ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចាន់​តូ ចូលរួម​បើក​សិក្ខាសាលា​ភាព​​ជា​អ្នកដឹកនាំ​វៃឆ្លាត

4 ឆ្នាំ មុន
  • ភ្នំពេញ

នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម…

នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ភាព​ជា​អ្នកដឹកនាំ​ស្តី​ពី “Becoming a Deliberately Developmental Organization by Utilizing Leadership Intelligence” ដែល​រៀបចំ​ឡើង​ដោយ​ធនា​គា​រជាតិ​នៃ​កម្ពុជា នឹង​មានលោក​សាស្ត្រាចារ្យ Jim Bagnola ជា​គ្រូ​ឧទ្ទេសនាម ប្រកបដោយ​បទ​ពិសោធន៍​ខ្ពស់​លើ​ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ និង​ការ​គ្រប់គ្រង​ចិត្ត​គំ​និត ។

សិក្ខាសាលា​នេះ មាន​គោលបំណង​បង្ហាញ​ពី​ការ​ប្រែក្លាយ​ស្ថាប័ន​មួយ​ប្រកបដោយ​ការ​អភិវឌ្ឍ​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​ភាព​ជា​អ្នកដឹកនាំ​ដ៏​វៃឆ្លាត ដែល​ក្នុង​នោះ​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រីក​​ចំណេះដឹង​បន្ថែម​លើ​ភាព​ជា​អ្នកដឹកនាំ សម្រាប់​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រកបដោយ​ចីរភាព ជា​ពិសេស​តាម​រយៈ i/-​ការ​វាយតម្លៃ​បុគ្គលិក​ប្រកបដោយ​សុភ​វិនិច្ឆ័យ ii/-​ការ​ប្រែក្លាយ​ដំណោះស្រាយ​ល្អ​ៗ​ដែល​ធ្លាប់​អនុវត្ត​ពី​មុន​ឱ្យទៅ​ជា​គោលការណ៍ iii/-​ការ​ប្រើប្រាស់​បញ្ញាញាណ​ផ្នែក​ផ្លូវចិត្ត សង្គម សីលធម៌ វប្ប​ធម៌ យែ​ន​ឌើ​រ និង​សហប្រតិបត្តិការ​ល្អ ក្នុង​គោលបំណង​ដើម្បី​ប្រែក្លាយ​ឱ្យទៅ​ជា​អ្នកដឹកនាំ​ល្អ មន្ត្រី​ល្អ និង​ស្ថាប័ន​ល្អ ។

វិស័យ​ធនាគារ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ពីរ​ទស​វត្ស​ចុង​ក្រោយ​នេះ ទាំង​ផ្នែក​ទំហំ វិសាល​ភាព​ប្រតិបត្តិការ និង​ផលិតផល​សេវា ។ ការ​គ្រប់គ្រង​វិស័យ​ធនាគារ​ប្រកបដោយ​ការ អភិវឌ្ឍ ​និង​ស្ថិរភាព ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ និង​ភាព​ជា​អ្នកដឹកនាំ​ខ្ពស់ ហើយ​ប្រការ​នេះ កាន់តែ​មាន​ភាព​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​ស្ថិត​ក្នុង​បរិការណ៍​នៃ​សាកល​ភាវូបនីយកម្ម និង​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា ។

គួរ​រំលឹក​ផង​ដែរ​ថា ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ​នេះ​ចំនួន ២ ដង​រួច​មក​ហើយ ដោយ​លើក​ទី​១ ស្តី​ពី​សិល្បៈ​នៃ​ការ​ដឹកនាំ និង​ទំនាក់ទំនង​ផ្ទៃក្នុង​និង​ខាងក្រៅ និង​លើក​ទី​២ ស្តី​ពី​ការ​បង្វឹក​និង​វាយតម្លៃ​សមិទ្ធកម្ម ។ សិក្ខាសាលា​នេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រួមចំណែក​បង្កើន​ប្រសិទ្ធភាព​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ