ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​៥​នាក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​៥​នាក់​ចេញពី​ពន្ធ​ធានា​គា​ខេត្ត​ស៊ី​សាកេ​ត​ក្នុង​ប្រទេស​ថៃ​រួច​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៩ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ដែល​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​) ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​៥​នាក់​ចេញពី​ពន្ធ​ធានា​គា​ខេត្ត​ស៊ី​សាកេ​ត​ក្នុង​ប្រទេស​ថៃ​រួច​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៩ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ដែល​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​) ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង ក្នុង​នោះ​១-​ឈ្មោះ​វិច សុ​ផាត​ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ២-​ឈ្មោះ​កាន ហន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ឈើទាល ឃុំ​ជំពូ​ល​វ័​ន្ត ស្រុក​ជំ​គិរី ខេត្តកំពត​នាក់ ។ អ្នក​ទាំង​២​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទ​ី៦ មក​រា ឆ្នាំ​២០១៧ ពី​បទ​ឆ្លង​ដែន​ដែន​កាប់​ឈើ ។

៣-​ឈ្មោះ​យ៉ា​ត ភារ​ម្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រុណ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៦ ចូល​តាម​ច្រក​អូរ​ស្វាយ ៤-​ឈ្មោះ​ខែ​ម តារា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឫស្សី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ជ័យ​មាន​ជ័យ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៧ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ និង​៥-​ឈ្មោះ​អឹ​ម វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្តឧត្តរមានជ័យ (​មិនដឹង​ពេលវេលា​ចាប់ខ្លួន​) ចូល​តាម​ច្រក​អូរ​ស្វាយ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ហើយ​បាន​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​រួច​ហើយ ខាង​សមត្ត​កិច្ច​កម្ពុជា​បាន​ធ្វើការ​ណែនាំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ជា​បន្ត​ទៀត បន្ទាប់​ពី​ណែនាំ​រួច​ក៏​ឱ្យ​អ្នក​ទាំង​៥​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ