ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​២​ខ្នង​ទៀតហើយ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ចំនួន​២​ខ្នង​ដែល​នៅ​ជិត​ផ្សារ​ស្រែអំបិល ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ចំនួន​២​ខ្នង​ដែល​នៅ​ជិត​ផ្សារ​ស្រែអំបិល ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​កើតហេតុ​ទាំង​២​ខ្នង​ខាងលើ​នេះ​គឺ​ស្ថិត​នៅ​ចន្លោះ​កណ្តាល​រវាង​ផ្ទះថ្ម​មួយ​ខ្នង និង​ផ្ទះ​ពេទ្យធ្មេញ ហើយ​គេ​មិន​ស្គាល់ឈ្មោះ​ម្ចាស់​ផ្ទះ​រងគ្រោះ​នោះ​ទេ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ការពារ​កុំ​​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​ដទៃ​ទៀត​។

តាម​ការ​ស្រង់​សម្តី​ពី​សមត្ថកិច្ច​ស្រុកស្រែ​អំបិល​បានឱ្យ​ដឹង​ថា ក្នុង​ករណី​ខាងលើ​នេះ បណ្តាល​ឱ្យ​ផ្ទះ​ឈើ​ចំនួន​២​ខ្នង​បាន​រង​ការ​ខូចខាត ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​ក៏​មិន​ទាន់​ដឹង​នៅឡើយ​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មូលហេតុ​គឺ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ