ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​ថា ​អ្នកលេង​ភ្លើង​នឹង​ស្លា.ប់​ក្នុង​ភ្លើង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ចិន​កាលពី​ថ្ងៃ​ទី​៦​សីហា​បាន​ចេញ​ការ​ព្រមាន​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ពួក​បាតុករ​ក្រុង​ហុងកុង ដែល​កាន់តែ​ផ្គើន​ចាប់តាំងពី​២​ខែ​មក​ហើយ​ចំពោះ​ចិន​ដោយ​ថា ពួក​អ្ម​ក​លេង​ជាមួយ​ភ្លើង​នឹង​ស្លាប់​ក្នុង​ភ្លើង​។ បន្ទាប់​ពី​បង្ក​ភាព​ច្របូកច្របល់​ខ្លាំង​នៅ​ក្រុង​ហុងកុង​មួយ​ថ្ងៃ តាម​រយៈ​កូដកម្ម​ជា​ទូទៅ​និង​ការ​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​រួម រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​បន្តឹង​សំឡេង ក្នុង​ក្ដី​សង្ឃឹមថា​អាច​ជំរុញ​ពួក​បាតុករ​ឲ្យ​វិល​ចូល​ផ្ទះ​វិញ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ…

ក្រុង​ហុងកុង ៖ ចិន​កាលពី​ថ្ងៃ​ទី​៦​សីហា​បាន​ចេញ​ការ​ព្រមាន​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ពួក​បាតុករ​ក្រុង​ហុងកុង ដែល​កាន់តែ​ផ្គើន​ចាប់តាំងពី​២​ខែ​មក​ហើយ​ចំពោះ​ចិន​ដោយ​ថា ពួក​អ្ម​ក​លេង​ជាមួយ​ភ្លើង​នឹង​ស្លាប់​ក្នុង​ភ្លើង​។

បន្ទាប់​ពី​បង្ក​ភាព​ច្របូកច្របល់​ខ្លាំង​នៅ​ក្រុង​ហុងកុង​មួយ​ថ្ងៃ តាម​រយៈ​កូដកម្ម​ជា​ទូទៅ​និង​ការ​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​រួម រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​បន្តឹង​សំឡេង ក្នុង​ក្ដី​សង្ឃឹមថា​អាច​ជំរុញ​ពួក​បាតុករ​ឲ្យ​វិល​ចូល​ផ្ទះ​វិញ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​របស់​រដ្ឋា​ភិបាល​ចិន លោក​YANG GUANG​លើក​ឡើង​ថា ចូរ​កុំ​មើល​ស្រាល​ចំពោះ​ការ​តាំងចិត្ត​មឺ​ុ​ង​ម៉ាត់​និង​អានុភាព​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​កណ្ដាល​។

លោក​បាន​ចោទប្រកាន់​ជា​ថ្មី​ចំពោះ​ពួក​សកម្មជន​មួយ​ក្ដាប់​តូច ដែល​ជា​ប្រភព​នៃ​ការ​ក្រឡុក​សភាពការណ៍ ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កងកម្លាំង​បរទេស​ដែល​លោក​មិន​បញ្ជាក់​។ រឿង​នេះ​ត្រូវ​តែ​ច្បាស់​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ហិង្សា​និង​គ្មាន​ការ​រអែង​មួយ​ក្រុម​តូច និង​កម្លាំង​ដែល​លាក់ខ្លួន​នៅ​ពីក្រោយ​ពួក​គេ​។ លោក​ថា​ពួក​អ្នកលេង​ជាមួយ​ភ្លើង​នឹង​ស្លាប់​ដោយសារ​ភ្លើង​។ ចុងបញ្ចប់​ពួក​គេ​នឹង​ត្រូវ​ដាក់ទោស​។

ការ​ព្រមាន​នេះ​ជា​ការ​ព្រមាន​ខ្លាំង​បំផុត​របស់​ក្រុង​ប៉េ​កាំ​ង​តាំងពី​កើត​មាន​បាតុកម្ម​តវ៉ា​ពី​ដើមខែ​មិថុនា​មក ផ្ទុះ​ឡើង​ដោយសារ​គម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​មក​ចិនដីគោក​។ រដ្ឋាភិបាល​កណ្ដាល​ចិន ដែល​មិន​អត់អោន​ដល់​បាតុកម្ម​តវ៉ា​នៅ​ចិនដីគោក សម្រាប់​ពេល​នេះ​បាន​បដិសេធ​មិន​លូកដៃ​ធ្វើ​អន្តរាគមន៍ ទុក​ឲ្យ​កងកម្លាំង​ប៉ូលិស​ហុងកុង​គ្រប់គ្រង​សភាពការណ៍​។

កងទ័ព​ចិន​ដែល​មាន​កង​ទាហាន​ច្រើន​ពាន់​នាក់​នៅ​ហុងកុង​ហាក់​មិន​ឡូ​កឡំ​ក្នុង​កិច្ចការ​របស់​ហុងកុង​ឡើយ​។ ប៉ុន្តែ​មេបញ្ជាការ​កងកម្លាំង​នោះ កាលពី​ស​ប្ដា​ហ៍​មុន​បាន​រំឭក​ថា ច្បាប់​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន​ធ្វើ​អន្តរាគមន៍​ដើម្បី​ស្ដារ​របៀបរៀបរយ តាម​សំណើ​របស់​អា​ជ្ជា​ធរ​ហុងកុង​៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ