ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ទន្លេស្រែពក​បន្ត​កើនឡើង! អាជ្ញាធរ​ខេត្ត​បញ្ជូន​កម្លាំង​សង្គ្រោះ​បន្ទាន់​ទៅ​តំបន់​កំពុង​រង​គ្រោះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​កម្លាំង​សង្គ្រោះ​បន្ទាន់​ទៅ​តំបន់​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​កោះ​ញែក ដើម្បី​ត្រៀម​បង្ការ​នូវ គ្រោះថ្នាក់​នានា​ដែល​កើត​មាន​ជាយថាហេតុ ដែល​បណ្តាល​មក​ពី​ទឹក​ទន្លេស្រែពក បាន​បន្ត​កើនឡើង​តាំងពី​ថ្ងៃ​ទី​៦ ខែសីហា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​កម្លាំង​សង្គ្រោះ​បន្ទាន់​ទៅ​តំបន់​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​កោះ​ញែក ដើម្បី​ត្រៀម​បង្ការ​នូវ គ្រោះថ្នាក់​នានា​ដែល​កើត​មាន​ជាយថាហេតុ ដែល​បណ្តាល​មក​ពី​ទឹក​ទន្លេស្រែពក បាន​បន្ត​កើនឡើង​តាំងពី​ថ្ងៃ​ទី​៦ ខែសីហា ២០១៩ ។

លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ជំនាន់​ទឹកភ្លៀង​កំពុង​ជន់​លិច​ភូមិ​អ្នកស្រុក​ចំនួន​៤​ភូមិ នៅ​ស្រុក​កោះ​ញែក ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៧០០​គ្រួសារ ខណៈ​ដែល​អាជ្ញាធរ​ស្រុក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ស្ថានភាព​ទឹក​ជំនាន់​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា នេះ​។
លោក​អភិបាលស្រុក​បន្ត​ថា នៅ​ពេល​នេះ​សាលារៀន​កោះ​ម្យើ​ល កំពុង​ត្រូវ​ទឹកជំនន់​លិច​នៅ​មុខ​សាលា​ជម្រៅ​ត្រឹម​ចង្កេះ សិស្សានុសិស្ស​ខក​ខានមិនបាន​រៀនសូត្រ ចំណែក​នាយក​សាលា​កំពុង​ត្រៀម​នឹង​ទុក​ដាក់​សម្ភារៈ ជា​ពិសេស​សៀវភៅ​សិក្សា​គោល​ដាក់​លើ​ធ្នើ​ខ្ពស់​។

ដោយឡែក​សាលារៀន​ស្រែ​ជ្រៃ ក៏​មានការ​ពិបាក​ដល់​គ្រូ និង​សិស្ស​ផង​ដែរ ដោយ​ដំបូល​លិច​ពីលើ​គ្រប់​ថ្នាក់​ទាំងអស់ ពេល​នេះ​កំពុង​ឲ្យ​សិស្ស​ផ្អាក​ការ​សិក្សា​មួយ​ពេល​សិន ។ ចំណែកឯ​ផ្លូវ​ចូល​ទៅ​ក្នុងភូមិ ត្រូវ​ទឹក​លិច​ហូរ​កាត់​ផ្លូវ​ជា​ច្រើន​កន្លែង ហើយ​ភូមិ​ចំនួន​៤​កំពុង​រង​នូវ​ការ​លិច​ទឹក ក្នុង​នោះ​ភូមិ​កោះ​ម្យើ​យ​លើ ភូមិ​កោះ​ម្យើ​យ​ក្រោម ភូមិ​ណ​ង់​ប៊ួ និង​ភូម​ជី​មាត ដែល​ភូមិ​ទាំង​៤ ស្ថិត​នៅ​ឃុំ​ណ​ង់​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

ទោះជា​យ៉ាងណា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៨ សីហា នេះ មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា មានការ​ប៉ះពាល់​ដល់​អាយុជីវិត មនុស្ស និង​សត្វ​ទេ ព្រោះ​អ្នក​ភូមិ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ទាន់​ពេលវេលា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ