ​កម្ពុជា​មាន​ថ្ងៃ​ឈប់ សម្រាក​ច្រើន ហើយ​ធ្វើ​ឲ្យ​មានការ​អល់អែក​ពី​អ្នក​វិនិយោគទន់​បរទេស​មក​បណ្តាក់ទន់​មក​កម្ពុជា ។

ទាក់ទិន​នឹង​ការ​លុប​ថ្ងៃ​ឈប់​សម្រាក​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាន​កម្ពុជា​ក៏​បាន​អះអាង​ថា រាជរដ្ឋាភិបាល​ធ្វើ​នេះ​ក៏ ដើម្បី​ជា​គោលនយោបាយ​បើក​ទូលាយ​ចំពោះ​អ្នក​វិនិយោគទន់​បរទេស​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​យើង​ចាំបាច់​ត្រូវ​តែ​កាត់​បន្ថយ​នៅ​ថ្ងៃ​ណាខ្លះ​ដែល​មិន​ចាំបាច់ និង​មិន​សំខាន់​ដូច​ជា​ថ្ងៃ​២៣ តុលា​យើង​បាន​បញ្ចូល​ស្មារតី ឬ​ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ ។ យើង​យក​ស្មារតី​តាម​រដ្ឋធម្មនុញ្ញ​» ។

ពាក់ព័ន្ធ​នឹង​ការ​ការ​លុប​ថ្ងៃ​២៣ តុលា​នេះ ដែរ​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កុំ​លុប​ចោល​អី ព្រោះ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បាន​អន្តរជាតិ​បានដឹង ពិសេស​នោះ​ទុក​ឲ្យ​កូន​ខ្មែរ​បានដឹង ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ចង់​ឲ្យ​មាន​ថ្ងៃ​២៣ តុលា​ហ្នឹង ព្រោះ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ហើយ​ខ្ញុំ​គិត​ថា ជា​ថ្ងៃមួយ ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​ជាតិ និង​ឯករាជ្យ​ជាតិ​ផង​ដែរ ។ ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ឈប់​ចំ​ថ្ងៃ​២៣ តុលា​នឹង ដើម្បី ឲ្យ​គាត់​បាន​យល់​ថា នេះ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្តូរ​របប​ទៅ​ជា​របប​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃ​ទី​២៣ តុលា​នឹង​មក​ដែល​មាន​ទាំង​ការ​ចរចា​គ្នា និង​ឯកភាព​គ្នា​» ។

យ៉ាងណា​ក្តី​លោក​អ៊ូ ច័ន្ទ​រ័​ត្ន បាន​ឯកភាព​ឲ្យ​មានការ​លុប​ថ្ងៃ​ឈប់​សម្រាក​ចំ​ថ្ងៃ​១០​ធ្នូ​ផង​ដែរ ។ លោក​ថា ថ្ងៃ​១០​ធ្នូ គឺជា​ថ្ងៃ​បុណ្យ​សកល ទោះបីជា​កម្ពុជា​យើង​ចង់ ឬ​មិន​ចង់វា​មិនមែន សម្រាប់​ប្រទេស​ជាតិ​ប៉ុន្មាន​ទេ ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​ឯកភាព​ព្រោះថា ប្រទេស​លោក​សេរី​មួយ​ចំនួន​ក៏​គេ​មិន​យក​ថ្ងៃ​១០​ធ្នូ​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ ។ យើង​ចង់​ឈប់​ក៏​ឈប់​ទៅ តែ​សម្រាប់​ខ្ញុំ​គិត​ថា វា​មិន​ចាំបាច់​ទេ ។ ប៉ុន្តែ​ថ្ងៃ​២៣​តុលា គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​យើង ហើយ​ថ្ងៃ​២៣​តុលា គឺជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សារ​ជាតិ និង​ឯកភាព​ជាតិ​» ។

សូម​ជម្រាប​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​រាជរដ្ឋាភិបាល​សម្រេច​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ពី​២៨​ថ្ងៃ មក​ត្រឹម​២២​ថ្ងៃ​វិញ ។ ក្នុង​បាន​លុប​ថ្ងៃ​បុណ្យមាឃបូជា ទិវា​នៃ​ការ​ចង​ចាំ​២០ ឧសភា , ទិវា​កុមារ​អន្តរជាតិ ១​មិថុនា , ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា និង​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ