ក្មេង​ប្រុស​ដែល​ធ្លាប់​លួច​លុយ​គេ​រាប់​ភ្លេច​នៅ​ស្រុក​អង្គស្នួល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយដោយ​សារ​…


ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ប៉ុនប៉ង​លួច​លុយ​គេ​នៅ​ស្រុក​អង្គស្នួល លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា​នេះ​បាន​សម្រេច​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​យល់​ឃើញ​ថា ជា​អនីតិជន​ទុក​ពេល​អោយ​កែខ្លួន​ឡើង​វិញ និង​ក្តី​អាណិត​ផង​នោះ​លោក​ក៏​បានអោយ​ស្បែកជើង​មួយគូ និង​លុយ​១០​ម៉ឺន​រៀល​អោយធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​ប្រុស​រូប​នេះ បាន​ស្បថ​ថា ឈប់​លួច​របស់​គេ​ទៀត​ហើយនឹង​កែខ្លួន​ឡើង​វិញ ។ ជនសង្ស័យ​ឈ្មោះ​ជាវ រុន អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ស្រ៊ុ​ន វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បើ​តាម​របាយការណ៍​រប​ស់មត្ថកិច្ច​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចាក់សោ​ទ្វារ​បន្ទាប់​រួច​ដេក​នៅ​ក្រោមផ្ទះ​ក្រៅ​បន្ទប់ ដោយ​យក​កូនសោ​ដាក់​ក្រោម​ពូក​រួច​ដេក​លុះដល់​ម៉ោង​កើតហេតុ​ជន​រង​គ្រោះ​ភ្ញាក់​ឡើង បានឃើញ​ជនសង្ស័យ​ពួន​ក្រោម​គ្រែ​ទើប​ចាប់​បាន រួច​រាយការណ៍​មក​សមត្ថកិច្ច ។

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ដំបូង​ខ្លួន​បាន​ចូល​បើក​ទូ​រើ​កកាយ​រក​លុយ​នៅផ្ទះ​ក្បែរ​នោះ​មួយ​រួច​មក​ហើយ​ពុំ​មាន​លុយ​សោះ​ទើប​ខ្លួន​ចូល​មក​ផ្ទះ​មួយទៀត​លួច​បាន​កូនសោ​បន្ទប់​មួយ​ចង្កោម​ដែល​ទុក​ក្រោម​ពូក​ក្បាល​ដំណេក ហើយ​ដើរទៅ​រក​បន្ទប់ ទុក​ម៉ូតូ​ពេល​កំពុង​តែ​ចាក់សោ​មិន​ទាន់​បាន​ផង ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់​ទើប​ខ្លួន​រត់​ចូល​ពួន​ក្រោម​គ្រែ ទើបត្រូវ​ចាប់ខ្លួន​បាន​តែ​ម្តង ។ កន្លង​មក​ជនសង្ស័យ​ធ្លាប់​ចូល​លួច​ផ្ទះ​ជន​រង​គ្រោះ​បាន​២ លើកយក​បាន​ទូរស័ព្ទ​២​គ្រឿង និង​លុយ​មួយ​ចំនួន​ឯ​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​ៗ​នោះ​ខ្លួន​បាន​លួច​យក​លុយ និង​ទូរស័ព្ទ​ជា​ច្រើន​លើក​ហើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ