ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង​រមែង​ប៉ះពាល់​អ្នក​ដទៃ

4 ឆ្នាំ មុន

បើ​ទោះជា​បាន​ទទួល​ការ​សិក្សា​វិជ្ជា​ខាងក្រៅ​បាន​ខ្ពង់ខ្ពស់​ដល់​ណា​កម្រិត​ណា​ក៏​ដោយ តែ​ចិត្ត​វិញ្ញាណ​របស់​បុគ្គល​នៅ​តែ​មិន​អាច​ភ្លឺស្វាង​បាន​ឡើយ លើកលែងតែ​ការ​បែរមក​សិក្សា​បដិបត្តិ​ផ្នែក​ផ្លូវចិត្ត​ផង​ទើប​នាំ​ឱ្យ​ជីវិត​រុងរឿង​ទៅ​បាន ។ ព្រោះថា​ការ​សិក្សា​វិជ្ជាការ​ផ្សេង​ៗ​ជា​ខាងក្រៅ មិន​បាន​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​នូវ​គំនិត គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ គឺ​គេ​ធ្វើ​អ្វី​ៗ​គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន​តែ​ម្យ៉ាង​បុ​ណ្ណោះ​ឯង ។ មើលចុះ​ការ​ទាស់ទែង​គ្នា​ក្នុង​សង្គម…

បើ​ទោះជា​បាន​ទទួល​ការ​សិក្សា​វិជ្ជា​ខាងក្រៅ​បាន​ខ្ពង់ខ្ពស់​ដល់​ណា​កម្រិត​ណា​ក៏​ដោយ តែ​ចិត្ត​វិញ្ញាណ​របស់​បុគ្គល​នៅ​តែ​មិន​អាច​ភ្លឺស្វាង​បាន​ឡើយ លើកលែងតែ​ការ​បែរមក​សិក្សា​បដិបត្តិ​ផ្នែក​ផ្លូវចិត្ត​ផង​ទើប​នាំ​ឱ្យ​ជីវិត​រុងរឿង​ទៅ​បាន ។

ព្រោះថា​ការ​សិក្សា​វិជ្ជាការ​ផ្សេង​ៗ​ជា​ខាងក្រៅ មិន​បាន​ជួយ​ឲ្យ​មនុស្ស​យើង​កាត់​បន្ថយ​នូវ​គំនិត គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ គឺ​គេ​ធ្វើ​អ្វី​ៗ​គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន​តែ​ម្យ៉ាង​បុ​ណ្ណោះ​ឯង ។

មើលចុះ​ការ​ទាស់ទែង​គ្នា​ក្នុង​សង្គម រហូត​ដល់​មានការ​កាប់សម្លាប់​ប្រហារជីវិត​គ្នា​នោះ គឺ​មក​អំពី​ការ​ឃើញ​តែ​ខ្លួនឯង គិតតែ​ជីវិត​របស់​ខ្លួន មិន​គិតដល់​ជីវិត​អ្នក​ដទៃ​ផង​ទើប​សង្គម​ចេះ​កើត​មាន​បញ្ហា​មិន​ចប់​មិន​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ