ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃ​ផ្លែ​ប៉ែស​កូរ៉េ ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​២០១៩ នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ (aT Korea Agro-Fisheries & Food Trade…

រាជធានី​ភ្នំពេញ ៖ កសិឧស្សាហ៍កម្ម​-​ជលផល និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹង​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​អស្ចារ្យ ដើម្បី​សម្ពោធ​​នូវ​ផ្លែ​ប៉ែស​កូរ៉េ​ដ៏​ល្អ​បំផុត​នៅ​ផ្សារ​ទំនើប ឡាក់​គី ចំនួន ២ លើក​។ លើក​ទី​១ នៅ​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី ១១ ខែសីហា និង​លើក​ទី ២ នៅ​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ​។

បើ​យោង​តាម លោកស្រី Lily Kim ដែល​ជា​អ្នកចាត់ការ​ទូទៅ​នៃ aT Korea Agro ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់​ថា លោកស្រី​ពិតជា​រំភើប​រីករាយ​ក្រៃ​លែង​ដែល​មាន​ឱកាស​ក្នុង​ការ​ណែនាំ​នូវ​ផលិតផល​ដ៏​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។ លោកស្រី​បាន​បន្ត​ទៀត​ថា «​ពេល​នេះ​គឺជា​រដូវ​ផ្លែ​ប៉ែ​សទូ​ទាំង​ប្រទេស​កូរ៉េ​តែ​ម្តង​។

ដូច្នេះ​វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ​ផង​ដែរ សម្រាប់​លោកស្រី​ដើម្បី​ធ្វើការ​ណែនាំ និង​បង្ហាញ​ជូន​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់​ក៏​ដូច​ជាទី​ផ្សារ​របស់​ប្រទេស​កម្ពុជា​។ អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​សម្រាប់​ផ្លែ​ប៉ែស​នៅ​ពេល​នេះ គឺ​មិន​គ្រាន់តែ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ក្លិនក្រអូប​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មានគុណ​ប្រយោជន៍​អស្ចារ្យ​បំផុត​ចំពោះ​សុខភាព​ជា​ច្រើន​ដូច​ជា​៖ ជួយ​ពន្យារ​ភាព​ចាស់ ជួយ​ឱ្យ​សម្រស់​ក្មេង​ជាង​វ័យ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​កាន់តែ​រឹង​មាំ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Nham Nham K-Food គឺ​ត្រូវ​បាន​សហការ និង​គាំទ្រ​ដោយ សាជីវកម្ម​អាហារ​កូរ៉េ ( Korean Corporation) ។ ក្រុមហ៊ុន​មាន​គោលបំណង និង​ចក្ខុវិស័យ​យ៉ាង​ច្បាស់​ថា​ធ្វើ​យ៉ាង​ណា​នឹង​ផ្តល់​ជូន​នូវ​ចំណីអាហារ​ធម្មជាតិ​របស់​ប្រទេស​កូរ៉េ​ដែល​ល្អ​ចំពោះ​សុខភាព​បំផុត​មាននៅ​ក្នុង​តំបន់ និង​ទីផ្សារ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ផង​ដែរ​។ ជា​ពិសេស​ចង់ឱ្យ​ប្រជាជន​ទាំងអស់​យល់​ដឹង​ពី​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​ការ​រស់នៅ​ប្រកបដោយ​សុខមាលភាព​។

ហេតុ​ដូច្នេះ​ហើយ​សូម​ប្រជាជន​កម្ពុជា​ទាំងអស់ និង​អតិថិជន​ដែល​ចង់បាន​អាហារ​ដែល​ល្អ​ចំពោះ​សុ​ខ​ភាព​សូមកុំ​ភ្លេច​ចូលរួម​ព្រឹត្តិការណ៍ Nham Nham K-Fresh ដ៏​អស្ចារ្យ​នេះ​នៅ​ផ្សារ​ទំនើប ឡាក់​គី​ សាខា​ផ្លូវ​ព្រះ​សីហ​នុ​, ឡាក់​គី សាខា ទួល​គោក និង ឡាក់​គី ព្រី​មៀម ចាប់ពី​ម៉ោង ១ រសៀល ដល់​ម៉ោង ៨ យប់ ឱ្យ​បាន​ច្រើន​កុះករ​ទាំងអស់​គ្នា​។

ជា​ពិសេស​លោក​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ភ្លក់​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មានឱកាស​ទទួល​បាន​កាដូ​អនុស្សាវរីយ៍​ដ៏​ពិសេស​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។ aT Korea Agro ក៏​នឹង​មានកម្ម​វិធី​ប្រកួត​ថតរូប ផ្លែ​ប៉ែស សម្រាប់​អតិថិជន​ទាំងអស់​តាម​រយៈ ហ្វេ​ស​ប៊ុ​ក​ផេ​ក NHAM NHAM K-Food ផង​ដែរ​! សូមកុំ​ឱ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លង​ផុត​ទៅ​ឱ្យ​សោះ​! បាន​ទាំង​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព រង្វាន់​​ដោយ​ឥត​គិតថ្លៃ និង​ភាព​សប្បាយ​រីករាយ​ផង​ដែរ​! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ